ភ្នំពេញ៖
បុរសម្នាក់ត្រូវបានបញ្ជូនតាមរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះ
ជីវិតនៅមន្ទីរពេទ្យព្រះ កុសុមៈ
បន្ទាប់ពីបើកម៉ូតូប៉ះជាមួយរថយន្តកូរ៉ូឡា
ហើយជ្រុលចង្កូតទៅចូលក្រោមរថយន្តប្រ៉ាដូដែល
កំពុងចរាចរបញ្ច្រាសទិសគ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ម្តុំសួចច្បារក្តាន់២ មុខក្រសួងអភិវឌ្ឍន៍ជនបទ សង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរបានប្រាប់ថា ម៉ូតូបង្កមានម៉ាកហុងដា សេ ១២៥
ពណ៌ខ្មៅ ពាក់ស្លាកលេខ 1J-1510 ។ ចំណែករថយន្តមានម៉ាកប្រ៉ាដូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2I 0287 ។ នៅមុនពេលកើតហេតុ ម៉ូតូបើកពីលិចទៅកើត លុះមកដល់ចំណុចសួនច្បារជិត ក្រសួងអភិវឌ្ឍន៍ជនបទ ម៉ូតូបានប៉ះរថយន្តកូរ៉ូឡាមួយគ្រឿង ហើយជ្រុលចង្កូតទៅប៉ះជាមួយរថយន្តប្រ៉ាដូមួយគ្រឿងទៀត បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ៕(nokorwat)