Thursday, February 23, 2012

ស្ត្រីមេម៉ាយ​​ចិត្តខ្លាំង​​ខឹង​បុរស​វៀត​ណាម ពីយប់​ព្រឹក​​ឡើង​តាម​​វាយ​ដល់​លើ​ផ្ទះ​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​

បុរស​​​​ជនជាតិ​​វៀតណាម​​​​ម្នាក់​​​ត្រូវ​បាន​​ ស្ត្រី​​​មេម៉ាយ​ជន​ជាតិ​​​​ខ្មែ​រម្នាក់​ដែល​ស្នាក់​នៅ​​ផ្ទះ​ជួល​ក្បែរ​ គ្នា​ឡើង​​ទៅ​វាយ​ដល់​បន្ទប់ ​បណ្តាល​​ឱ្យ​​​​រងរបួសបែក​ក្បាល​​​ឈាមហូរកក្លាក់​។ ​ហេតុការណ៍​​​​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​៨ និង​៣០នាទី​ព្រឹកថ្ងៃទី​​២២ កុម្ភៈ ​នៅ​​​​​ចំណុច​​ផ្ទះជួល ស្ថិត​ក្នុង​​ភូមិទ្វី​ខាង​ត្បូង​ សង្កាត់​​​អណ្តូង​ខ្មែរ ​​ក្រុងកំពត ។

យោងតាម​​​សម្តី​​បុរស​​វៀតណាម​​ឈ្មោះ​​កៅ ​​វ៉ាន់ថាន់ ​​​អាយុ​៤៤​ឆ្នាំ ​​​មានស្រុកកំណើត​នៅ​​​សៃហ្កន ​ប្រទេស​វៀតណាម ​បច្ចុប្បន្ន​​​​ស្នាក់នៅ​​កន្លែង​​កើតហេតុបាន​​​ប្រាប់​សមត្ថកិច្ច​​ថា ​​ខ្លួនពុំ​បាន​​ដឹង​រឿង​​​អ្វីសោះ ​​ស្រាប់​តែ​​ស្ត្រីម្នាក់នេះ​មិន​ដឹង​​​​​ជា​​ខឹង​រឿង​​​អ្វី​​ក៏​មកវាយ​​ ខ្លួន​ដល់​​បន្ទប់ បណ្តាល​​​ឱ្យ​បែក​ក្បាល​​ហូរឈាម​​​តែម្តង ។ ​សាក្សី​ជាច្រើន​​នាក់​​នៅកន្លែង​​កើត​ហេតុ​បាន​ឱ្យ​ដឹងថា ​​កាលពីវេលាម៉ោង​​២ និង​៣០​នាទី​​រំលង​អធ្រាត្រ​​​ឈានចូល​ថ្ងៃទី២២​​​ កុម្ភៈ​​​​គេឃើញ​​បុរសវៀត​ណាម​​​ឈ្មោះ​កៅ វ៉ាន់ថាន់ បានផឹក​​​​ស្រា​ស្រវឹង​​​​អួទី​នួ ​​រួច​បម្រុង​​ចូល​ក្នុងបន្ទប់​​របស់​​ស្ត្រី​​ឈ្មោះ​​ស៊ឹម ​​សារ៉េត ​​​អាយុ​ជាង​២០​ឆ្នាំ ​ជាស្ត្រី​មេម៉ាយ​ដែល​ស្នាក់​នៅបន្ទប់​ជួលជិតគ្នា តែ​ស្ត្រី​ខាង​លើ​មិន​​ឱ្យ​ចូល​​​​ហើយ​បុរស​​​រូបនេះ ​នៅតែ​​​ចចេស​ចូល ប៉ុន្តែ​​ពុំ​បាន​​ធ្វើ​អ្វី​លើ​​ស្ត្រី​រូបនេះ​ទេ ​​គ្រាន់​តែ​​និយាយ​​​​​ពាក្យ​ច្រំ​ដែល​របៀប​​​អ្នក​ស្រវឹង​ប៉ុណ្ណោះ។ ប៉ុន្តែ​​ក្រោយពេល​បុរស​នោះ​​​ចេញ​ផុត​ពី​បន្ទប់ ​អ្នក​​ដែល​ស្នាក់​​នៅ​ផ្ទះ​ជួល​​បន្ទប់​​ជាប់ៗ​គ្នា​​​បាន​បាត់​​​​ស្បែក​​ ជើង​​អស់​៧គូ ។
លុះ​​ព្រឹក​ឡើង​​​អ្នកបាត់​ស្បែក​ជើង​​ទាំង​អស់ ​រួម​ទាំង​ស្រ្តី​​​ខាងលើបាន​នាំ​គ្នាទៅ​សួរនាំ​បុរស​​​វៀត​​ណាម​​រូបនោះ ។ ដោយ​ស្ត្រី​​ឈ្មោះ​​ស៊ឹម សារ៉េត ​​ជា​អ្នក​ឡើង​​​ទៅសួរ ។ ​មួយសន្ទុះ​ក្រោយ​​មក​ ​​ក៏​ស្រាប់​តែកើត​មាន​អំពើ​ហិង្សា​រហូត​​ម្ចាស់​ផ្ទះជួល​​ប្តឹងនគរបាល​​ ចាប់ខ្លួន​នាំ​ទៅ​ប៉ុស្តិ៍​​​ដើម្បី​សាក​​សួរ​​តែម្តង ៕

Comments system

Disqus Shortname