ឃើញកាបូបលុយ និងទូរស័ព្ទរបស់នារីជាមិត្តម្នាក់ទុកនៅកណ្ដាល "វាល" ដោយសារតែ
ចង់លលេង នារីឈ្មោះទ្រិញក៏បានយកវាទៅលាក់ក្នុងកាបូបសៀវភៅរបស់មិត្តម្នាក់ផ្សេង
ទៀត ប៉ុន្ដែនៅក្នុងយប់នោះ ទ្រិញត្រូវបាននារីជាម្ចាស់កាបូប និងទូរស័ព្ទប្រើឡាមឆូតមុខ
ដើម្បីគំរាម។
កាលពីថ្ងៃទី ២០ កុម្ភៈ គ្រួសាររបស់សិស្សស្រីឈ្មោះ ត្រឹនណឺរយ៉ៀមទ្រិញ បានដាក់ពាក្យប្ដឹង
ទៅនគរបាលស្រុក Cam Duc ខេត្ត Khanh Hoa ដើម្បីអោយជួយរកយុត្តិធម៌។
ពាក្យបណ្ដឹងខាងលើ បានសរសេរថា ព្រឹកថ្ងៃទី ១៨ កុម្ភៈ នារីរងគ្រោះបានទៅមើលក្រុម
សិស្សសាលាលេងបៀរ។ ដោយឃើញទូរស័ព្ទ និងកាបូបលុយរបស់មិត្តនារីរួមថ្នាក់ម្នាក់ដាក់
នៅកណ្ដាល "វាល" នារីរងគ្រោះក៏បានយកទៅលាក់ក្នុងកាបូបសៀវភៅរបស់មិត្តម្នាក់ផ្សេង
ទៀតក្នុងបំណងលេងសើច។
ដោយដឹងបែបនេះ នារីម្ចាស់របស់ខឹងយ៉ាងខ្លាំង ហើយអ្នកទាំងពីរក៏ប្រើសំដីធំដាក់គ្នា ប៉ុន្ដែ
ត្រូវបានមិត្តភ័ក្ដឃាត់។ នៅវេលាម៉ោង ១៩យប់ ទ្រិញដែលជានារីរងគ្រោះនោះ បានយល់
ព្រមទៅកាន់កន្លែងមួយដើម្បីជួបគ្នាក្នុងបំណងសូមទោស។ នៅពេលទៅដល់ ទ្រិញក៏ត្រូវ
បាននារីជាម្ចាស់របស់ រួមជាមួយសិស្សស្រីពីរនាក់ទៀតប្រើកន្ដ្រៃ និងឡាមឆូតមុខ។
តាមការអោយដឹងពីក្រុមគ្រូពេទ្យ បច្ចុប្បន្ន សុខភាពរបស់នារីរងគ្រោះបានធូរស្រាលជាងមុន
ប៉ុន្ដែរបួសនៅត្រង់មុខ ក្បាល និង.ក ត្រូវការព្យាបាលថែមទៀត។
តំណាងក្រុមនគរបាលស្រុក Cam Duc បានថ្លែងថា ៖ "បច្ចុប្បន្ន ករណីនេះកំពុងត្រូវបាន
នគរបាលធ្វើការស៊ើបអង្កេតដោយយកចិត្តទុកដាក់"៕