Sunday, February 26, 2012

ស្ទាវ​២​ក្រុម​វ៉ៃតប់​គ្នា​ រត់​ចោល​ម៉ូតូ​ និង​រុះ​កាំភ្លើង​អត់​បង់​១​ដើម​

ភ្នំពេញៈ​ ស្ទាវ​២​ក្រុម​មាន​គ្នា​សរុប​ជិត​១០​នាក់​បាន​បើក​ឆាកប្រយុទ្ធ​ ស៊ីសាច់ហុតឈាម​គ្នា​ដូច​ក្នុង​រឿង​ ភាគ​ចិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​កាលពី​ម៉ោង​១០​និង​៥​នាទី​ យប់​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ ស្ថិត​ នៅ​ម្តុំ​ស្ថានីយ​ចាក់​ប្រេងឥន្ធនៈ​តូ​តា​ល់​ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។

បន្ទាប់​ពី​បើក​ឆាកប្រយុទ្ធ​គ្នា​ ក្រុម​ស្ទាវ​ទាំងនេះ​បាន​រត់គេច​ខ្លួន​ដោយ​ទុក​ចោល​ម៉ូតូ​នៅ​នឹង​កន្លែង​កើត ​ ហេតុ​ ព្រមទាំង​រុះ​កាំភ្លើង​ម៉ាក​កា​៥៤​មួយ​ដើម​ផង​ដែរ​ ហើយ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ សែន​សុខ​មក​យក​ទុក​ដើម្បី​ធ្វើ​កំណត់ហេតុ​ និង​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ ។
ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្តេ​ព​ ជិះ​គ្នា​២​ នាក់​លើ​មហាវិថី​សហព័ន្ធ​រុ​ស្សី​ ក្នុង​ទិស​ដៅ​ពី​កើត​ ទៅ​លិច​។​ លុះ​មក​ដល់​ស្ថានីយ​ចាក់​ប្រេងឥន្ធនៈ​តូ​តា​ល់​ ស្រាប់តែ​មាន​ម៉ូតូ​៤​គ្រឿង​ ជិះ​សុទ្ធតែ​ស្ទាវ​ប្រមាណ​៧​នាក់​ មក​ស្ទាក់​ម៉ូតូ​ស្តេ​ព​ខាងលើ​ ហើយ​វ៉ៃ​ប្រហារ​គ្នា​ដោយ​មិនដឹង​ពី​មូល​ហេតុតែ​ម្តង​។​ ដោយ​ស្ថានការណ៍​មិន​អំណោយផល​ ក្រុម​ដែល​ ជិះ​ម៉ូតូ​ស្តេ​ព​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1Q-8728​ បាន​រត់​យករួចខ្លួន​ ដោយ​ទុក​ចោល​ម៉ូតូ​នៅ​កន្លែង​កើតហេតុ​ នៅ​មុន​ពេក​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​ចុះ​ទៅ​ដល់​៕(nokorwat)

Comments system

Disqus Shortname