លោក STEPHEN GROFF
អនុប្រធានថ្មីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រសាសន៍ថា ADB
កំពុងតែត្រៀមរៀបចំកញ្ចប់ជំនួយដល់កម្ពុជាចំនួន៥៥លាន
ដុល្លារអាេមរិក ដើម្បីកសាងផ្លូវឡើងវិញ
ជាការឆ្លើយតបនឹងទឹកជំនន់ដែលបានរាតត្បាតកម្ពុជាកន្លងមក
។
លោកអ៊ាង សុផល្លែត
ជំនួយការសម្តេចអគ្គ
មហាសេនាបតីតេជោហ៊ុន សែន
នាយករដ្ឋមន្ត្រីបានប្រាប់ឱ្យដឹងថា
លោកអនុប្រធានថ្មីធនាគារអភិវឌ្ឍន៍អាស៊ី
បានមានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១២
ក្នុងឱកាសដែលលោកចូលជួបសម្តែងការគួរសមជាមួយសម្តេច
អគ្គមហាសេនាបតីតេជោហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
លោក STEPHEN GROFF មានប្រសាសន៍ថា
ភាពជាដៃគូជាមួយនឹងកម្ពុជាគឺមានសារសំខាន់ណាស់ចំពោះ ADB ។ ADB
នឹងបន្តពង្រីកភាពជាដៃគូនេះ
និងពង្រឹងឱ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងន័យនេះ ADB
បានយល់ព្រមជាមួយនឹងយុទ្ធសាស្ត្រជាដៃគូជាមួយនឹងកម្ពុជា
ដែលអាទិភាពផ្តោតលើការយកចិត្តទុកដាក់អភិវឌ្ឍន៍របស់
កម្ពុជាក្នុងការ កាត់បន្ថយភាពក្រីក្រ ។ ADB
នឹងបន្តជួយដល់កម្ពុជាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ
ដោយយកចិត្តទុកដាក់ សំខាន់ទៅលើការតភ្ជាប់
និងកំណើនតម្លៃបន្ថែម
ជាពិសេសជួយជំរុញដល់ការកិនស្រូវ
ដែលជាយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់ការនាំចេញ។
ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន
សែន បានថ្លែងអំណរគុណចំពោះ ADB និងមានប្រសាសន៍ថា
បន្ទាប់ពីការចាប់ផ្តើមផ្តល់ជំនួយដល់កម្ពុជាសាឡើងវិញ
រយៈពេល២០ឆ្នាំកន្លងមក ADB
បានផ្តល់ជំនួយជួយកសាងផ្លូវជនបទដែលមានប្រវែងវែងជាងគេ
បំផុត។ នៅក្នុងពេលទឹកជំនន់កន្លងមក ADB
តែងតែជួយដល់កម្ពុជា ហើយថ្មីៗនេះ
បានជួយជាទឹកប្រាក់ប្រមាណ៣លានដុល្លារមកហើយ
ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់។
ការរៀបចំជួយក្នុងទឹកប្រាក់៥៥លានដុល្លារបន្ថែមនេះគឺមាន
សារសំខាន់ណាស់ ព្រោះហេដ្ឋារចនាសម្ព័ន្ធ
ជាពិសេសផ្លូវជនបទដែលបានកសាងប្រមាណមួយទសវត្ស
មកហើយនោះត្រូវបានបំផ្លាញក្នុងរយៈពេលយ៉ាងខ្លី។
ផ្លូវជនបទនេះគឺជាសក្តានុពលយ៉ាងសំខាន់ក្នុងការជំរុញ
សេដ្ឋកិច្ចនៅតាមជនបទរបស់កម្ពុជា។
សម្តេចមានប្រសាសន៍ថា
បន្ទាប់ពីមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ទីរួមខេត្ត
ក្នុងទូទាំងប្រទេសមក
កំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺមានការកើនឡើងយ៉ាងខ្លាំង ។
ក្នុងន័យនេះសម្តេចបានថ្លែងអំណរគុណ ADB ហើយសង្ឃឹមថា ADB
នឹងបន្តជួយដល់កម្ពុជាក្នុងភាពជាដៃគូតទៅទៀត ៕