Saturday, February 25, 2012

SL​ ត្រូវ​ FORD​ RANGER​ បុក​ផ្លោង​ជាង​២០​ម៉ែត្រ

ខេត្ដកំពង់ចាម​ ៖​ មាន​ករណី​គ្រោះថ្នាក់​ ចរាចរ​មួយ​កើតឡើង​គួរ​ឱ្យ​រន្ធត់​រវាង​រថ​ យន្ដ​ FORD​ RANGER​ នឹង​ម៉ូតូ​ម៉ាក​ SL​ ។​ ហេតុការណ៍​ខាងលើ​នេះ​បាន​កើត​ ឡើង​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ យប់​ថ្ងៃ​ទី​២៤​កុម្ភៈ​ឆ្នាំ​២០១២​ នៅ​ចំណុច​ ផ្លូវភ្លោះ​បំបែក​ជា​៤​ខាងជើង​ផ្សារ​ធំ​ ស្ថិត​ ក្នុងភូមិ​ទី​១២​ សង្កាត់​-​ក្រុង​-​ខេត្ដ​កំពង់​ ចាម​ ។​
បណ្ដាល​ឱ្យ​យុវជន​៣​នាក់​រួម​ជា​ មួយ​និង​ម៉ូតូ​១​គ្រឿង​បាន​ផ្លោង​ទៅ​មុខ​ចំងាយ​ ប្រហែល​៣០​ម៉ែត្រ​ ហើយ​ធ្លាក់​ បោក​លើ​ថ្នល់​សន្លប់​ស្ដូកស្ដឹង​នៅ​ក្នុង​ថ្លុកឈាម​ដោយសារ​តែ​រថយន្ដ​១​ គ្រឿង​បាន​បុក​ចំ​ពេញទំហឹង​ ។​ បន្ទាប់​ពី​កើតហេតុ​ នេះ​ភ្លាម​រថយន្ដ​បង្កហេតុ​បាន​ព្យាយាម​ បើក​គេចខ្លួន​អស់​រយៈពេល​ប្រហែល​១​ ម៉ោង​ទើប​សមត្ថកិច្ច​ឃាត់​បាន​ ។​

​ជន​រង​គ្រោះ​ទាំង​៣​ ទី​១-​ឈ្មោះ​គា​ ភិន​ អាយុ​២០​ឆ្នាំ​ 9​ជា​អ្នកបើកបរ​ម៉ូតូ​ប​ ទី​២​ ឈ្មោះ​ថេ​ង​ ចំរើន​ អាយុ​១៩​ឆ្នាំ​ (​អ្នក​ជិះ​ ក្រោយ​)​ និង​ទី​៣-​ឈ្មោះ​ប៊ូ​ អាយុ​ប្រហែល​ ជាង​២០​ឆ្នាំ​ (​អ្នក​ជិះ​ក្រោយ​)​ អ្នក​ទាំង​ ៣​មាន​ទីលំនៅ​ភូមិ​ថ្នល់​បែក​ ឃុំ​ស្វាយ​ ទាប​ ស្រុក​ចំការលើ​ ខេត្ដកំពង់ចាម​ ។​
​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​២​នាក់​ គឺ​ឈ្មោះ​គា​ ភិន​ និង​ឈ្មោះ​ប៊ូ​ បាន​ជិះ​ម៉ូតូ​ ម៉ា​ក្ស​ឡ​១​គ្រឿង​ឌុ​ប​គ្នា​ចេញពីផ្ទះ​ឆ្ពោះ​ មក​ក្រុង​កំពង់ចាម​ដើម្បី​ចូលរួម​កម្មវិធី​អាពាហ៍ពិពាហ៍​មិត្ដ​ដើម្បី​ ចាត់ការ​តាម​ ច្បាប់​ ។​ លុះដល់​វេលា​យប់​បន្ទាប់​ពី​កម្ម​ វិធី​ចប់​ជន​រង​គ្រោះ​ទាំង​២​បាន​ទៅ​បបួល​ មិត្ដភក្ដិ​ម្នាក់​ទៀត​ឈ្មោះ​ ថេ​ង​ ចំរើន​ ដែល​ បាន​មក​រៀន​ធ្វើ​ជាង​ជួសជុល​ម៉ូតូ​នៅ​ក្រុង​ កំពង់ចាម​ក្នុង​គោលបំណង​ជិះ​ម៉ូតូ​ដើរ​ លេង​ក្នុង​ក្រុង​ក៏​ជួប​គ្រោះថ្នាក់​ចរាចរ​នេះ​ តែ​ម្ដង​ ។​
​ចំណែក​សាក្សី​នៅ​កន្លែង​កើតហេតុ​ក៏​ បានឱ្យ​ដឹង​ដែរ​ថា​ ជន​រង​គ្រោះ​បាន​ជិះ​ ម៉ូតូ​ម៉ាក​ SL​ ១​គ្រឿង​ឌុ​ប​គ្នា​៣​នាក់​ ក្នុង​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ចំណែក​រថយន្ដ​ ម៉ាក​ FORD​ RANGER​ ព៌​ណ​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2​ I​ 7749​ បើក​ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​ លឿន​ដូច​ ហោះ​ ។​ នៅ​ពេល​មក​ដល់​កន្លែង​កើត​ ហេតុ​ត្រង់​ចំណុចកណ្ដាល​ផ្លូវបំបែក​ជា​ បួន​សួនច្បារ​ផ្លូវភ្លោះ​រថយន្ដ​បាន​បុក​ម៉ូតូ​ដែល​កំពុង​បើក​ឆ្លងកាត់​ ផ្លូវបំបែក​ក្នុង​ ល្បឿន​លឿន​ដូច​គ្នា​ចំ​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឱ្យ​ម៉ូតូ​ និង​ជន​រង​គ្រោះ​ផ្លោង​ទៅ​ មុខ​រថយន្ដ​ប្រហែល​ជាង​២០​ម៉ែត្រ​សន្លប់​ស្ដូកស្ដឹង​ក្នុង​ថ្លុកឈាម​ ។​
ចំណែក​រថយន្ដ​ បាន​ដាច់​កាង​មុខ​ជាមួយនឹង​ស្លាក​លេខ​ ធ្លាក់​នៅ​កន្លែង​កើតហេតុ​ ហើយ​ភ្លាមៗ​ នោះ​រថយន្ដ​បាន​បង្កើន​ល្បឿន​ទៅ​មុខ​ បើក​គេចខ្លួន​បាត់​រហូត​អស់​រយៈពេល​ ប្រហែល​១​ម៉ោង​ទើប​សមត្ថកិច្ច​តាម​ឃាត់​ បាន​នៅ​ចំណុច​ឃុំ​កៀន​ជ្រៃ​ ស្រុក​កំពង់​ សៀម​ដែល​មាន​ចំងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ​ ។​ សមត្ថកិច្ច​ បានឱ្យ​ដឹង​ថា​ អ្នកបើកបរ​រថយន្ដ​មាន​ ឈ្មោះ​ឈី​ន​ ភា​រុណ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពង្រ​ ឃុំ​រកា​គយ​ ស្រុក​ កងមាស​ ខេត្ដកំពង់ចាម​ត្រូវ​ឃាត់ខ្លួន​ ជាមួយ​រថយន្ដ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ដើម្បី​ ចាត់ការ​ តាម​ច្បាប់​ ។​
​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ ចរាចរ​ ខាងលើ​នេះ​ផង​ដែរ​ លោក​សំ​ផាត​ អធិការ​ នគរបាល​ក្រុង​កំពង់ចាម​បានឱ្យ​ដឹង​នៅ​ វេលា​ព្រឹក​ថ្ងៃ​ទី​២៥​ កុម្ភៈ​ថា​ ករណី​នេះ​ សមត្ថកិច្ច​ពុំ​ទាន់​ ដឹង​ថា​ភាគី​ខាង​ណា​ខុស​ ត្រូវ​នៅឡើយ​ទេ​ ព្រោះ​សមត្ថកិច្ច​កំពុង​ ធ្វើការ​ត្រួតពិនិត្យ​ហើយ​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅឡើយ​ ៕(nokorwat)

Comments system

Disqus Shortname