Thursday, February 23, 2012

ចោរស្រីវ័យក្មេង មកឆក់ខ្សែ ក ជាលើកទី២ ត្រូវជាប់អន្ទាក់ នគរបាល

ជនសង្ស័យជាចោរស្រីម្នាក់ បានឆក់ខ្សែ ក ឆ្លងខេត្ត ត្រូវនគរបាល ខេត្តកោះកុង ចាប់បាន នៅពេល កំពុងធ្វើសកម្មភាព កាត់ផ្តាច់ខ្សែ ក ពីប្រជា ពលរដ្ឋ នៅក្នុងហ្វូងមហាជន ដែលកំពុងដើរ មើលរកទិញឥវ៉ាន់ នៅ កន្លែងតាំងពិព័រណ៍ជាលក្ខណៈ ទ្រុងទ្រាយ តូចមួយ ដែលនៅ កន្លែងទីលានបាល់ទាត់ កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ នៅវេលាម៉ោង៩និង៣០នាទី ស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។

នគរបាលបានឲ្យដឹងថាជនសង្ស័យខាងលើ មានឈ្មោះ វង់ វិមល់ ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅភ្នំពេញ ។
លោក ដាត់ គយណួ អធិការក្រុងខេមរៈភូមិន្ទ បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ មានបាត់ខ្សែ កភ្លាម កម្លាំងរបស់លោក ដែល នៅការពារ ទីនោះ បានរៀបចំកម្លាំង តាមដានមើលមុខសញ្ញា ហើយចាប់បានភ្លាមតែម្តង ដោយនៅក្នុងដៃជនសង្ស័យ មានខ្សែ កប្លាទីនចំនួន ២ខ្សែ ជាភស្តុតាង ។
លោកអធិកាបានបន្តថា នៅពេលសាកសួរចំលើយ ជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានលួចកាត់ខ្សែ ក ពីប្រជាពលរដ្ឋពិតប្រាកដមែន ហើយក្រុមរបស់ពួក គេមានគ្នាចំនួន៥នាក់ ស្រី៣នាក់ ប្រុស២នាក់ ហើយ នេះលើកទី២ហើយ ដែលពួកគេមកលួចផ្តាច់ខ្សែ កតែត្រូវជាប់អន្ទាក់របស់នគរបាល ។ បច្ចុប្បន្នជនសង្ស័យកំពុងធ្វើសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត ៕(dapnews)

Comments system

Disqus Shortname