Wednesday, February 29, 2012

"Sex and Zen II" សេរី 4D នឹងកាន់តែទាក់ទាញ

បន្ទាប់ពីខ្សែភាពយន្ដសិចកម្រិតទីបី ដែលធ្លាប់បានធ្វើអោយទស្សនិកជននៅទូទាំងពីភព
លោកមានការរំជើបរំរួលកាលពីដើមឆ្នាំ ២០១១ (Sex and Zen ៖ Extreme Ecstacy 3D) ក្រុម
អ្នកផលិតខ្សែភាពយន្ដហុងកុងសម្រេចចិត្ដ"រត់តាមបច្ចេកវិទ្យា"ដើម្បីបង្កើតវគ្គបន្ដបែប
4D ។

ជោគជ័យដ៏គួរអោយភ្ញាក់ផ្អើលដែលខ្សែភាពយន្ដកម្រិតទី ៣ "Sex and Zen 3D" កាលពី
ឆ្នាំកន្លង បានធ្វើអោយក្រុមអ្នកផលិតភាពយន្ដហុងកុង សម្រេចចិត្តបន្ដផលិតវគ្គទីពីដែល

មានចំណងជើងថា Sex and Zen II ៖ Slayer of a Thousand from the Mysterious East ។
ប៉ុន្ដែអ្វីដែលពិសេសជាងនេះ នោះគឺនៅក្នុងវគ្គបន្ដថ្មីនេះ ទស្សនិកជនមិនត្រឹមតែបាន
ទស្សនារូបភាពរស់រវើកដូចពិតនោះទេ តែក៏អាចទទួលអារម្មណ៍ដូចជាការប្រាកដប្រជា
ដោយមានជំនួយរបស់បច្ចេកវិទ្យា 4D ។

ខ្សែភាពយន្ដ Sex and Zen 3D ត្រូវបានដាក់បញ្ចាំងកាលពីដើមឆ្នាំ ២០១១ បានបណ្ដាល
អោយមានការជជែកគ្នាអំពីតម្លៃនៃវប្បធម៌ ទោះជាត្រូវបានរិះគន់យ៉ាងច្រើនក៏ដោយ ប៉ុន្ដែ
ប្រាក់ចំណូលបានមកពីការលក់សំបុតរបស់ខ្សែភាពយន្ដនេះ ក៏បានឈរលំដាប់មុខគេ
ក្នុងចំណោមខ្សែភាពយន្ដដែលមានទស្សនិកជនចូលមើលច្រើនបំផុតក្នុងឆ្នាំ ២០១១ ។
ឆ្នាំនេះ ផលិតករភាពយន្ដ លោក Stephen Shiu សម្រេចចិត្តថានឹងថតវគ្គបន្ដរបស់ខ្សែភាព
យន្ដកម្រិត ៣ ដ៏ល្បីល្បាញនេះ ហើយវានឹងក្លាយជាខ្សែភាពយន្ដសិចកម្រិត ៣ ដំបូងដែល
ត្រូវបានថតដោយប្រើបច្ចេកវិទ្យាទំនើប 4D ។

     
ក្រុមអ្នកសំដែង AV ដ៏ល្បីឈ្មោះ EBI MASU ក្នុងនោះស្រីស្អាតទាំង ៣ រូប គឺ Yuma Asami,
Aoi Sola, Akiho Yoshizawa (ពីឆ្វេងទៅស្នាំ) នឹងចូលរួមសំដែងក្នុងខ្សែភាពយន្ដ
Sex and Zen 4D ។

តារាសំដែង Aoi Sola នឹងសំដែងជាតួឯក

                            

Comments system

Disqus Shortname