ភ្នំពេញៈ អ្នកប្រើស្លាម្លូ ដែលរួមមានថ្នាំជក់ ស្លា ស្លឹកម្លូ
និងកំបោរជាប្រចាំ អាចប្រឈមនឹងជំងឺឆ្លង
ដូចជាមេរោគហ៊ីវ/ជំងឺអេដស៍ ជំងឺរបេង គ្រុនឈាម និងគ្រុនពោះវៀន។
នេះបើយោងតាមសេចក្តីប្រកាសធ្វើឡើងដោយអង្គការសុខភាពពិភពលោកកាល
ពីថ្ងៃម្សិលមិញ។
សេចក្តីប្រកាសនោះ ឲ្យដឹងថា ការស្រាវជ្រាវថ្មី ធ្វើឡើងដោយ WHO និងសាកលវិទ្យាល័យ Loma Linda របស់អាមេរិក និងផ្សព្វផ្សាយក្នុងទស្សនាវដ្តីអន្តរជាតិ អំពីជំងឺឆ្លង បានពិនិត្យទៅលើទំនាក់
ទំនងរវាងស្លាម្លូ ថ្នាំបុរាណ និងជំងឺឆ្លងនានា។ សេចក្តីប្រកាសបានសរសេរថា៖ «ការរកឃើញពីការសិក្សានោះ បង្កើនលទ្ធភាពដែលថា ការប្រើស្លាម្លូ អាចបង្កើនហានិភ័យ នៃការឆ្លងជំងឺឆ្លង តាមវិធីផ្សេងៗ ដូចជាប្រព័ន្ធភាពស៊ាំលែងដំណើរការ ឬតាមរយៈការលេបចូលភ្នាក់ងារចម្លងជំងឺតាមផ្លូវរំលាយអាហារ»។
លទ្ធផលរកឃើញក្នុងចំណោមអ្នកប្រើស្លាម្លូបង្ហាញថា ពួកគេប្រឈមការឆ្លងជំងឺហ៊ីវ/អេដស៍ ២,៦ ដង ខ្លាំងជាងអ្នកពុំប្រើស្លាម្លូ ២,៤ ដង ប្រឈមនឹងការឆ្លងជំងឺគ្រុនឈាម ១,៥ ដង ប្រឈមនឹងការឆ្លងជំងឺរបេង ១,៤៨ ដង ប្រឈមនឹងជំងឺគ្រុនពោះវៀន។
សេចក្តីប្រកាសបានសរសេរបន្តថា៖ «ការជាប់ពាក់ព័ន្ធទាំងនេះ ត្រូវបានគេរកឃើញថា មានខ្លាំងជាងនៅក្នុងចំណោមមនុស្សស្រី ដែលជាអ្នកប្រើស្លាម្លូចម្បង នៅប្រទេសកម្ពុជា»។ ការសិក្សានេះ ប្រើទិន្នន័យ បានមកពីការអង្កេតថ្នាក់ជាតិ ស្តីពីថ្នាំជក់ ទៅលើមនុស្សពេញវ័យនៅកម្ពុជាពីឆ្នាំ២០០៥-០៦ ដែលបានសម្ភាសមនុស្សពេញវ័យចំនួន ១៣ ៩៨៨ នាក់នៅទូទាំងប្រទេស។
លោក យែល តារាវុធ មន្ត្រីជំនាញជាតិ នៃកម្មវិធីលើកស្ទួយសុខភាព និងគំនិតផ្តួចផ្តើមគ្មានថ្នាំជក់នៃអង្គការ WHO និងជាសហអ្នកនិពន្ធ នៃការសិក្សានេះ បានថ្លែងថា៖ «បើយើងជួយប្រជាជនឲ្យឈប់ពិសាថ្នាំជក់ យើងក៏ជួយបង្ការពួកគេពីការឆ្លងជំងឺឆ្លងផងដែរ»។
NATSC ឆ្នាំ ២០១១ បានរកឃើញថា ស្ត្រីជាងកន្លះលាននាក់ បានពិសាថ្នាំជក់ តាមរយៈការពិសាស្លាម្លូ។
អ្នកស្រី ជា អ៊ាម អាយុ ៦៤ ឆ្នាំ បានថ្លែងថា អ្នកស្រី ពុំអាចឈប់ពិសាស្លាម្លូបានទេ ទោះបីអ្នកស្រីត្រូវបានប្រាប់ថា អ្នកស្រីមានជំងឺមហារីក និងក្រួសក្នុងតម្រងនោមក្តី។ ទោះយ៉ាងណា អ្នកស្រីបានថ្លែងថា៖«ខ្ញុំបានបន្ថយការហូបស្លាម្លូជាង ៤ ខែមកហើយ ព្រោះខ្ញុំឈឺក្រពះធ្ងន់ តែខ្ញុំគិតថា ជំងឺខ្ញុំ មិនមែនបណ្តាលមកពីការហូបស្លាម្លូទេ»។(postkhmer)