ភូមិតាពូ រដ្ឋសានៈ ជាសង្គ្រាមថ្មីរបស់ភូមាប្រឆាំងគ្រឿងញៀន ឧបករណ៍កាត់រុក្ខជាតិ ត្រូវបានប្រើជាអាវុធកាត់បំផ្លាញ។
ម៉ាស៊ីនមានពីរលេខដែលអូសកង្ហារមុខកាំបិត ត្រូវគេប្រើជាទូទៅដើម្បីកាត់ស្មៅក្នុងច្បារដំណាំជាយក្រុង របស់អ្នកមាននៅប្រទេសលោកខាងលិច។ ប៉ុន្តែសព្វថ្ងៃនេះ នៅឯជ្រលងភ្នំដាច់
ស្រយាលមួយនៅក្នុងរដ្ឋសានក្រីក្រ ប៉ូលិសភូមា ដែលប្រដាប់ដោយឧបករណ៍កាត់ស្មៅនេះ កំពុងដើរលុកលុយកាត់រាល់ដើមអាភៀនដែលមានកម្ពស់ត្រឹមភ្លៅ ដោយបន្សល់ទុកតែដើមរបស់វា។
នៅពេលប៉ូលិស បញ្ចប់កិច្ចការ ឯកសណ្ឋានពួកគេ មានប្រឡាក់ស្នាមអុជដោយរុក្ខជាតិពណ៌ត្នោតស្អិតៗចេញពីផ្កាដំណាំ ដែលគេដាំជាច្រើនសតវត្សរ៍មកហើយនោះគឺអាភៀន។ យោងតាមការិយាល័យអ.ស.ប.ទទួលបន្ទុកខាងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានឲ្យដឹងថា ភូមា ផលិតអាភៀនបានប្រមាណ៦១០តោន កាលពីឆ្នាំ២០១១ ដោយធ្វើឲ្យភូមាក្លាយជាអ្នកផ្គត់ផ្គង់អាភៀនធំបំផុតទីពីរ ក្នុងពិភពលោកបន្ទាប់ពីអាហ្វហ្គានីស្ថាន។ ដីដាំអាភៀន បានកើនឡើងទ្វេដងកាលពី៥ឆ្នាំមុន។
ឥឡូវនេះ ដោយងើបចេញពីភាព ផ្តាច់ការយោធាពាក់កណ្តាលសតវត្សរ៍ ភូមានិយាយថា ខ្លួនចង់ធ្វើឲ្យកក្រើកនិន្នាការនោះ។
ចាប់តាំងពីចូលកាន់អំណាចកាលពីមួយឆ្នាំមុន រដ្ឋាភិបាលស៊ីវិលដែលមានតែឈ្មោះរបស់លោកប្រធានាធិបតី ថេន សេន បានចាប់ផ្តើមកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចជាច្រើន។ ប្រទេសនេះ បានបង្កើនគួរឲ្យចាប់អារម្មណ៍នូវយុទ្ធនាការលុបបំបាត់ដំណាំអាភៀន និងលុបបំបាត់ឋានៈ ក្រៅសង្គមរបស់ភូមា ក្នុងនាមជាប្រទេសផលិតគ្រឿងញៀនកំពូលក្នុងពិភពលោក។
ក្រុមមន្រ្តីភូមា បានអនុញ្ញាតឲ្យអ្នកយកព័ត៌មានរ៉យទ័រម្នាក់ និងអ្នកថតរូបម្នាក់ទៅមើលអតីតតំបន់ជម្លោះជាច្រើននៅក្នុង រដ្ឋសានដាច់ស្រយាល ដើម្បីពិនិត្យមើលយុទ្ធនាការនេះ ដោយបង្ហាញលើកដំបូងនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ថា អ្នកកាសែតលោកខាងលិចគឺអាចរាយការណ៍ដោយសេរីនៅក្នុងតំបន់នេះ។
ទស្សនកិច្ច៥ថ្ងៃជាមួយ UNODC និងប៉ូលិសក្នុងតំបន់ បានធ្វើឡើង ខណៈភូមាអំពាវនាវដល់ម្ចាស់ជំនួយបរទេសរកប្រាក់៥០០ លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីមួយដែលខ្លួន និយាយថា នឹងរារាំងមនុស្ស២៥៦គ្រួសារពីការដាំអាភៀនក្នុងរយៈពេលបីឆ្នាំ ខាងមុខ។
ក្នុងបទសម្ភាសមួយ ទីប្រឹក្សាច្បាប់ជាន់ខ្ពស់របស់លោកប្រធានាធិបតីថេន សេន លោកស៊ីត អាយេ បានថ្លែងថា៖«រាល់ឆ្នាំសហគមន៍អន្តរជាតិ បានចំណាយរាប់ពាន់លានដុល្លារលើគំនិតផ្តួចផ្តើមប្រឆាំងនឹងគ្រឿង ញៀនណាកូទិកនៅក្នុងប្រទេសជាច្រើនដូចជាអាហ្វហ្គានីស្ថាន និងកូឡុំប៊ីជាដើម ហើយលទ្ធផលមិនជាទីគាប់ចិត្តទេ។ នៅទីនេះ ជាមួយជំនួយអន្តរជាតិនោះ យើងធានាថានឹងបំបាត់បញ្ហាអាភៀនត្រឹមឆ្នាំ២០១៤»។
យោងតាមគណៈកម្មាធិការមជ្ឈិមភូមាគ្រប់គ្រងការប្រើប្រាស់គ្រឿងញៀន (CCDAC) ឲ្យដឹងថា វាជាគោលដៅមានមហិច្ឆតាមួយ។ ប៉ូលិស ទាហាន និងអ្នកភូមិ ប្រដាប់ដោយដំបង និងឧបករណ៍កាត់ស្មៅ បានបំផ្លាញចម្ការអាភៀន២១,២៥៦ហិកតាតាំងពីខែកញ្ញា ច្រើនជាងបីដងនៃតំបន់ដែលគេបានបំផ្លាញក្នុងអំឡុងរដូវដាំដុះ កាលពីមុន។ យោងតាមការគណនាផ្អែកលើស្ថិតិ UNODC បានឲ្យដឹងថា ទង្វើនេះ អាចទប់ស្កាត់ហេរ៉ូអ៊ីនជិត៣០តោន មិនឲ្យប៉ះពាល់ដល់ទីផ្សារពិភពលោកនោះទេ។
រ៉យទ័របានរកឃើញថា ប៉ុន្តែអាភៀនត្រូវបានប្រមូលផលពីចំការខ្លះតាំងពីមុនពួកគេត្រូវ បំផ្លាញ។ UNODC បានប៉ាន់ស្មានហើយថា ខណៈចំការជាច្រើនទៀតកំពុងតែត្រូវបំផ្លាញ ចំការជាច្រើនទៀតក៏កំពុងត្រូវដាំដុះ គឺដីដាំដុះសរុបទំនងជានឹងកើនឡើង១០% រវាងពីឆ្នាំ២០១១និង២០១២។ ត្រង់នេះមានន័យថា ទោះបីជាមានឬមិនមានជំនួយបរទេស ក៏គោលដៅបីឆ្នាំរបស់ភូមានោះមិនទាន់ប្រាកដនិយមដែរ។
អាភៀនភាគច្រើនបំផុតដែលផលិតនៅភូមាគឺមកពីរដ្ឋសាន ជាតំបន់ខ្ពង់រាប គ្មានច្បាប់ទម្លាប់មួយជាប់ព្រំដែនចិន ថៃនិងឡាវ។ វាគឺជាភ្នែកមួយនៃតំបន់ត្រីកោណមាស ដែលជាតំបន់ធ្លាប់ប្រើមាសទិញអាភៀន៕