ក្រុមអ្នកវិទ្យាសា្រស្រ្ត បាននិយាយថា សំណល់ហ្វូស៊ីល ដែលត្រូវបានគេរក
ឃើញនៅប្រទេស ញូហ្សេឡេន បានបង្ហាញឲ្យឃើញនូវ សត្វភេនឃ្វីន ដ៏ធំជាងគេ
បំផុតមិនធ្លាប់បានមានពីមុនមក ដោយវាមាន កំពស់ប្រវែង ១.៣ម៉ែត្រ (៥២អ៊ីង) ។
ក្រុមអ្នកស្រាវជ្រាវ បាននិយាយថាសត្វ ភេន ឃ្វីន មួយនេះបានរស់ នៅកាលពី២៧ ឬ
២៤លានឆ្នាំមុន នៅពេលដែលប្រទេស ញូហ្សេឡេន ស្ទើរតែនៅ ក្រោមទឹក
ព្រមទាំងមានថ្មផុសចេញពីទឹក ដែលវាបានផ្តល់ការ ការពារសត្វ ភេនឃ្វីន
ពីអ្នកប្រមាញ់ និងបានផ្តល់អាហារជាច្រើន សំរាប់ជីវិតរស់នៅ របស់ពួកវា ។
ក្រុមអ្នកស្រាវជ្រាវបានកំណត់ថា សត្វបក្សីកាលពីអតីតកាល មានទំហំធំជាងសត្វ ភេនឃ្វីន ដែល ធំជាងគេបំផុត នៅក្នុងសម័យបច្ចុប្បន្នដែល វាអាចមានកំពស់រហូត ដល់មួយម៉ែត្រ និង មានទំងន់៦០គីឡូក្រាម ។ គៃរ៉ូគូ ឬសត្វ ភេនឃ្វីន ដែលជាបក្សីដ៏ស្រស់ស្អាត ជាមួយនឹងរូបរាង ស្តើង និងមានដៃវែង ប៉ុន្តែមានម្រាមជើង និងប្រអប់ជើង ក្រាស់ហើយខ្លី ។
ជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវក៏មិនប្រាកដដែរថា ហេតុអ្វីបានជាវាផុតពូជ ។ តែពូកគេបាន ធ្វើការ ប៉ាន់ស្មានថា វាអាចមកពីការប្រែប្រួល នៃ អាកាសធាតុ ឬ ការកើនឡើងនៃអ្នកប្រមាញ់ ដូចជាត្រី ដូហ្វីន និង សត្វឆ្មាទឹកជាដើម ។ ការរកឃើញនេះត្រូវបានចេញផ្សាយ នៅក្នុងការបោះពុម្ពថ្មី នៃសៀវភៅ Vertebrate Paleontology ។ នៅក្នុងឆ្នាំ២០១០ ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើសេចក្តីរាយការណ៏ថា សំណល់ហ្វូស៊ីល របស់សត្វ ភេនឃ្វីន ដែលសល់តាំងពី៣៦លានឆ្នាំមុន ដែលមានកំពស់១.៥ម៉ែត្រ ៕