បុរសម្នាក់បានរបួសបាក់ខ្ទង់ច្រមុះនិងដាច់អណ្ដាតនិយាយឡុលៗលែង
ច្បាស់
ខណៈពេលជិះម៉ូតូសង់កូរ៉េមួយគ្រឿងមានគ្នា៤នាក់ដើម្បីទៅធ្វើការ
សំណង់ជាមួយគ្នា ហើយអ្នកបើកម៉ូតូរវល់តែនិយាយទូរស័ព្ទ
លុះដល់ផ្លូវចុះចំណោតក៏កាច់សោពន្លត់
ហើយពេលជិតដល់កន្លែងជម្រាលវិញ
ក៏កាច់សោដាក់លេខធ្វើឱ្យម៉ូតូ កញ្ចក់ហោះធ្លាក់ទៅក្នុងស្នាមភ្លោះ និងគ្រវែងអ្នកជិះពីក្រោយ៣នាក់បោកទៅក្នុងស្នាមភ្លោះ ។ គ្រោះថ្នាក់នេះកើតឡើងនៅចំណុចបឹងកម្សាន្ដ ក្នុងភូមិ៧ សង្កាត់ឡាបានសៀក ក្រុងបានលុង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២០ កុម្ភៈ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់និងស្រាល៣នាក់ ។

អ្នករងរបួសធ្ងន់ឈ្មោះរង ម៉ឺន ភេទប្រុស
អាយុ៤០ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិ៧
សង្កាត់ឡាបានសៀក ក្រុងបានលុង មានស្រុកកំណើតនៅភូមិអូរកណ្ដោល
ឃុំទទុង ស្រុកដងទង់ ខេត្ដកំពត។ ជនរងគ្រោះរូបនេះ
បាននិយាយដោយសំឡេងឡុលៗថា នៅព្រឹកកើតហេតុគាត់ជិះម៉ូតូសង់កូរ៉េ
ពណ៌ក្រហម មានគ្នា៤នាក់ ដោយឈ្មោះភក្ដ្រ ភេទប្រុស អាយុ២៦ឆ្នាំ
ជាអ្នកបើកម៉ូតូ ហើយគាត់អង្គុយនៅខាងក្រោយ ។
ខណៈពេលធ្វើដំណើរនោះអ្នកបើកម៉ូតូរវល់តែនិយាយទូរស័ព្ទជាមួយស្រី
ស្នេហ៍របស់គេ
ហើយពេលចុះចំណោតត្រង់ចំណុចបឹងកម្សាន្តក៏បានកាច់សោពន្លត់និង
ដោះលេខចេញអស់
លុះជិតដល់ផ្លូវជម្រាលវិញក៏កាច់សោម៉ូតូបញ្ឆេះវិញហើយដាក់
លេខធ្វើឱ្យម៉ូតូហក់ទៅមុខអ្នកជិះពីក្រោយធ្លាក់ទៅក្នុងស្នាមភ្លោះ
ទាំងមនុស្សនិងម៉ូតូដួលបោកទៅនឹងថ្មនិងគល់ឈើបណ្ដាលឱ្យរង
របួសធ្ងន់ម្នាក់ និងស្រាល៣នាក់ ។
ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់នេះកើត
ឡើងអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ
ខេត្ដ
ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកក៏បញ្ជូនបន្ដទៅមន្ទីរពេទ្យ
មិត្ដភាពខ្មែរ-
សូវៀតឯរាជធានីភ្នំពេញទៀតនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០
កុម្ភៈ ៕