បងប្រុសបង្កើតចិត្តឃោរឃៅព្រៃផ្សៃយក
របស់របរប្អូនអស់ពីថ្ងៃដល់យប់ឡើងខឹងប្អូន
ប្រាប់ម្តាយលបចូលផ្ទះរួចអារ.កប្អូនស្រីខណៈពេល
ក្រុមគ្រួសារកំពុងលង់លក់ក្នុងដំណេក ។
ហេតុការណ៍ដែលស្មានមិនដល់នេះកើតឡើងកាលពីកណ្តាល
អធ្រាត្រ ម៉ោងប្រហែល១២និង៣០នាទី ថ្ងៃទី២៣ កុម្ភៈ
នៅក្នុងភូមិពោធិ ឃុំពាំងល្វា ស្រុកឧដុង្គ ។
ស្ត្រីជាម្តាយឈ្មោះសុខ ហន
អាយុ៧៤ឆ្នាំបានរៀបរាប់ថា កូនស្រីដែលរងគ្រោះឈ្មោះស៊ុំ
វិត អាយុ២៥ឆ្នាំ ហៅក្រៅស្រីល័ក្ខ
បម្រើការងារនៅរោងចក្រសម្លៀកបំពាក់សាន់វ៉ូ
មានតួនាទីជាប្រធានក្រុម ឯជនដៃដល់ត្រូវជាកូនបងឈ្មោះស៊ុំ
ហួត ហៅឡុង អាយុ៤១ឆ្នាំ ជាជាងសំណង់ ។
ស្ត្រីជាម្តាយបន្តថា
នៅវេលាល្ងាចមុនពេលកើតហេតុកូនស្រីរងគ្រោះត្រឡប់
ពីរោងចក្រជាមួយបងថ្លៃជាប្រពន្ធជនដៃដល់បានប្រាប់
គាត់ថា កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ
បងប្រុសបានទូរស័ព្ទឱ្យទៅជួយរុំមុខរបួសកជើងខាងឆ្វេងដែល
សសររលំលើ កាលពីបួនដប់ថ្ងៃមុន
នៅផ្ទះជួលក្បែរនោះដែរ
ហើយនាងក៏ទៅដល់បងនោះក៏បបួលឱ្យជិះម៉ូតូឌុបជាមួយ
ទៅដល់ចំណុចដើមអម្ពិលក្បែរផ្លូវក្នុងឃុំព្រៃពួច
ស្រុកអង្គស្នួល ខេត្តកណ្តាល
ស្រាប់តែចាប់ដោះយកខ្សែ.កប្លាទីន ទម្ងន់៥ជី៥ហ៊ុន
ខ្សែដៃ៥ជី និងប្រាក់១០០ដុល្លារ
ខណៈពេលនាងបាត់បង់ស្មារតី ។
លុះដល់ម៉ោងជាង៣ថ្ងៃដដែលនាងនឹងខ្លួនក៏ដើរមករក
រថយន្តឬម៉ូតូដើម្បីធ្វើដំណើរមករោងចក្រវិញ
ដោយហៅម៉ូតូឌុបជិះដោយគេយក៦.០០០រៀល ។
ពេលមកដល់រោងចក្រស្របពេលកម្មករចេញពី
ធ្វើការហើយបានជួបនឹងបងថ្លៃក៏យំរៀបរាប់ប្រាប់តាម
សាច់រឿង
រួចនាំគ្នាជិះរថយន្តមកផ្ទះដូចសព្វដង។
ស្ត្រីជាម្តាយបន្តថា
ពេលឮដូច្នេះគាត់ក៏ឱ្យនាងទូរស័ព្ទទៅរកបងដើម្បី
គាត់ក៏និយាយតទល់គ្នាពីរឿងរ៉ាវដែលកូនបងធ្វើអំពើមិន
គម្បីមកលើស្រី ហើយឈ្មោះឡុង
ជាបងក៏បានសន្យាជាមួយម្តាយថា
ព្រឹកនឹងមកផ្ទះកុំឱ្យប្អូនស្រីទៅធ្វើការឱ្យសោះ
ហើយគាត់ក៏បិទទូរស័ព្ទទៅ ។ គាត់បន្តទៀតថា
យប់នោះជនល្មើសជាបងបានលួចចូលតាមជញ្ជាំងស្លឹក
ត្នោតពីមុខផ្ទះតៀម
ប្អូនចូលទៅអារ.កប្អូនស្រីដែលកំពុងដេកលើគ្រែ
តែម្នាក់ឯង ។ ស្ត្រីជាម្តាយនិយាយថា ក្នុងផ្ទះមានគ្រែ៤
នៅចន្លោះពីគ្នាប្រហែលជាកន្លះម៉ែត្រប៉ុណ្ណោះ
ហើយមានគ្រែបីដែលមានមនុស្សដេក ។
ពេលកំពុងកើតហេតុនោះកូនស្រីរើដែរ
តែអ្នកដេកគ្រែក្បែរនោះហាក់ដូចជាងើបមិនរួច ។
តែក៏ឮឈ្មោះឡុង ជាបង ស្រែកថា ឯងងាប់ទៅរំពេចនោះ
គាត់ជាម្តាយក៏ក្រោកមកមើលឃើញកូនដេកដោយមានឈាមហូរ
ចេញពីបំពង់កក្រហមច្រាលហើយគាត់ក៏បើកទ្វារផ្ទះតាម
ជនដៃដលតែរកមិនឃើញ ។
ក្រុមគ្រួសារក៏ប្រញាប់ប្រញាល់ហៅរថយន្ត
ដឹកនារីរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈរាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុ
សមត្ថកិច្ចបានចុះពិនិត្យដល់ផ្ទះបានឱ្យដឹងថា
ស្ត្រីរងគ្រោះត្រូវរបួសនៅចំហៀងកខាងឆ្វេង
ហើយសមត្ថកិច្ច
កំពុងស្រាវជ្រាវតាមចាប់ជនល្មើសជាបងមកផ្តន្ទាទោសតាម
ច្បាប់ ។
គួរបញ្ជាក់ថា យប់នោះប្រពន្ធនិងកូនជនល្មើសក៏ដេកនៅក្បែរជាប់់គ្នាដែរ ៕
គួរបញ្ជាក់ថា យប់នោះប្រពន្ធនិងកូនជនល្មើសក៏ដេកនៅក្បែរជាប់់គ្នាដែរ ៕