ញុំមិនដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានបង្កើតកម្មវិធីនេះតាំងពីពេលណាមកទេ
ប៉ុន្តែខ្ញុំបានស្វែងរកឃើញតាមរយៈ Google ក៏ចាប់អារម្មណ៍
ហើយរំភើបណាស់ដែលឃើញមាន កម្មវិធីតាមអ៊ីនធឺណិតមួយនេះ។
ឈានចូលសម័យបច្ចេកវិទ្យាទំនើបនេះ ធ្វើអោយអ្នកប្រើប្រាស់អ៊ីនធឺណិតនៅស្រុកខ្មែរទាំងអស់ អាចពិនិត្យមើលឈ្មោះខ្លួនឯងក្នុងបញ្ជីឈ្មោះបោះឆ្នោតបានយ៉ាងស្រួល។ ខ្ញុំបានសាកល្បងរួចហើយ
ឃើញថាពិតជាត្រឹមត្រូវទាំងអស់។ រីឯរបៀបប្រើប្រាស់គឺមិនមានអ្វីពិបាកនោះទេ។ ដំបូងសូមចូលទៅកាន់វ៉ិ បសាយដោយវាយបញ្ចូលប្រអប់អាសយដ្ឋានរបស់វ៉ិបសាយ www.voterlist.org.kh
នៅក្នុងទំព័រនោះលោកអ្នកនិងបានឃើញកន្លែងសម្រាប់ស្វែងរកឈ្មោះ ដូចនេះសូមធ្វើតាមការណែនាំដូចតទៅនេះ៖
១. ជ្រើសរើសឈ្មោះ ធានី/ខេត្ត របស់លោកអ្នក (ចាំបាច់ត្រូវតែជ្រើសរើសមួយ)
២. ជ្រើសរើសឈ្មោះឃុំ/សង្កាត់ដែលអ្នកបានទៅចុះឈ្មោះ (រើសក៏បាន តែបើមិនរើសយកវាទេ ការស្វែងរកពិតជាបង្ហាញអាចយឺតជាងធម្មតា)
៣. ជ្រើសរើសការិយាល័យ (បើសិនជាលោកអ្នកដឹងច្បាស់)
៤. ជ្រើសរើសដោយចុចយក (តាមរយៈលេខប័ណ្ណ)
៥. សូមបញ្ចូលលេខប័ណ្ណរបស់អ្នកចូលទៅក្នុងប្រអប់ លេខប័ណ្ណ(យកតែលេខសុទ្ធប៉ុណ្ណោះ)
៦. សូមជ្រើសរើសយកភេទពីប្រអប់ ភេទ (ប្រុស ឬស្រី)
៧. បន្ទាប់ពីបំពេញគ្រប់ការណែនាំដូចខាងលើរួចហើយ សូមចុចលើប៊ូតុង (ស្វែងរក)
លទ្ធផលនិងបង្ហាញនៅក្នុងទំព័រដដែលនោះ តែបើមិនឃើញឈ្មោះរបស់អ្នកទេ សូមពិនិត្យមើល ឬផ្ទៀងផ្ទាត់លេខប័ណ្ណម្ដងទៀត។ សូមមើលឧទាហរណ៍ដូចមានក្នុងរូបភាព ខាងក្រោម៖