Sunday, February 26, 2012

គ្រួសារ​មួយ​នៅ​ជប៉ុន​ស្លាប់​ដោយសារ​ការ​អត់ឃ្លាន​

​សារព័ត៌មាន​ BBC​ បាន​ផ្សព្វផ្សាយ​ថា​ ពេល​កន្លង​មក​ថ្មីៗ​នេះ​ប៉ូលិស​ជប៉ុន​បាន​រក​ឃើញ​សាកសព​៣​នាក់​ដែល​បាន​ ស្លាប់​រហូត​ដល់​ក្រៀម​ទៅ​ហើយ​នៅ​ក្នុងផ្ទះ​មួយ​រយៈពេល​ជាង​២​ខែ​កន្លង​មក​ ស្ថិត​នៅ​តំបន់​សាយ​តា​ម៉ា​ ទីក្រុង​តូ​ក្យូ​ ។​
​សាកសព​ទាំង​៣​នោះ​ត្រូវ​បាន​គេ​ដឹង​ ថា​ ជា​សមាជិក​ក្នុង​គ្រួសារ​មួយ​នៅ​តំបន់​ភាគ​ខាងជើង​ទីក្រុង​តូ​ក្យូ​ ។​ តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា​ អគ្គិសនី​ ហ្គា​ស​ ត្រូវ​បាន​កាត់​ផ្ដាច់​ ទូទឹកកក​ទទេ​ស្អាត​គ្មាន​អាហារ​ ហើយ​នៅ​ក្នុងផ្ទះ​បាន​រក​ឃើញ​ប្រាក់​តែ​ប៉ុន្មាន​យ៉េន​ប៉ុណ្ណោះ​ ។​

​សារព័ត៌មាន​ BBC​ បាន​ផ្សព្វផ្សាយ​ទៀត​ថា​ ពេល​ប៉ូលិស​ចូល​ដល់​ផ្ទះ​នោះ​បាន​ប្រទះ​ឃើញ​សាកសព​ទាំង​៣​នោះ​ក្រៀម​ទៅ​ហើយ​ ។​ តាម​ការ​សន្និដ្ឋាន​សាកសព​នោះ​មាន​២​នាក់​ប្ដី​ប្រពន្ធ​ អាយុ​ប្រហែល​៦០​ឆ្នាំ​ និង​កូនប្រុស​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ​ ហើយ​អ្នក​ទាំង​៣​ស្លាប់​ដោយសារ​អត់ឃ្លាន​ ។​ ប៉ូលិស​បាន​ទៅ​ដល់​ផ្ទះ​ជន​រង​គ្រោះ​ក្រោយ​ពេល​អ្នកគ្រប់គ្រង​ផ្ទះ​នោះ​មិន​ អាច​ទំនាក់ទំនង​ជាមួយ​គ្រួសារ​នេះ​បាន​រយៈពេល​២​ខែ​កន្លង​មក​ ។​
​តាម​សារព័ត៌មាន​ Asahi​ ឱ្យ​ដឹង​ថា​ គ្រួសារ​នេះ​បាន​ស្នើ​សុំ​ជំនួយ​ពី​អ្នក​ភូមិ​ ប៉ុន្ដែ​ត្រូវ​បាន​បដិសេធ​ ហើយ​ស្នើ​ឱ្យ​អ្នក​ទាំង​៣​នោះ​ទំនាក់ទំនង​ជាមួយ​ក្រុម​អ្នក​ផ្ដល់​ជំនួយ​ ។​
​សារព័ត៌មាន​ Asahi​ បាន​ផ្សព្វផ្សាយ​ថា​ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ជប៉ុន​មិន​ហ៊ាន​ទៅ​កាន់​កន្លែង​ផ្ដល់​ ជំនួយ​របស់​រដ្ឋាភិបាល​នោះ​ឡើយ​ដោយសារ​តែ​ភាព​អៀនខ្មាស​ ៕

Comments system

Disqus Shortname