Sunday, February 26, 2012

សមយុទ្ធបាញ់គ្រាប់ពិត របស់យោធាថៃ បានបញ្ចប់ហើយ

ឧត្តរមានជ័យ៖ ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់ យោធាថៃ នៅក្នុងខេត្តសុរិន្ទ ជាប់ព្រំដែនកម្ពុជាត្រង់តំបន់ប្រាសាទ តាមាន់ ថ្មដូន និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ ដែលចាប់ផ្តើមតាំងពីវេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង៩ព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ បានបញ្ចប់ហើយ។
យោងតាមប្រភពពីមន្ត្រីយោធាកម្ពុជា នៅខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត របស់ថៃនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ប្រាសាទនោះទេ ហើយក៏គ្មានគ្រាប់ណាមួយធ្លាក់មកក្នុងទឹកដីកម្ពុជាដែរ។(dapnews)

Comments system

Disqus Shortname