ខេត្តស្វាយរៀង ៖
បុរសម្នាក់ដែលអ្នកភូមិផ្តល់រហស្សនាមថា
ជាជើងឯកខាងឆ្លុះត្រីពូកែជាងគេនោះបានចង.កសម្លាប់ខ្លួនដោយ
គ្មានមូលហេតុ បណ្តាលឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ
បន្ទាប់ពីអ្នកភូមិប្រទះឃើញសពបុរសនេះចង.កនៅដើមឈើមាត់
ប្រឡាយទឹកក្នុងភូមិដែលខ្លួនរស់នៅ ។
បុរសគិតខ្លីដែលចង.កសម្លាប់ខ្លួននេះឈ្មោះ
សយ ឈី ហៅឈ្នាង អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះឆាយ ស្រីមន
អាយុ៣២ឆ្នាំ មានកូនប្រុសម្នាក់អាយុ៥ឆ្នាំ នៅភូមិប្រាសាទ
ឃុំពោធិរាជ្យ ស្រុកស្វាយជ្រំ ។ ករណីនេះ
បានកើតឡើងកាលពីថ្ងៃទី២៤ កុម្ភៈ
វេលាម៉ោង១២យប់នៅភូមិ-ឃុំកើតហេតុខាងលើ។
ស្ត្រីឈ្មោះឆាយ ស្រីមន
ដែលជាប្រពន្ធបានប្រាប់កោះសន្តិភាពថា
គាត់បានគ្នាជាប្តីប្រពន្ធ៧ឆ្នាំមកហើយ
ពេលកូនប្រុសដំបូងកើតបានអាយុ៨ខែ
ពួកគាត់ប្តីប្រពន្ធបានឈ្លោះគ្នា
ហើយប្តីបានចុះចោលគាត់អស់២ខែ៣ថ្ងៃ
តែដោយសារចាស់ទុំទាំងសងខាងហៅមកសម្រុះសម្រួលក៏ជានាគ្នាវិញ
និងបានរួមរស់ជាមួយគ្នារកស៊ីមានការកាក់កបប្រកបដោយសុភមង្គល
រហូតមក ។
រយៈពេលជាងបួនឆ្នាំមកហើយគ្រួសារគាត់មិនដែលមានទំនាស់គ្នា
ទៀតទេ គឺស្រឡាញ់គ្នាខ្លាំងណាស់ ពេលធ្វើស្រែស្ទូងស្រូវរួច
ពេលថ្ងៃប្តីគាត់ទៅកាប់ថ្ង
ធ្វើស៊ុមក្រុងមាន់លក់ក្នុង១ថ្ងៃបាន១០ស៊ុម
ក្នុង១ស៊ុមតម្លៃ៣.០០០រៀល ដូច្នេះក្នុង១ថ្ងៃរកបាន៣ម៉ឺនរៀល
។
ឯពេលយប់ប្តីគាត់ដើរឆ្លុះត្រីពុំមានអ្នកណាឆ្លុះបានត្រីដូច
ប្តីគាត់ទេ គឺមួយយប់ឆ្លុះបានពី៥ទៅ៧គីឡូក្រាម
យកទៅលក់បានប្រាក់ពី៣ទៅ៤ម៉ឺនរៀល
រហូតអ្នកស្រុកឱ្យងារថា «ជើងឯកឆ្លុះត្រី» ។
លុះពេលច្រូតស្រូវរួចខែប្រាំងគ្រួសារគាត់ដាំដំណាំ បន្លែ
និងចិញ្ចឹមសត្វ។
ស្ត្រីជាប្រពន្ធបន្តទៀតថា កាលពីថ្ងៃទី២១ កុម្ភៈ
កន្លងមក វេលាម៉ោង៧ព្រឹកមានត្រីរ៉ស់១ក្បាល
មិនដឹងលោតឡើងមកពីណាបានននៀលឡើងចូលដល់អណ្តូងទឹកស្នប់ក្បែរ
ទ្រុងជ្រូក
ហើយគាត់ជាប្រពន្ធក៏ចាប់ត្រីរ៉ស់នោះដាក់ក្នុងឆ្នាំង ។
ត្រីនោះទំហំប៉ុនកំភួនដៃទម្ងន់ប្រមាណ១គីឡូក្រាម
មានត្រាក្បាលដូចពស់ថ្លាន់ ។
ពេលប្តីគាត់មកពីលេងផ្ទះបងឃើញត្រីរ៉ស់នៅក្នុងឆ្នាំងក៏យក
ទៅលែងក្នុងទឹកស្រះ
ចាប់ពីថ្ងៃនោះមកប្តីរបស់គាត់មានអាការចម្លែកៗ
គឺឈឺក្បាលយ៉ាងខ្លាំង
ទើបគាត់នាំទៅមណ្ឌលសុខភាពឱ្យគ្រូពេទ្យពិនិត្យគ្រូពេទ្យ
ប្រាប់ថា គ្រុនពោះវៀន និងឱ្យថ្នាំព្យាបាលក៏បានធូរស្រាល។
ប៉ុន្តែអ្វីដែលចម្លែកទៀតនោះគឺប្តីគាត់ដើរប្រមូលខ្សែគោទុកដែល
ម្តងដាក់ខ្សែគោនៅដើមឈើមុខផ្ទះ ម្តងយកទៅដាក់នៅខាងត្បូងផ្ទះ
ហើយវេលាម៉ោង៧ព្រឹកថ្ងៃទី២៤ កុម្ភៈ
ជាថ្ងៃកើតហេតុប្តីបានឌុបគាត់ជាប្រពន្ធ
និងកូនទៅផ្សារស្វាយជ្រំទិញម្ហូបចំណី ផ្លែឈើ
រួចក៏ត្រឡប់មកផ្ទះវិញ
ដាំស្លរហូបបាយដេកប្រឡែងលេងជាមួយប្រពន្ធ និងកូន ។
ស្ត្រីជាប្រពន្ធបន្តថា
ពេលហូបបាយល្ងាចរួចប្តីបាននាំគាត់ដើរកៀក.ក
និងទឹកដៃកូនទៅលេងផ្ទះម្តាយនៅខាងត្បូងផ្ទះចម្ងាយ២០០ម៉ែត្រ
ហើយនាំគ្នាដេកមើលទូរទស្សន៍រហូតចប់រឿងកូរេ៉
ក៏នាំប្តីប្រពន្ធមកផ្ទះវិញ ដោយទុកកូនឱ្យដេកនៅផ្ទះជីដូន ។
នៅម៉ោងប្រមាណជា១១និង៣០នាទីយប់ប្តីគាត់បានចុះដីបាត់រយៈពេល
ជិតកន្លះម៉ោងមិនឃើញឡើងលើផ្ទះវិញ
ធ្វើឱ្យគាត់ឆ្ងល់ចុះមកតាមឃើញស្បែកជើងនៅមាត់ជណ្តើរមិន
ឃើញមនុស្សក៏យកពិលចុចមើលជុំវិញផ្ទះមិនឃើញគាត់សង្ស័យប្តីទៅ
ផ្ទះម្តាយទៅយកកូន ទើបទៅតាមដោយហៅបងស្រីឱ្យជូនតាមរក
ព្រោះប្តីមិនពាក់ស្បែកជើងទេ គឺដើរជើងទទេ
និងមានអាការចម្លែកៗ ។
ពេលដើរតាមមាត់ប្រឡាយទៅត្បូងជិតដល់ផ្ទះម្តាយ
ស្រាប់តែឃើញប្តីចង.កនៅក្រោមដើមអាកាស្យាស្លាប់បាត់ទៅហើយ
ទើបឆោឡោផ្អើលអ្នកភូមិទាំងយប់មកមើល ។
បើតាមស្ត្រីជាបងថ្លៃបានប្រាប់កោះសន្តិ
ភាពថា កាលពីឆ្នាំ២០១០
មានត្រីរ៉ស់១ក្បាលបានឡើងដល់ថ្មជណ្តើរផ្ទះឪពុកក្មេកឈ្មោះឆាយ
ទុំ អាយុ៧៨ឆ្នាំ ទាំងថ្ងៃត្រង់ ខណៈមេឃគ្មានភ្លៀង
គឺថ្ងៃក្តៅហែង ។ ត្រីរ៉ស់នោះទំហំប៉ុនក.ជើងទម្ងន់១,៥០គីឡូក្រាម
ហើយឪពុកក្មេកបានវាយត្រីនោះងាប់រួចឱ្យអ្នកជិតខាងស្ងោរហូប
អស់ទៅ។ បានតែ៧ថ្ងៃ ឪពុកក្មេក និងជាឪពុកបង្កើតរបស់សយ ឈី
ក៏ឈឺស្លាប់ទៅ ។ លុះដល់ឆ្នាំ២០១១ កូនប្រុសម្នាក់អាយុ២៧ឆ្នាំ
បានឃើញត្រីរ៉ស់ឡើងគោកនៅម៉ោង២រសៀល
ក៏ដេញចាប់ហើយត្រីនោះក៏លោតចុះក្នុងទឹក
និងមានការដេញចាប់ក្នុងទឹករហូតជិតលិចក្បាលតែត្រូវអ្នកស្រុក
ឃើញក៏នាំគ្នាស្រែកហៅឱ្យឡើងគោកវិញ។
ដោយសារមានជំនឿអ្នកស្រុកក៏នាំ យកទៅស្រោចទឹក
ទើបបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ ។ រីឯសយ ឈី
ក្រោយពីចង.កស្លាប់នៅថ្ងៃទី២៥ កុម្ភៈ
អ្នកភូមិបាននាំគ្នាបាចស្រះនោះរកត្រីរស់ដែលលែងនោះតែអត់ឃើញ
ត្រីនោះទេ ។
ការសម្រេចបាចទឹករកត្រីរ៉ស់នោះគឺយោងតាម
សម្តីស្ត្រីជាប្រពន្ធដែលនិយាយថា ពេលដើររកប្តីយប់នោះ
ស្រាប់តែឮមាត់ត្រី៣ដង ដូចក្របីបំរះក្នុងទឹក
ទើបភ្លឺឡើងបាចរកត្រីនេះ ។
សពត្រូវបានក្រុមគ្រួសារយកទៅបញ្ចុះនៅថ្ងៃទី២៦ កុម្ភៈ
វេលាម៉ោង៩ព្រឹក និងធ្វើបុណ្យតាមប្រពៃណី ។
ការរៀបរាប់ខាងលើនេះវាគ្រាន់តែជាការដកស្រង់
នូវពាក្យសម្តីទាំងឡាយក្នុងគ្រួសារជើងឯកឆ្លុះត្រីនេះ
ដែលរៀបរាប់ប៉ុណ្ណោះ ហើយក៏មិនដឹងថា
មានហេតុផលបែបណាជុំវិញការចង.កធ្វើអត្តឃាតនេះទេ ។
ទាក់ទិនទៅនឹងការប្រាប់ថា
ឪពុករបស់សពដែលស្លាប់កាលពីឆ្នាំ២០១០
ដោយសារមានត្រីរ៉ស់ឡើងមកដល់ជណ្តើរផ្ទះក៏អាចថាជាការចួន
គ្នានឹងត្រីរ៉ស់ឡើងមកដល់អណ្តូងស្នប់របស់បុរសជាកូនដែលចង.ក
នេះប៉ុណ្ណោះ តែបើយល់ថា
ការចង.កដោយសារតែរឿងត្រីរ៉ស់នោះពិតជាគ្មានហេតុផលណាមួយមក
អះអាងនោះទេ ៕(kohsantepheap)