យុវជនម្នាក់បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយ
ចង្វា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ កុម្ភៈ
ដោយតូចចិត្តរឿងគូដណ្តឹងប្រកាសផ្តាច់ពាក្យវិញព្រោះខ្លួនចង់
ក្រេបទឹកឃ្មុំមុនថ្ងៃផ្សំដំណេក។
ការប៉ុនប៉ងសម្លាប់ខ្លួននេះពុំបានសម្រេចឡើយ
ដោយសារប៉ូលិសការពារស្ពានជ្រោយចង្វាចេញទូកទៅជួយសង្គ្រោះទាន់
ពេលវេលា ។
បុរសដែលគិតខ្លីព្រោះតែការថ្លោះធ្លោយដោយចំណង់កាម គុណនោះឈ្មោះទី ណូរ៉ា ហៅដេវ អាយុ
២២ឆ្នាំ ជាកម្មករហាងនំប៉័ង
មានទីលំនៅក្នុងភូមិត្រោក ឃុំព្រះពន្លា
ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង ។ យុវជនរូបនេះឱ្យដឹងថា
គូដណ្តឹងដែលគេស្រឡាញ់ដល់ឆ្អឹងនោះបានផ្តាច់ពាក្យ
ព្រោះខឹងដែលហ៊ានចាប់រំលោភនាង ។បុរសដែលគិតខ្លីព្រោះតែការថ្លោះធ្លោយដោយចំណង់កាម គុណនោះឈ្មោះទី ណូរ៉ា ហៅដេវ អាយុ
មន្ត្រីប៉ូលិសការពារស្ពានជ្រោយចង្វាឱ្យដឹង
ថា យុវជនរូបនោះដើរពីទិសខាងកើតឡើងទៅលើស្ពាន
លុះដល់កណ្តាលស្ពានក៏លោតទឹកនៅក្នុងទន្លេតែម្តង ។
ពេលឃើញហេតុការណ៍នោះប៉ូលិសប្រចាំការបានប្រកូកប្រកាសឱ្យទូក
នេសាទនៅក្បែរនោះនាំគ្នាទៅជួយស្រង់
ហើយនាំទៅកាន់អង្គភាពគោលដៅទី៣ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចយុវជននោះឱ្យដឹងថា
កាលពីរដូវភ្ជំបិណ្ឌគេមានទំនាក់ទំនងជាមួយកម្មការិនីនៅរោង
ចក្រកាត់ដេរ សង្កាត់ចោមចៅខណ្ឌដង្កោ ហើយចាប់ចិត្តស្រឡាញ់គ្នា
។
រួបគេបានឱ្យឪពុកម្តាយចូលទៅស្តីដណ្តឹងនាងរយៈពេលប្រមាណជាង១
ខែមកហើយ ដោយឪពុកម្តាយខាងស្រីបង្គាប់ថ្លៃផ្ទះចំនួន២.៣០០ដុល្លារ
ហើយចុះមកនៅនៅសល់២.១០០ដុល្លារ
តែឪពុកម្តាយរបស់គេសុំជូនតែ១.៥០០ដុល្លារប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណាក្តីរូបគេធានានៅសល់ប៉ុន្មានរកប្រាក់បង្គ្រប់
និងត្រៀមរៀបអាពាហ៍ពិពាហ៍នៅខែមិថុនាខាងមុខ ។
ទី ណូរ៉ា អះអាងថា កាលពីព្រឹកថ្ងៃទី២៥ កុម្ភៈ
គេធ្វើដំណើរទៅលេងផ្ទះគូដណ្តឹង និងដេកនៅជាមួយគ្នា
ហើយដោយសារតែទ្រាំមិនបានគេក៏ចាប់រំលោភនាង
តែពុំបានសម្រេចទេ ។ បន្ទាប់មកនៅវេលាថ្ងៃត្រង់ថ្ងៃទី២៦
ខែកុម្ភៈ គេបានចាប់រំលោភនាងម្តងទៀតនៅផ្ទះជួល
តែពុំបានសម្រេចដដែល ។
ដោយសាររឿងបង្ខំរួមភេទមុនថ្ងៃរៀបការនោះគូដណ្តឹងខឹងរូបគេ
យ៉ាងខ្លាំងដោយចោទថាមើលងាយនាង និងបានបោះពាក្យថា
«សុខចិត្តស្លាប់មិនព្រមយករូបគេជាប្តីទេ »។
លើសពីនេះនាងបានទូរស័ព្ទទៅប្រាប់ម្តាយទៀតផងឱ្យផ្តាច់ពាក្យពី
រូបគេវិញ ។
ដោយសារតែតូចចិត្តទូរស័ព្ទទៅគូដណ្តឹង
តែនាងពុំនិយាយរក និងផ្តាច់ពាក្យទៀត ទើបនៅព្រឹកថ្ងៃទី២៨
កុម្ភៈ
ក៏ខ្លួនសម្រេចចិត្តចេញពីកន្លែងធ្វើការនៅបុរីសុភមង្គលក្នុង
សង្កាត់ជ្រោយចង្វាទៅលោតទឹកប៉ងសម្លាប់ខ្លួន ។
បន្ទាប់ពីសាកសួរ និងអប់រំរួចមកនៅព្រឹកនោះមេការហាងនំប៉័ងបានធានាយកយុវជនខូចចិត្តត្រឡប់ទៅវិញ ៕(kohsantepheap)