Wednesday, February 29, 2012

កូន​ក្រមុំ​ឥណ្ឌា​ត្រូវ​ដុត​ទាំង​រស់​កើន​ឡើង​ ព្រោះ​គ្មាន​សមត្ថ​ភាព​រក​បណ្ណាការ​ឱ្យ​កូន​កំលោះ

ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ផ្សាយ​ឱ្យ​ដឹង​ថា​ចំនួន ​កូន​ក្រមុំ​​ឥណ្ឌា​ដែល​បាន​ស្លាប់ ​ដោយ​សារ​មិន​អាច​រក​បណ្ណាការឱ្យ​កូន​កំ​លោះ​មាន​ចំនួន​កើនឡើង ។ កាល​ពី​ឆ្នាំ​២០១០ ​មាន​កូន​ក្រមុំ​ចំនួន​៨.៣៩១ នាក់ ​​ស្លាប់​ដោយ​​ឡែក​កាល​ពី​ឆ្នាំ​២០០៧​ មាន​ចំនួន​៨.០៩៣នាក់ ។ របាយ​ការណ៍​បាន​បញ្ជាក់​ថា  ទោះបី​ជា​បច្ចុប្បន្ន​ ច្បាប់​របស់​ឥណ្ឌា​ហាម​ស្ត្រី​បង់​បណ្ណា​ការ​​ដើម្បី​រៀប​ការ​ជា​មួយ​នឹង​ កូន​កំលោះ​ ប៉ុន្តែ​លក្ខណៈ​ប្រពៃ​ណី​ និង​ទំ​នៀម​ទម្លាប់​នេះ នៅ​តែ​ដក់​ជាប់​នៅ​​ឥណ្ឌា​ ដោយ​ក្រុម​គ្រួសារ​កូន​កំលោះ​​តែង​តែ​លោភ​លន់​​ចង់​បាន​ជំនូន​របស់​ភាគី​ខាង ​ស្រី​ ឬ​ត្រូវ​ការ​លក់​កូន​កំលោះ​ ដោយ​ត្រូវ​ការ​ប្រាក់​ និង​របស់​ទ្រព្យ​ផ្សេង​ទៀត​ពី​ស្ត្រី​ ។

លទ្ធ​ផល​​បាន​បង្ហា​ញ​ថា ប្រសិន​បើ​កូន​ក្រមុំ​មិន​អាច​រក​​​បណ្ណា​ការ​មក​ឱ្យ​កូន​កំលោះ​បានទេ​ ​ក្រុម​គ្រួសារ​កូន​កំលោះ​នឹង​បង្ខំ​​កូន​ក្រមុំ​ត្រូវ​ស្លៀក​សម្លៀក​ បំពាក់ជ្រលក់​នឹង​ប្រេង​ និង​ដុត​ខ្លួន​ទាំង​​រ​ស់​ ហើយ​មាន​កូន​ក្រមុំ​ជា​ច្រើន​នាក់​​ត្រូវ​ដុត​ទាំង​​រស់​ដោយ​គ្មាន​របាយ​ ការណ៍​បញ្ជាក់​ពី​ប៉ូលិស ។ ក្រៅ​ពី​នេះ រឿង​ក្តី​​ខាង​លើ​នៅ​មាន​ជា​ច្រើន​ទៀត​ ដែល​តុលាការ​ឥណ្ឌា​មិន​បាន​ពិចារ​ណា​​ រួម​ទាំង​ប្តឹង​ទៅ​ឧទ្ធរណ៍​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​កូន​កំលោះ​រួច​ផុត​ពី​ ទុក្ខទោស ។ កាល​ពី​មុន​នេះ​តុ​លាការ​ឥណ្ឌា​ធ្លាប់​ប្រកាស​ថា គ្មានការ​អនុ​គ្រោះ​ចំពោះ​​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ដុត​ខ្លួន​ ទាំងរស់​នេះ​ឡើយ ៕

Comments system

Disqus Shortname