ភ្នំពេញ៖
ស្ត្រីវ័យ៤០ឆ្នាំបានទទួលរងគ្រោះដោយអំពើភ្ជង់
ហើយបាញ់ប្លន់ម៉ូតូពីសំណាក់
ជនសង្ស័យ២នាក់ហើយជិះគេចខ្លួនដោយសុវត្ថិភាព
បន្ទាប់ពីគាត់ឈប់ម៉ូតូបម្រុងចូលផ្ទះកាលពីម៉ោង
៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២។
ហេតុការណ៍ភ្ជង់ និងបាញ់ប្លន់ម៉ូតូខាងលើនេះ នៅចម្ងាយប្រមាណ២០ម៉ែត្រប៉ុណ្ណោះ ពីប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីស្ត្រីឈ្មោះ សុខ ស្រីម៉ៅ អាយុ៤០ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុបាននិយាយថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកហុងដា សេ១២៥ តាមបណ្តោយផ្លូវព្រះមុនីរ៉េតបត់ចូលផ្លូវភូមិ ថ្មី ហួស ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យបានជាង២០ម៉ែត្រ ក៏ឈប់ម៉ូតូ ក្នុងបំណងចាក់សោរចូល ផ្ទះ ស្រាប់តែមានជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បានដើរមកក្បែរ ហើយដកកាំភ្លើងភ្ជង់ រួចបាញ់ ចុះដីគម្រាមគាត់មួយគ្រាប់ ហើយកញ្ឆក់សោរម៉ូតូ រួចឡើងជិះគេចខ្លួនដោយសុវត្ថិភាព ៕(nokorwat)