Showing posts with label កំសាន្ត. Show all posts
Showing posts with label កំសាន្ត. Show all posts

Thursday, October 1, 2015

4​កន្លែង​ដែល​បុរស​មិន​គួរ​ប្រាថ្នា​វាតទី​ក្នុងអំឡុងពេល​រួមរ័ក (18+)

សេចក្តីសុខ​ដ៏​ប្រសើរ​ក្រៃ​លែង​នៃ​ការ​រួមរ័ក​គឺជា​ការ​ ស្គាល់ប្រមាណ​នៃ​ការ​វាយលុក និង​យល់​ពី​ទឹកចិត្ត​នៃ​ដៃគូ​ដែល​ប្រាថ្នា​ចង់បាន ឬ​មិន​ត្រូវការ ព្រោះ​មាន​កន្លែង​ខ្លះ​នៃ​ដងខ្លួន​របស់​នាង​គឺ​អ្នក​មិន​គួរ​ប៉ះពាល់​ដោយ​ ពុំ​មានការ​យល់ព្រម​ពី​សាមីខ្លួន​គេ​ឡើយ ។
១-​ក​ស្បូន​របស់​នាង
ប្រសិនជា​អ្នក​វាតទី​ ដល់ក​ស្បូន​របស់​នាង​ក្នុងអំឡុងពេល​រួមរ័ក គេ​ទទួលស្គាល់​ថា​ជា​កិច្ចការ​ដែល​ខុសឆ្គង ។ សូម​ចង​ចាំ​ថា ត្រង់​តំបន់​នេះ​គឺជា​ប្រឡាយ​តូច​ចង្អៀត​មួយ​ដែល​ត​ភ្ជាប់​ទ្វារមាស​របស់​ ស្ត្រី​ទៅ​ស្បូន​ដែល​ជាទី​តាំង​បង្ក​កំណើត​របស់​ទារក ។ ដូច្នេះ​វា​ពុំ​មែន​ជា​តំបន់​ដែល​អ្នក​ប្រាថ្នា​ឡើយ ហេតុនេះ​កុំ​ព្យាយាម​គាស់​ទា្វរ​ឲ្យ​របើក​ឲ្យ​សោះ ។ ចំពោះ​អ្នក​ដែល​ចាប់ផ្តើម​កិច្ចការ​នេះ វា​នឹង​ធ្វើ​ឲ្យ​ខាង​ស្រី​មានការ​ឈឺចាប់​ខ្លាំង​ដូច​យក​វត្ថុ​រឹង​អ្វីមួយ​ មក​បុក​ទម្លាយ​ចូល​ក្នុង​ក​ស្បូន​របស់​នាង ហើយ​វា​ក៏​ជា​សញ្ញា​មួយ​ដែល​អ្នក​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​ស្នៀត​ ប្រយុទ្ធ​បន្ទាន់​ដែរ​ដោយ​ការ​រុលចូល​សើ​ៗ​ជាង​មុន ។
២-​នៅ​ចំណុច​ក្បាល​គ្លី​តូ​រី​ស​(​ចំណុច​ចុងកន្ទុយ​នៃ​ស្នាមភ្លោះ​របស់​នាង​)
គ្លី ​តូ​រី​ស​គឺជា​សរសៃប្រសាទ​នៃ​ការ​ដឹង​ពី​ភាព​ស្រណុក​សុខ​ស្រួល​ដ៏​កំពូល ប៉ុន្តែ​អាច​មាន​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ខ្លាំង​លើសលុប​នៅ​ពេល​វា​ត្រូវ​ បាន​ដាស់​អារម្មណ៍​ដោយ​ផ្ទាល់​ដែរ ។ ការ​ប៉ះពាល់​ស្ទាបអង្អែល​នៅ​ចំណុច​ក្បាល​គ្លី​តូ​រី​ស​ប្រសិនជា​នាង​ពិតជា​ មាន​អារម្មណ៍​រំភើប​ស្រើបស្រាល​ខ្លាំង​បំផុត ចូរ​អ្នក​គិត​អំពី​អារម្មណ៍​ទាំងនោះ​របស់​នាង ប្រៀប​បាន​ដូច​អ្នក​កំពុង​ក្រេបជញ្ជក់​រសជាតិ​ភេសជ្ជៈ​ដែល​ត្រជាក់​ខ្លាំង​ ក្រោយមក​ធ្មេញ​របស់​អ្នក​ចាប់ផ្តើម​មាន​បញ្ហា​ដោយសារ​ការ​ត្រជាក់​នោះ​រកកល់ ​ទំពា​អ្វី​ក៏​លែង​កើត ដូច្នេះ​វា​ពុំ​មែន​ជា​រឿង​គួរ​ឲ្យ​រីករាយ​ឡើយ ។ ជំនួស​ដោយ​ការ​ប៉ះពាល់​នៅ​តំបន់​នោះ ចូរ​ងាក​ទៅ​រក​ចំណុច​អណ្តូង​នៃ​គ្លី​តូ​រី​ស​របស់​នាង​វិញ ឬ​ក៏​ត្រដុស​ក្នុង​រង្វង់​បរិវេណ​វា​ក៏​ប្រសើរ​ដែរ ។
៣-​បាតជើង​របស់​នាង
ជា​ពិសេស​ប្រសិនជា​នាង ​កំពុង​ពាក់​ស្រោម​បា​តែ​ម្តង ។ តាម​ការ​សិក្សា​មួយ​ពី​សាកលវិទ្យាល័យ Johns Hopkins University បង្ហាញ​ថា ការ​ពាក់​ស្រោម​បា​អាច​បង្កើន​សក្តានុពល​នៃ​ភាព​ស្រើបស្រាល​បំផុត​ទាំង​ ចំពោះ​បុរស​និង​ស្ត្រី ។ ហេតុផល​នៃ​សក្តានុពល​១​គឺ​ដើម្បី​ធ្វើ​ឲ្យ​មានការ​ស្រើបស្រាល​ជាមួយនឹង​ សមត្ថភាព​របស់​ពួក​គេ​ផង​ពិតជា​ឈាន​ដល់​ការ​រួមរ័ក​យ៉ាង​ប្រាកដ និង​ឈាន​ដល់​ចំណុច​ពិសេស​ទាំងអស់​គ្នា ។ ហេតុ​ដូច្នេះ​ជា​ទូទៅ​យើង​បាន​ផ្តល់​អនុសាសន៍​ឲ្យ​លុប​បំបាត់​ការ​ដោះ​ស្រោម ​បា​របស់​នាង​ចេញ​គឺ​ទុក​វា​នៅ​ដដែល​នៅ​គ្រា​រួមរ័ក​នោះ ។
៤-​រន្ធ​គូទ​(​ទ្វារធំ​)​របស់​នាង
ការ​លេង ​ឬ​ប៉ះ​អង្អែល​រន្ធ​គូទ​អាច​ពុំ​ញ៉ាំង​ឲ្យ​មាន​អារម្មណ៍​កក់ក្តៅ​អ្វី​ឡើយ ។ ការ​បើកទ្វារ​រន្ធ​គូទ​ដែល​មាន​ទំហំ​តូច​ពុំ​សម ល្មម​នឹង​ទំហំ​លិង្គ​របស់​អ្នក ពិតជា​មិន​មាន​ផាសុកភាព​ឡើយ ៕

Thursday, August 20, 2015

គង់ ច័ន្ទ​ស្រី​មុំ ធ្វើ​ខួបកំណើត​ឆ្លៀត​ប្រកាស​ពីមុខ​ជំនួញ


រាជធានី​ភ្នំពេញ ៖ កញ្ញា​គង់ ច័ន្ទ​ស្រី​មុំ​បាន​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​២៥​ឆ្នាំ កាលពី​រាត្រី​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន​BOTTOMS UP ខាងក្រោយ​ស្ថានទូត​រ៉ុ​ស្ស៊ី​ក្បែរ​តំបន់​កោះ​ពេជ្រ​នៃ​រាជធានី​ភ្នំពេញ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ គង់ ច័ន្ទ​ស្រី​មុំ បាន​ប្រកាស​ពីមុខ​របរ​ថ្មី​ដែល​នាង​ចំណាយ​ដើមទុន​ជិត​១០​ម៉ឺន​ដុល្លារ ។
ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​បៃតងស្រស់​ស្អាត កញ្ញា​គង់ ច័ន្ទ​ស្រី​មុំ និយាយ​ថា ជា​លើក​ទី​៤​ហើយ​ដែល​នាង​ធ្វើ​ពិធី​ខួបកំណើត ។ មូលហេតុ​ដែល​នាង​ធ្វើ​ពិធី​ខួបកំណើត​ឆ្នាំ​នេះ ដោយសារ​តែ​នាង​ចង់​បង្ហាញ​ផលិតផល​ទឹកអប់​ថ្មី​របស់​នាង «SECRET» និង​ណែនាំ​ភោជនីយដ្ឋាន​ថ្មី​របស់​គូ​សេ្ន​ហ៍ គឺ​ភោជនីយដ្ឋាន Bottoms up ផង ។ ជំនួញ​ទឹកអប់​នេះ​ប្រើ​ទុន​ប្រមាណ​៤​ម៉ឺន​ដុល្លារ ប៉ុន្តែ​នៅ​ពេល​ផលិតផល​មក​ដល់​ឡើង​ដល់​ជាង​១០​ម៉ឺន​ដុល្លារ​គួប​ផ្សំ​ការ​ ដឹក​ជញ្ជូន​ការ​បង់ពន្ធ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ ទឹកអប់​នោះ​ផលិត​នៅ​ប្រទេស​តៃវ៉ាន់ តែ​ប្រើ​រូបមន្ត​ពី​ប្រទេស​ហូ​ឡង់ ។ ទឹកអប់​នេះ​ចាប់ផ្តើម​លក់​នៅ​កម្ពុជា​ពី​ថ្ងៃ​១៧ សីហា ឆ្នាំ​២០១៥ ទៅ​។
មូលហេតុ​ដែល​គង់ ច័ន្ទ​ស្រី​មុំ ធ្វើ​អាជីវកម្ម​លើ​ផលិតផល​ទឹកអប់​បន្ថែម​ពីលើ​មុខរបរ​ជំនួញ​ផ្សេង​ទៀត ព្រោះតែ​យល់​ថា​យុវវ័យ​ចង់​ប្រើ​ទឹកអប់​ណា​ដែល​ជា​របស់​ល្អ មានគុណ​ភាព និង​ជា​ម៉ាក​ល្បី​ដូច​តារា​បរទេស ។​អីុ​ចឹ​ង​ហើយ​ទើប​គង់ ច័ន្ទ​ស្រី​មុំ និង​សង្សារ​គឹ​ម សីហា រួមគំនិត​គ្នា​បើក​ជំនួញ​ទឹកអប់​នេះ​ដែល​មាន​តម្លៃ​សមរម្យ ជាប់​ក្លិន​បាន​យូរ មាន​រយៈពេល​លើស​១២​ម៉ោង​ឯណោះ ។
ពិធី​ខួបកំណើត​នោះ​មាន​សិល្បករ​ជាង​១០០​នាក់ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់​ទៀត ដោយ​ចំណាយ​ប្រាក់​រៀបចំ​អស់​ជាង​១​ម៉ឺន​ដុល្លារ ។
ចំពោះ​ថ្ងៃ​ចូល​រោងការ​ជាមួយ​លោក​គឹ​ម សីហា ជា​គូស្នេហ៍​នោះ គង់ ច័ន្ទ​ស្រី​មុំ អត់​ទាន់​ដឹង​ថ្ងៃ​ណា​ច្បាស់​ទេ ដោយសារ​តែ​នាង​ចេះ​តែ​មាន​ផែនការ​រកស៊ី ថ្មី​ៗ​បន្តបន្ទាប់ ។ រាល់ថ្ងៃ​ក្រៅពី​ជំនួញ​ទឹកអប់​មានមុខ​របរ​លក់​សម្លៀក​បំពាក់​ដែល​នាំ​ចូល​ពី ​ក្រៅប្រទេស ។
ចំពោះ​លោក​គឹ​ម សីហា ដែល​ជា​សង្សារ​របស់​គង់ ច័ន្ទ​ស្រី​មុំ និង​ជា​អ្នក​រៀបចំ​ពិធី​ខួបកំណើត​ជូន​នាង បាន​និយាយ​ថា ចំពោះ​ពិធី​ខួបកំណើត​ផ្ទាល់​របស់​លោក​គឺ​អត់​បាន​ធ្វើ​ទេ ប៉ុន្តែ​សម្រាប់​ស្រី​មុំ​លោក​ត្រូវ​តែ​រៀបចំ​ធ្វើ​ជូន​ឲ្យ​នាង​សប្បាយចិត្ត ។ ចំពោះ​ភោជនីយដ្ឋាន​ថ្មី​នោះ លោក​គឹ​ម សីហា ឱ្យ​ដឹង​ថា មាន​ម្ហូប​ខ្មែរ អឺរ៉ុប និង​អាស៊ី ដោយ​បរិយាកាស​ប្លែក​ធ្វើ​ឲ្យ​ភ្ញៀវ​ពេញចិត្ត ។ អ្វី​សំខាន់​ទៀត​គឺ​ចង់​ឲ្យ​សិល្បករ និង​មហាជន​ស្គាល់​ទីតាំង និង​ជួយ​គាំទ្រ ។
នា​ឱកាស​នោះ អ្នកសិល្បៈ​ចូលរួម​មាន​លោក​ណុ​ប ប៉ា​យ៉ា​រិ​ទ្ឋិ​, លោក​ករុណា ពេជ្រ​, លោក​សុ​គ​ន្ឋ ថេ​រ៉ា​យុ​, លោក​សាយ សៀ​រ៉ា​, លោក​យ៉ែ​ម សំ​អូន​, លោក​ញ៉ែ​ម សុ​គ​ន្ឋ​, លោក​ជា វ​ណ្ណា​រិ​ទ្ឋិ​, អ្នក​នាង​មាស ម៉ូ​លី​ណា​, កញ្ញា​ទឹម រ​ដ្ឋា​, កញ្ញា​ទឹម វ​ត្តី​, កញ្ញា​សូ​ដា នី​តា​, កញ្ញា​ពៅ សុជាតា​, កញ្ញា​តូ​តា​, កញ្ញា​គង់ វង្ស​យ៉ា​ទី​, កញ្ញា​ឈិ​ត សុជាតា​, អ្នក​នាង​កា​តុ​និង​ស្វាមី​, កញ្ញា​ឌុ​ច លី​ដា​, អ្នក​នាង​សឿ សុធា​រ៉ា​, កញ្ញា​មាន សូ​នី​តា​, កញ្ញា​លី ច័ន្ទ​សីហា​, កញ្ញា​សុភ​ក្រ កុ​សុ​ម៉ា និង​កញ្ញា​ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ ជាដើម ៕

Thursday, June 14, 2012

យាយ៧៥ឆ្នាំ សាច់​ដុំ​​ដូច​កីឡាកាស

លោក​យាយ Ernestine Shepherd វ័យ ៧៥ ឆ្នាំ ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​ស្ត្រី​ចំណាស់​ជាង​គេ​ក្នុង​លោក​ដែល​មាន​រាង​ កាយ និង​សាច់​ដុំ​មាំមួន​ដូច​អ្នក​កីឡាកាស។
លោកយាយ Ernestine Shepherd ជាប់ឈ្មោះ​ក្នុង​សៀវភៅកំណត់​ពិភព​លោក Guinness
Ernestine ទម្លាប់​ភ្ញាក់​ពី​ដំណេក​នៅ​ម៉ោង ២ និង ៣០ នាទី​យប់ ហើយ​រត់​ហាត់​ប្រាណ​ចម្ងាយ ១៦ គីឡូម៉ែត្រ​ជា​រៀង​រាល់ថ្ងៃ មុន​ពេល​ចូល​ហាត់​ប្រាណ​នៅ​កន្លែង​ហាត់​ប្រាណ។ គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ដូច​នេះ តាំង​ពី​អាយុ ៧១ ឆ្នាំ​មក​ម្ល៉េះ ព្រម​ទាំង​​បាន​ប្រាប់​ថា “អាយុ​គ្រាន់​តែ​ជា​តួលេខ​តែ​ប៉ុណ្ណោះ ពោល​គឺ​ត្រូវ​ធ្វើ​អ្វី​នាំ​ឲ្យ​យើង​មាន​សុខភាព​ល្អ”។
Ernestine បច្ចុប្បន្ន រស់​នៅ​ទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋ​អាមេរិក៕

ឆាប់រៀបការពេកក៏នឹងឆាប់លែងលះគ្នា

នាង Olivia Wilde កើតនៅទីក្រុងញូយ៉ក​ (New York City) សហរដ្ឋអាមេរិក។ ម្ដាយនាងគឺជា

អ្នកសារពត៌មាន និងឪពុកនាងមានស្រុកកំណើតនៅប្រទេសអង់គ្លេស គាត់ក៏ជាអ្នកពត៌មាន
ដូចម្ដាយនាងដែរ។ Olivia Wilde បានរៀបការតាំងពីនាងមានអាយុ ១៩ ឆ្នាំ ជាមួយនឹង​លោក
Tao Ruspoli ជនជាតិអ៊ីតាលី នាថ្ងៃទី ៧​ ខែមិថុនា ឆ្នាំ ២០០៣ ក្នុងក្រុងវ៉ាស៊ីនតោន។


តារាសម្ដែងស្រីអាយុ ២៨ នាង Olivia Wilde បាននិយាយនៅក្នុងកម្មវិធី TV (talk Show) ក្នុងកិច្ច
សន្ទនាជាមួយ Amanda de Cadenet កាលពីថ្ងៃអង្គារនេះថា៖​ នាងបានលែងលះជាមួយស្វាមីរបស់
នាង គឺលោក Tao Ruspoli ជាអ្នកពិនព្ធខ្សែភាពយន្ដដ៏ល្បីល្បាញម្នាក់នៅប្រទេសអ៊ីតាលី។ នាង
បានបន្ដទៀតថា "ពួកយើងបានលែងលះគ្នាតាំងពីឆ្នាំ ២០១១ មកម្លេះ"។

នាងបានបន្ដទៀតថា នាងពិតជាមានវិប្បដិសេរីខ្លាំងណាស់​ កាលដែលនាងបានលែងលះជា
មួយប្ដីនាងដូច្នេះ។ វាពិតជាធ្វើអោយប៉ះពាល់ដល់អារម្មណ៍ និងជាពិសេសគឺប៉ះពាល់ដល់ការងា
ររបស់ខ្ញុំ និងគាត់ផងដែរ។
នាងថ្លែងថា "ខ្ញុំគិតថាការលែងលះនេះគឺមិនមែន កំហុសប្ដីទេ នេះគឺបណ្ដាលមកអារម្មណ៍ខ្ញុំឆេវ
ឆាវពេក។ តើនេះគឺបណ្ដាលមកពីការរៀបការនៅក្មេងពេក​ ឬយ៉ាងណា? តើអ្នករាល់គ្នាចង់រៀប
ការទាន់នៅក្មេងដែរឬទេ?





















នាង Olivia Wilde និងប្ដីនាងកាលមិនទាន់លែងលះគ្នា
នៅក្នុងសង្គមក្នុងពេលបច្ចុប្បន្ននេះ ការរៀបការ និងការលែងលះគ្នាត្រូវបានគេធ្វើឡើងយ៉ាង
ឆាប់រហ័ស។ ក្នុងចំណោមនោះ អ្នកដែលបានរៀបការក្នុងវ័យនៅក្មេង មានអត្រានៃការលែង
លះគ្នាច្រើន មូលហេតុគឺដោយសារពួកគេមិនទាន់មានបទពិសោធគ្រប់គ្រាន់ដើម្បីធ្វើការពិចារ
ណាអោយបានត្រឹមត្រូវ។ ដូច្នេះ ប្រសិនអ្នកមានបំណងរៀបការនៅពេលដែលអ្នកមានអាយុ
ទើបតែ ១៨ ឬ១៩ឆ្នាំ អ្នកគួរតែស្វែងយល់ និងសិក្សាពីបទពិសោធអ្នកជំនាន់មុនអោយបានល្អិន
ល្អន់បំផុត ចៀសវាងវិប្បដិសារីទៅថ្ងៃក្រោយ៕

Wednesday, June 13, 2012

មើល​ត្រកួន​និង​កញ្ឆែត​បឹង​ទំពន់

ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​៦​ល្ងាច​មាន​សន្ធឹក​ឡាន​ធំប្រហែលជា១០​គ្រឿង និង​ម៉ូតូ​ដែល​មាន​បន្ទះ​ឈើ​ចង​ជាប់​នឹង​កែប​ក្រោយ​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​ចេញ​ចូល​ ក្នុង​ភូមិ​ព្រែក​តា​កុង​១ សង្កាត់​ចាក់​អង្រែ​១ ខណ្ឌ​មាន​ជ័យ ក្នុង​គោល​បំណង​មក​ទទួល​ទិញ​បន្លែ​សម្រាប់​យក​ទៅ​បោះ​លក់​ឲ្យ​ម៉ូយ​នៅ​តាម​ បណ្ដា​ផ្សារ​នា​នា​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​នៅ​ផ្សារ​ដើម​គរ​តែ​ម្ដង​។ នេះ​ជា​សំដី​របស់​លោក នឹម ឌុយ ។

លោក នឹម ឌុយ ជាប៉ូលិសបុស្ត៍ប្រចាំភូមិព្រែកតាកុង១ និង​ជា​អ្នក​ដាំ​បន្លែ​ បាន​ប្រាប់​បន្ត​ទៀត​ថា​ប្រជាជន​នៅ​ភូមិ​នេះ​មាន​ចំនួន​ប្រមាណ​៣៥០​គ្រួសារ ភាគ​ច្រើន​ប្រកប​របរ​ដាំ​បន្លែ​ត្រកួន​ និង​កញ្ឆែត។ ចំណែក​ផ្ទៃ​ទឹក​ដែល​ប្រជាជន​នៅ​ភូមិ​នេះ​ដាំ​បន្លែ​ខាង​លើ​នេះ​គឺ​បឹង​ទំពន់ ​ដែល​បាន​មក​ពី​ការ​ជួល​ពី​សំណាក់​​ថៅកែ​ដែល​មាន​លុយ​ជួល​ពី​ម្ចាស់​ដី​នៅ​ ទីនោះ ហើយ​យក​មក​ជួល​បន្ត​ឲ្យ​ប្រជាជន​ក្នុង​១​ហិចតា​តំលៃ​១លាន​រៀល​ ។

ទាន់​ទិន​នឹង​ការ​ជួល​ខាង​លើ​នេះ លោក ចាន់​ថា អាយុ៤៥ឆ្នាំ ជា​អ្នក​ដាំ​បន្លែ​ដែល​មាន​បទ​ពិសោធន៍​ជាង​១០​ឆ្នាំ​ ដែលមានផ្ទៃទឹកដាំដុះ២ហិចតា​ហើយ​ដៃ​កំពុង​កាន់​ទូរស័ព្ទ​បម្រុង​ទំនាក់​ទំនង​ ទៅ​ម៉ូយ​នៅ​ផ្សារ​ដើម​គរ​ផង​នោះ​បាន​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ​គាត់​កាត់​បន្លែ​លក់​ឲ្យ​ឈ្មួញ​មក​ទិញ​បាន​ប្រមាណ​ជា៣០០គីឡូ នេះ​សម្រាប់​ផ្ទៃ​ដី​ដាំ​ដុះ​១​ហិច​តា ហើយ​បើ​ផាត់​ការ​ចំណាយ​ទាំង​អស់​គឺ​នៅ​សល់​២០​ម៉ឺន​រៀល។​ បើ​ប្រៀប​ធៀប​ពី​ជីវភាព​ឥឡូវ​ប្រសើរ​ជាង​មុន​មែនទែន​ ព្រោះ​ពី​មុន​គាត់​គ្រាន់​តែ​ជា​អ្នក​កាត់​បន្លែ​ឲ្យ​គេ​តែ​ប៉ុណ្ណោះ​ តែ​ឥឡូវ​គាត់​ដាំ​ដុះ​ខ្លួន​ឯង និយាយ​ទៅ​គ្រប់​គ្រាន់​សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ និង​សល់​លុយ​ធ្វើ​ផ្ទះ​ក្បឿង​បី​ខ្នង​នៅ​ឯ​ស្រុក​មួយ​បាន​ផង​ដែរ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយចុងបញ្ចប់​លោក​បាន​បន្ថែម​យ៉ាង​នេះ​ថា​”ទាល់​តែ​ប្រឹង​ទើប​បាន​សល់​លុយ​ “។
ចំណែក​តម្លៃ​បន្លែ​ដែល​ឈ្មួញ​កណ្ដាល​ទទួល​ទិញ ​ពី​ប្រជាជន​នោះ​គឺក្រកួន១ដុំធំស្នីនឹង១០០ដុំតូច តម្លៃ​៣០០០០​រៀល លក់​ចេញ​នៅ​ទីផ្សារ ៣៣០០០​រៀល កញ្ឆែត ១​ដុំ​តូច​តម្លៃ​៩០០រៀល លក់​ចេញ​វិញ​១២០០​រៀល ចំណែក​ត្រកួន​សម្រាប់​ជ្រូក​វិញ​១​ដុំ​ធំ​ស្នើ​២០​ដុំ​តូច​តម្លៃ​៨០០០​រៀល លក់​ចេញ​១០០០០រៀល។ នេះ​ជា​សំដី​ផ្ទាល់​របស់​លោក ហ៊ីង សុខ​ជា ៤៥​ឆ្នាំ​ដែល​ឈ្មួញ​ប្រកប​របប​នេះ​តាំង​ពី​ឆ្នាំ​១៩៨៥។
ពិធី​ការិនី​វ័យ​ក្មេង​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍ ស៊ីធីអិន នាង ពេជ្រ សូលីដា ហៅជីជី​​​។ រូបថត ស្រេង ម៉េង​ស្រ៊ុន
ភ្នំពេញៈ មុន​នេះ​មាន​ព័ត៌មាន​ខ្សឹប​ខ្សៀវ​ថា ​ពិធី​ការិនី​ CTN កាន់​កម្មវិធី​ផ្សាយ​ផ្ទាល់​ ពេជ្រ ​សូលីដា ​ហៅ ​ជីជី​ កំពុង​តែ​ត្រៀម​ខ្លួន​ចូល​រោងការ​ជាមួយ​ឧកញ៉ា ​វ័យ​ស្របាល​នាង​ ក្នុង​ពេល​ឆាប់ៗ​នេះ។​ ផ្ទុយ​ពីពាក្យ​ខ្សឹបខ្សៀវ​នោះ ​នាង​ ជីជី​ បាន​បដិសេធ​យ៉ាង​ញ័រ​មាត់់​ថា៖«ព័ត៌មាន​រឿង​រៀបការ​ ខ្ញុំ​ជាមួយ​ឧកញ៉ា​វ័យ​ក្មេង​នោះ​មិន​មែន​ជា​ការ​ពិត​ទេ ​តែ​បើ​ពិធី​ខួប​កំណើត​ខ្ញុំ​នោះ​គឺ​មាន​មែន​!»។
ស្រប​ជាមួយ​នឹង​ដំណើរ​ការ​ការងារ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ផ្សាយ ​ផ្ទាល់​ មាន​កម្មវិធី​រាត្រី​កម្សាន្ត​ និង​កម្មវិធី ហ្វ្រេស៊ី កំពុង​ដំណើរ​ការ​រលូន​នោះ ​ពិធី​ការិនី​ដែល​និយាយ​បែប​ត្រដិតៗ​ចុង​អណ្តាត​រូប​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ​នាង​ក៏​មាន​ភាព​ហ៊ឺហា​មិន​ចាញ់​ពិធី​ការិនី​រៀម​ច្បង​ដែរ​ ហើយ​ភាព​ហ៊ឺហា​នោះ ​ត្រូវ​បាន​មជ្ឈដ្ឋាន​ភាគ​ច្រើន​គេ​លើក​ឡើង​ថា​ នាង​ជីជី​ ទទួល​បាន​ការ​ផ្គត់់ផ្គង់​ពី​ប្រុស​ស្នេហ៍​ មាន​ងារ​ជា​ឧកញ៉ា​វ័យ​ក្មេង ហើយ​ល្បីថា​ គ្រោង​នឹង​ដឹក​ដៃ​នាង​រៀប​ការ​ទៀត​ផង។
ថ្លែង​តប​នឹង​ពាក្យ​ថា ​នាង​ត្រៀម​ចូល​រោង​ការ​ជាមួយ​ឧកញ៉ា​វ័យ​ក្មេង​នោះ​ ពិធីការិនី​ដែល​ប្តូរ​ពី​កម្មវិធី​ថត​ទុក​មក​កាន់​កម្មវិធី​ផ្សាយ​ផ្ទាល់ តែ​មិន​ទាន់​មាន​បទពិសោធ​ខ្លាំង​នាង​ ពេជ្រ​ សូលីដា​ ហៅ ​ជីជី បាន​បដិសេធ​ភ្លាមៗ​ជាមួយ​អារម្មណ៍​ខឹង​សម្បា។
នាង​បាន​ថា៖​«ពាក្យ​លេច​ឮ​សារព័ត៌មាន​ចេញ​ផ្សាយ​ថា ​ខ្ញុំ​ត្រៀម​ខ្លួន​ចូល​រោង​ការ​ជាមួយ​ឧកញ៉ា ​វ័យ​ក្មេង​នោះ​មិនមែន​ជា​ការ​ពិត​ទេ»​។
នាង​បាន​បញ្ជាក់​ទៀត​ថា ​កន្លង​មក​កុំថា ឡើយ​មាន​ស្នេហា​ជាមួយ​ឧកញ៉ា​ណា​ម្នាក់​ រហូត​ដល់​ឈាន​ទៅ​ដឹក​ដៃ​គ្នា​ចូល​រោងការ សូម្បី​តែ​ស្គាល់ និង​រាប់អាន​ជាមួយ​ឧកញ៉ា​ម្នាក់​ក៏​គ្មាន​ផង​។
ជាមួយ​ការ​ពន្យល់​នេះ ​នាង​បាន​បង្វែរ​ព័ត៌មាន​លេច​ឮនោះ​ថា៖«​ការ​ដែល​គេ​ល្បី​ថា ​ខ្ញុំ​ចូល​រោង​ការ​នោះ ​ប្រហែល​ជា​គេ​មាន​ការ​ភាន់​ច្រឡំ​ទៅវិញ​ទេ ពីព្រោះ​ថា​ នៅ​ថ្ងៃទី​១៥ ​ខែ​មិថុនា​ ខាង​មុខ​នេះ ​ខ្ញុំ​នឹង​ធ្វើ​ពិធី​ខួប​កំណើត​ខ្ញុំ​គម្រប់​២២​ឆ្នាំ ដែល​បាន​អញ្ជើញ​ភ្ញៀវ​ទាំង​ក្នុង​សិល្បៈ និង​ក្រៅ​សិល្បៈ​ចូល​រួម​ច្រើន​គួរ​សម​ដែរ​»។
បើ​ទោះ​ជា​យ៉ាង​ណា​ ពិធី​ការិនី​ដែល​ផ្តើម​ឡើង​កូដ​ ហើយ​ក៏​ផ្តើម​មាន​ដាន​ស្នេហ៍​អាស្រូវ​ស្រដៀង​គ្នា​នឹង​បង​ស្រី​ខ្លួន ​ពេជ្រ​ សេរីរ័ត្ន​ដែរ​នោះ ​បាន​ថ្លែង​បែប​ចម្ងល់​មក​វិញ​ ដោយ​នាង​និយាយ​ថា៖​«បើ​មុន​នេះខ្ញុំ​ក៏​មិន​ដែល​មាន​បុរស​ណា​ចូល​ស្តី​ ដណ្តឹង​ដល់​ម៉ែ​ ឪ និង​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​ផង​ ម៉េច​ក៏​ល្បី​ថា ​ខ្ញុំ​ចូល​រោង​ការ​កើត តើ​ខ្ញុំ​បាន​កូន​កំលោះ​មក​ពី​ណា​រៀប​ការ​ជាមួយ​ខ្ញុំទៅ​?»។
ជា​មួយ​ការ​បង្ហើប​នេះ ​នាង​ក៏​បាន​អះអាង​បែប​ក្លាហាន​ថា​៖«ប្រសិន​បើ​ខ្ញុំ​មាន​បុរស​ណា​ចូល​ស្តី​ ឬ​មាន​គម្រោង​ចូល​រោង​ការ​មែន​នោះ ​នោះ​ខ្ញុំ​នឹង​មិន​លាក់​នឹង​ទស្សនិក​ជន​នោះ​ទេ​ គឺ​ខ្ញុំ​ប្រកាស​ឲ្យ​ទស្សនិក​ជន​ដឹង​ឮ​ទាំងអស់ ​បើ​ទោះបីជា​អនាគត​ស្វាមី​ខ្ញុំ​នោះ ​ជា​អ្នក​ក្នុង​សិល្បៈ​ ឬ​ក្រៅ​សិល្បៈ ​និង​មាន​ជីវភាព​កម្រិត​ណា​ក៏​ដោយ»៕

Tuesday, June 12, 2012

ហ្វេ​ស​ប៊ុ​ក ដាក់ឈ្មោះ តារាចម្រៀង សុគន្ធ នីសា លាយឡំ​នឹង​រូប​ស្រី​អាក្រាត លែងមានទៀតហើយ​


 ​បន្ទាប់ពី​លេចចេញ​នូវ​គណនេយ្យ ហ្វេ​ស​ប៊ុ​ក ដាក់ឈ្មោះ តារាចម្រៀង សុគន្ធ នីសា លាយឡំ​នឹង​រូប​ស្រី​ស្រាត កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១២ កន្លងមក បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់ក​ញ្ញា សុគន្ធ នីសា នៅពេលដែល CEN បាន​ទូរស័ព្ទ​សម្ភាសន៍​ពាក់ព័ន្ធ​នឹង​រូបភាព​អាក្រាត​។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា​នេះ គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នោះ មិនត្រូវ​បានឃើញ​មាននៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កទៀត​ទេ​។​

​ គួររម្លឹកថា ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​ដាក់ឈ្មោះ​កញ្ញា សុគន្ធ នីសា ដែលមាន​លាយឡំ​នឹង​រូបភាព​ស្រី​ស្រាត ដែល​ដាក់​ឆ្លាស់គ្នា​យ៉ាងតិច ១០ សន្លឹក​នោះ ត្រូវបាន​បង្ហោះ​នៅក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​។​

​ ទន្ទឹមនឹង​ការ​បង្ហោះ​រូបភាព នីសា លាយឡំ​នឹង​រូប​ស្រី​ស្រាត​នេះដែរ កាល​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១២ គេហទំព័រ CEN បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជួប​ជាមួយ​កញ្ញា សុគន្ធ នីសា ហើយ​នៅក្នុង​បទសម្ភាសន៍​នោះ កញ្ញា​បានបញ្ជាក់​ឱ្យដឹងថា "​ការ​បង្ហោះ និង​ការបង្កើត​គេហទំព័រ​ដែល​ប្រើ​ឈ្មោះ​ខ្ញុំ ក្នុងការ​បង្ហោះ​រូបភាព​លាយឡំ​នឹង​រូប​ស្រី​ស្រាត​នេះ វា​មិន​ត្រឹមត្រូវ​នោះទេ ព្រោះថា​ខ្ញុំ​ពុំ​បានដឹង​ទាល់តែសោះ ថា​គេ​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​រូប​ស្រី​ស្រាត និង​មាន​ទំព័រ​ហ្វេ​ក​ប៊ុ​ក​មួយទៀត​ប្រើ​ឈ្មោះ​នាង​ខ្ញុំ ចូល​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ ហើយ​ខ្ញុំ​ក៏​ពុំបាន​ដឹងថា គេ​ក្លែងបន្លំ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​ធ្វើឱ្យ​ខូច​ឈ្មោះ​នាង​ខ្ញុំ​ ក្នុងសង្គម​នេះដែរ​"​។​

​នីសា បន្តថា "​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ គឺ​បង្កើតឡើង​ដើម្បី​ទំនាក់ទំនង​ជាមួយ​ក្មេងៗ និង​ប្រិយមិត្ត​ដែល​គាំទ្រ​រូបនាង​ខ្ញុំ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​។ ម្យ៉ាងវិញទៀត ខ្ញុំ​ក៏​ចង់​ទប់ស្កាត់​វា​ដែរ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​វា​មាន​ប្រភព​មកពីណា​នោះទេ ហើយ​ខ្ញុំ​ចង់​ផ្តាំផ្ញើ​ទៅ​អ្នកបង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​ថា នេះ​ត្រឹមតែ​បង្កើត​ឈ្មោះ​របស់ខ្ញុំ តែបើ​បង្កើត​ឈ្មោះ​សិល្បករ​ផ្សេងទៀត តើ​ធ្វើឱ្យប៉ះពាល់​កិត្តិយស​របស់គេ​យ៉ាងណា​?"​។​

"​ការបង្កើត​ទំព័រ​ ហ្វេ​ស​ប៊ុ​ក​នេះ គឺ​ខ្ញុំ​គ្រាន់តែ​ចង់​ផ្សព្វផ្សាយ​ព័ត៌មាន​ជាមួយ​ប្រិយមិត្ត​ទាំងអស់​ដែល​ បាន​គាំទ្រ​រូបនាង​ខ្ញុំ ក៏ដូចជា​ទស្សនិកជន​ដែល​ស្រឡាញ់​រូបនាង​ខ្ញុំ​នេះដែរ​"​។ នាង​បញ្ជាក់​ពី​គោលបំណង​នៃ​ការបង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​

​កញ្ញា សុគន្ធ នីសា បានឱ្យដឹង​ទៀតថា ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​ប្រើ​ឈ្មោះ​របស់​នាង គឺមាន​ច្រើនណាស់​ដែល​នាង​ចង់​ទប់ស្កាត់ និង​លុបបំបាត់​។ ប៉ុន្តែ​អ្នកបង្កើត​ខ្លះ គឺ​គេ​យកទៅ​ប្រើ​ក្នុងន័យ​ល្អៗ​ជាមួយ​ប្រិយមិត្ត​នោះទេ​។​

​ ម្យ៉ាងវិញទៀត កញ្ញា​សុគន្ធ នីសា បានឱ្យដឹង​ទៀតថា មួយរយៈ​ពេល​ខ្លី​ដែល​នាង​បាន​ទៅ​ប្រទេសក្រៅ​នោះ គឺ​នាង​ពុំបាន​គ្រប់គ្រង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដោយផ្ទាល់​នោះទេ ហើយ​នាង​ពុំបាន​ដឹង​ពី​រឿង​ដែល​គេ​យក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ទៅ​សរសេរ​ប៉ះពាល់​ដល់​ផលិតកម្ម​មួយចំនួន​នោះទេ​។ នាង​ថា "​ខ្ញុំ​សូម​អភ័យទោស​ដល់​ផលិតកម្ម​មួយចំនួន ដែល​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ បាន​សរសេរ​ប៉ះពាល់​ដោយ​អ​ចេតនា​"​។​

​នីសា បាន​និយាយថា "​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ទស្សនិកជន និង​ប្រិយមិត្ត​ទាំងអស់ ដែល​បាន​គាំទ្រ​រូបនាង​ខ្ញុំ តាំងពីដើម​រហូតដល់​បច្ចុប្បន្ន​។ បើទោះជា​មាន​ព័ត៌មាន​លេចឮ​អាក្រក់​យ៉ាងណា​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ក៏​ប្រិយមិត្ត និង​ទស្សនិកជន​នៅតែ​គាំទ្រ​រូបនាង​ខ្ញុំ ហើយ​ជឿជាក់ថា រូបនាង​ខ្ញុំ​ពុំបាន​ប្រព្រឹត្ត​អ្វី​ដូចដែល​មាននៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ ក​ក្លែងបន្លំ​នោះទេ​"៕​

៥​​នាក់​​​បង្ហាញ​ខ្លួន​​មុន​ទៅ​ឡុងដុង

ពិធី​​បង្ហាញ​កីឡាករ​កីឡា​ការិនី​ដែល​​ត្រូវ​​ទៅ​ចូល​រួម​​ព្រឹត្តិការណ៍ ​កីឡា​អូឡាំពិក២០១២ ជា​ផ្លូវការ​​បាន​ធ្វើ​ឡើង​ថ្ងៃ​ទី​១១ ​មិថុនា ​២០១២ ព្រឹក​មិញ​នេះ​នៅ​ទីស្នាក់ការ​​ NOCC ។
បេក្ខភាព​អត្តពលិក​​​ដែល​ត្រូវ​ទៅ​​​​​​ប្រជែង​​ព្រឹត្តិការណ៍​​កីឡា​នៅ​ អង់គ្លេស​​ខែ​ក្រោយ មាន​កីឡា​ការិនី​តេក្វាន់ដូ ស៊ន ដាវីន កីឡាករ​អត្តពលកម្ម​រត់​ចម្ងាយ​ កៀង សាម៉ន កីឡាការិនី​រត់​ចម្ងាយ​ ចាន់ សីហា កីឡាករ​ហែល​ទឹក ហែន ថុន​ពន្លឺ និង ​កីឡា​ការិនី​ហែល​ទឹក ហែម ថុន​វិទីនី​។
ពាក់​ព័ន្ធ​នឹង​​ដំណើរ​ទៅ​ ឡុង​ដុង​នេះ​លោក វ៉ាត់ ចំរើន​ ថា​​ ពិបាក​​សង្ឃឹម​នឹង​បាន​​មេដាយ​ណាស់ តែ​​ជា​ការ​ចាំ​បាច់​ត្រូវ​ចូល​រួម​​​​​ព្រោះ​ជា​សកម្មភាព​អូឡាំពិក។ លោក​ថា​កីឡា ជា​សកម្មភាព​ដ៏​បរិសុទ្ធ​ មិន​ជាប់​​ពាក់ព័ន្ធ​​នឹង​នយោបាយ​​​​ ឬ​​​គំនាប​សង្កត់​ណាមួយ​នោះ​ទេ។ កីឡា​គឺ​​ដើរ​តួ​សំខាន់​ក្នុង​ការ​បង្កើត​មោទនភាព​​​លើ​ឆាក​អន្តរជាតិ ដល់​ប្រទេស​ជាតិ និង​​​ធ្វើ​​ឲ្យ​មនុស្ស​ស្គាល់ និង ​​គោរព​តម្លៃ​គ្នា​ទៅ​វិញ​មក​។ ​”​​ថ្វី​បើ​​ពិបាក​សង្ឃឹម​ថា​បាន​មេដាយ តែ​យើង​​ត្រៀម​ហ្មត់​ចត់​ណាស់។ អត្តពលិក​​ទាំង​អស់​​នឹង​បញ្ជូន​ទៅ​ហ្វឹក​ហាត់​​មុន​ការ​ប្រកួត​ចូល​ដល់​។ បួន​នាក់​​​ទៅ​ហាត់​នៅ​ចិន​​ និង ​ម្នាក់​ទៀត​ទៅ​អង់​គ្លេស​”​។  លោក វ៉ាត់ ចំរើន​បន្ថែម​បែប​នេះ។
ប្រភព​ដដែល​​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ឯក​ជន​​ធំ​ៗ​ក្នុង​ស្រុក​​ចំនួន​៥ ​បាន​ចាប់​​ដៃ​ជាមួយ​​ស្ថាប័ន​កីឡា​កំពូល​​កម្ពុជា​ដើម្បី ​បើក​យុទ្ធនាការ​​ដែល​មាន​ឈ្មោះ​ថា​ Myolympicheroes ដើម្បី​​ផ្សព្វផ្សាយ​​ដំណើរ​ទៅ​កាន់​ ក្រុង​ឡុងដុង​ ខែ​ក្រោយ​។ Myolympicheroes នឹង​​ពង្រីក​ព័ត៌មាន​​​នៃ​ដំណើរ​ឆ្លង​ទ្វីប​មួយ​នេះ ទៅ​កាន់​បណ្ដា​ខេត្ត​​នានា​នៅ​កម្ពុជា ដើម្បី​​ទាញ​យក​ប្រជាប្រិយភាព​​មក​​ឲ្យ​កីឡា​ជាតិ​។ យុទ្ធនាការ​ដដែល​នេះ​ ក៏​នឹង​​ធ្វើ​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ ដើម្បី​បង្ហាញ​​មុខ​​អត្តពលិក​ទាំង៥​​រូប​ទៅ​​កាន់​​​ពលរដ្ឋ​នៅ​ភ្នំពេញ មុន​​​ថ្ងៃ​ចេញ​ដំណើរ​​ចូល​ដល់។

កៀង សាម៉ន

ហែម ថុន​ពន្លឺ​

ពី​ឆ្វេង ស៊ន ដាវីន ចាន់ សីហា និង ហែម ថុនវិទីនី

បេក្ខភាព​ដែល​ត្រូវ​ទៅ​ អង់​គ្លេស​ ខែ​ក្រោយ​នេះ​មាន​អត្តពលិក​៥​នាក់ គ្រូ​បង្វឹក​២​នាក់ រួម​នឹង​មន្ត្រី​ប្រតិភូ​៤​នាក់​ផ្សេង​ទៀត​ សរុប​១១​នាក់។ ការ​ចេញ​ដំណើរ​​ជា​ផ្លូវការ​​នឹង​ធ្វើ​ថ្ងៃ​ទី​២២​​ កក្កដា​ ២០១២៕(sabay)

Monday, June 11, 2012

រមណីយដ្ឋានធម្មជាតិកោះឫស្សី


កោះឫស្សី គឺជារមណីយដ្ឋានធម្មជាតិមួយ  ដែលមានសម្រស់ស្រស់ស្អាត  ស្ថិតនៅក្នុងខេត្ត
ព្រះសីហនុ។ អ្នកទេសចរណ៍ទាំងអស់    អាចធ្វើដំណើរទៅកំសាន្តនៅលើកោះឫស្សី ដោយ
ជិះទូក។ កោះឫស្សី ជាកោះធម្មជាតិមួយ ដែលសំបូរទៅដោយធម្មជាតិពណ៌បៃតង   ផ្លែឈើ
ផ្កា និង សត្វជាច្រើនប្រភេទរស់នៅ លើដីកោះនេះ។ ជាពិសេស កោះឫស្សីមានឆ្នេរខ្សាច់ស
ដ៏ស្រស់ស្អាត និង ទឹកថ្លាដូចកញ្ចក់គួរឲ្យទាក់ទាញ។
ភ្ញៀវទេសចរណ៍ចូលចិត្តមកកំសាន្តលើកោះឫស្សី រីករាយជាមួយ បរិយាកាសបរិសុទ្ធ ហែល
ទឹក  ដើរកំសាន្តតាមឆ្នេរ   គយគន់ពេលព្រះអាទិត្យរះ និង ពេលព្រះអាទិត្យលិច និង រីករាយ
ជាមួយ ការញុំាអាហារជួបជុំក្រុមគ្រួសារ និងមិត្តភត្តិ។ ពិសេស ភ្ញៀវទេសចរណ៍ ក៏អាចស្នាក់
នៅលើកោះឫស្សី ជាមួយនឹងផ្ទះសំណាក់តូចៗ ជាច្រើនបានដែរ៕ សូមទស្សនារូបភាព និង
វីដេអូ ខាងក្រោម!!!
















Saturday, June 9, 2012

វិធីសាស្រ្ត៨យ៉ាង ធ្វើអោយនារីកាន់តែលង់ស្រឡាញ់អ្នកជាងមុន

មនុស្ស​ជា​ច្រើន​តែង​តែ​ចង់​បាន​ស្នេហារ​បៀបរ៉ូ​មែន​ទិច ឯមនុស្សផ្សេងទៀតកាល
ដែលមានស្នេហាហើយ ព្យាយាមធ្វើយ៉ាងណាអោយនារីរបស់ខ្លួនកាន់តែ
ស្រឡាញ់
ដូច្នេះ Camnews សូមណែនាំវិធីខ្លះៗដូចខាងក្រោម ដែលវិធីសាស្រ្តទាំងនេះ

អាចនិងធ្វើអោយនារីដែលអ្នកកំពុងស្រលាញ់កាន់តែស្រឡាញ់ជាងមុនទៅទៀត ៖

កាលដែលលោកអ្នកចង់យកឈ្នះនូវបេះដូងមិត្តស្រីរបស់អ្នក ឬក៏ចង់ថែរក្សាបេះដូងគេរហូត វា
ក៏មិនជារឿងពិបានណាស់ណាទេ ដោយលោកអ្នកត្រូវហ៊ានធ្វើអ្វីដែលថ្វីដើម្បីដាស់តឿននាងពី
សេចក្តីស្នេហាដែលអ្នកនៅតែមានចំពោះនាង។ ដូច្នេះលោកអ្នកអាចជ្រើសរើសវិធីណាមួយក្នុង
ចំណោមវិធីដែលមានខាងក្រោមនេះ៖​



១ សុភាពបុរសទាំងអស់គួរតែចងចាំថា នារីមិនចូលចិត្តអ្វីដែលសាំញ៉ាំនិងស្មុគស្មាញនោះទេ
    ដូច្នេះអ្វីដែលលោកអ្នកត្រូវធ្វើ គឺប្រាកដណាស់ថា ធ្វើដោយម៉ត់ចត់ រហ័សរហួន និងត្រឹមត្រូវ
    ជាទីបំផុត។
២ លោកអ្នកត្រូវត្រៀមខ្លួនជាមុន ក្នុងពេលដែលនាងស្នើសុំជំនួយមិនថានៅកន្លែងណានោះទេ
    ឧទាហរណ៏ថានាង សុំអោយលោកអ្នកទិញរបស់របរអោយ ឬក៏ត្រូវទៅទិញរបស់ញ៉ាំអោយ
    ដែលនេះគឺជាកាតព្វកិច្ចដែលមិត្តប្រុសធ្វើចំពោះមិត្តស្រី ដោយលោកអ្នកជៀសវាងការបដិ
    សេធ។
៣ ការសរសេរសារ ក៏ដូចជាបត់នូវកំណាព្យស្នេហាដាក់នៅក្នុងដបឬកូនដបដ៏ស្រស់ស្អាតមួយ
    រួចយកទៅជូននាង ក៏ជាវិធីមួយដែលអាចធ្វើអោយនាងមានភាពផ្ញាក់ផ្អើល ទោះបីលោក
    អ្នកដឹងថាវាជាវិធីចាស់គំរឹលមួយក៏ដោយ ក៏វាអាចទាក់ទាញចំណាប់អារម្មណ៏ និងអាចធ្វើ
    អោយនាងសប្យាយចិត្តថែមទៀតផង។


៤ ប្រើពេលបន្តិចបន្ទួចក្នុងការទិញកាតវីស៊ីតណាមួយដែលបរិយាយត្រូវនិងទំនាក់ទំនងស្នេហា
    របស់អ្នក។ រួចក្រោយមកធ្វើការផ្ញើកាតនោះទៅនាង ដែលជាលទ្ធផលនាងប្រាកដជាសប្បាយ
    ចិត្តកាលដែលដឹងថា អ្នកបានចំណាយពេលអានកាតវីស៊ីតនៅតាមបណ្តាហាងនានា រហូត
    ដល់អ្នកបានរកឃើញកាតមួយដែលនិយាយក៏ដូចជារៀបរាប់ត្រូវនិងទំនាក់ទំនងស្នេហាអ្នក
    ទាំងពីរ។
៥ បើនិយាយពីបច្ចេកវិទ្យាវិញ សព្វថ្ងៃនេះកាន់តែទំនើប ដូច្នេះអ្នកអាចថតចំលងរាល់បទចម្រៀង
    ដែលអ្នកទាំងពីរបានពេញចិត្តដាក់នៅក្នុង CD រួចយកទៅជូននាង ដែលបា្រកដណាស់ថា
    ក្រោយមកនាងពិតជាពេញចិត្ត ខណៈពេលដែលលោកអ្នកបាននឹកឃើញគំនិតរ៉ូមែនទិចនេះ
៦ ណាត់នាងមកខាងក្រៅ និងបបួលនាងទៅញ៉ាំអាហារ តែអ្វីដែលលោកអ្នកត្រូវធ្វើមិនអាចខ្វះ
    បាននោះគឺ នាំនាងទៅភោជនីយដ្នានណាដែលមានមុខម្ហូបដែលនាងពេញចិត្តជាទីបំផុត និង
    បរិយាកាសស្ងប់ស្ងត់ល្មម ដែលអាចអោយនាក់ទាំងពីរជជែកពីអនុស្សាវរីយ៏កន្លង វិធីនេះក៏ជា
    វីធីល្អមួយម្យ៉ាងក្នុងការបង្កើនមិត្តភាពល្អកាន់តែល្អជាងមុន។


៧ បង្កើនបរិយាកាសរីករាយ និងផ្អែមល្អែម ដោយនាពេលចុងសប្តាហ៏ឬក៏ថ្ងៃឈប់សំរាក ឆ្លៀត
    ពេលនាំនាងទៅដើរលេងកំសាន្ត ដូចជា៖ ឧទ្យានជាតិ កន្លែងកំសាន្តនានា ជាពិសេសត្រូវនាំ
    នាងទៅកំសាន្តក្រៅក្រុងដែលវាជាវិធីមួយដ៏ល្អការ ដោយជៀសវាងការដើរលេងកំសាន្តនៅ
    ក្នុងក្រុង ដោយត្រូវជ្រើសរើសកន្លែងណាមានទេសភាពបែបធម្មជាតិ។
៨ ត្រូវចងចាំថ្ងៃពិសេសៗរបស់នាងក៏ដូចជារបស់គ្រួសារនាង ដែលនៅក្នុងនោះរួមមានដូចជា
    ថ្ងៃកំណើតរបស់នាង ថ្ងៃកំណើតសមាជិកគ្រួសារនាង ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ និងថ្ងៃ
    បុណ្យរំលឹកគុណមាតាជាដើម ដែលជាឧកាសមួយដល់អ្នកក្នុងការបង្ហាញពីការយកចិត្តទុក
    ដាក់ចំពោះនាងក៏ដូចចំពោះគ្រួសារនាងផងដែរ ដោយលោកអ្នកត្រូវបង្ហាញទឹកចិត្តតាមរយៈ
    ការទិញកាដួ​ ក៏ដូចទិញវត្ថុអនុស្សាវរីយ៏ជូនពួកគាត់ទាំងអស់គ្នា ក្រោយមកអ្នកប្រាកដទទួល
    បាននូវលទ្ធផលគាប់ប្រសើរកាលដែលនារីដែលអ្នកស្រឡាញ់បានគិតថា អ្នកមិនត្រឹមតែគិត
    គូចំពោះនាងប៉ុណ្ណោះទេ តែអ្នកក៏យកចិត្តទុកដាក់ចំពោះគ្រួសាររបស់នាងផងដែរ។

ខាងលើនេះគ្រាន់តែជាវិធីសាស្រ្តខ្លះៗ ដើម្បីអោយលោកអ្នកទទួលបាននូវភាពជោគជ័យនៅក្នុង
ជីវិតស្នេហា ដែលអាចធ្វើអោយទំនាក់ទំនងអ្នកទាំងពីរកាន់តែប្រសើរជាងមុន ឬក៏អាចនិយាយ
បានថា អាចឈានទៅដល់ជីវិតអាពាហ៏ពិពាហ៏ថែមទៀតផង៕

មាស សម្ផស្ស រីក​មុខ​ក្រោយ​ប្តី​អត់​រៀបការ​ឲ្យ​បន្ត​សិល្បៈ

មុន​នេះ​តារា​សម្តែង​ មាស​ សម្ផស្ស ​ស្ទើរ​ដើរ​ចេញ​ពី​វិថី​សិល្បៈ​ទាំង​សោក​ស្តាយ​  ខណៈ​ដែល​នាង​ទទួល​សម្ពាធ​ពី​ប្រុស​ស្នេហ៍​ជន​ជាតិ​កូរ៉េ​ គ្រប់​សកម្មភាព​ក្នុង​អាជីព​សិល្បៈ​នោះ​។ ទោះ​យ៉ាង​ណា​ ពេល​នេះអ្វីៗ​បាន​ប្រែ​ប្រួល​មក​ជា​ល្អ​ប្រសើរ​ឡើង​វិញ ដោយ​នាង​អះអាង​ថា​ ពេល​នេះ​បង​ គីម​ គាត់​​យល់​ពី​តម្លៃ​អ្នក​សិល្បៈ​ ហើយ​គាត់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ថត​កុន​វិញ​ហើយ​។
ក្រោយ​ពី​ផុស​ចេញ​នូវ​វីដេអូ​ឃ្លីប​សិច​គេ​កាត់ត​ ដែល​តួឯក​ស្រី​មាន​មុខ​ស្រដៀង​នឹង​តារា​សម្តែង​នាង​ មាស​ សម្ផស្ស​។​ ភ្លាម​ៗនោះ​ មាស​ សម្ផស្ស​ ក្រៅ​ពី​ទទួល​រង​នូវ​ភាព​អាម៉ាស់ នាង​ក៏​ទទួល​នូវ​ការ​ខឹង​សម្បា​ពី​សង្សារ​ជន​ជាតិ​កូរ៉េ​មិន​តិច​ដែរ​ រហូត​កើត​ដល់​ក្តី​ប្រចណ្ឌ​មិន​អនុញ្ញាត​ឲ្យ​នាង​ចេញ​ថត​សម្តែង​ស្ទើរ​គ្រប់ ​សកម្មភាព​សិល្បៈ​ទៀត​ផង។ ទោះ​បី​យ៉ាង​ណា ការ​ប្រចណ្ឌ​ និង​ការ​រារាំង​នោះ មិន​ស្ថិត​ក្នុង​អារម្មណ៍​ប្រុស​កូរ៉េ​យូរ​អង្វែង​ឡើយ​ ហើយ​ពេល​នេះ​តារា​សម្តែង​រូប​នេះ​កំពុង​មាន​ភាព​រីករាយ​នឹង​ទឹក​ចិត្ត​ដ៏ ទូលំ​ទូលាយ​របស់​ប្រុស​ស្នេហ៍​។
ថ្លែង​បែប​សប្បាយ​ចិត្ត​តារា​សម្តែង​រាង​តូច​ច្រឡឹង​សាច់​ស​ខ្ចី​វ័យ​២៨​ ឆ្នាំ​ កំពុង​ជ្រក​ក្រោម​ដំបូល​តែ​មួយ​ជា​មួយ​លោក​ គីម ជាជន​ជាតិ​កូរ៉េ ​ដោយ​មិន​ខ្ចី​គិត​រឿង​រៀប​អាពាហ៍​ពិពាហ៍​ នាង​ មាស​ សម្ផស្ស​បាន​និយាយ​ថា​៖​ «ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ណាស់​បង!​ ព្រោះ​ថា ​ប្តី​របស់​ខ្ញុំគាត់​យល់​ដឹង​ពី​ការងា​រអ្នក​សិល្បៈ​ច្រើន​ ហើយ​គាត់​ក៏​មិន​មាន​ការ​ទើស​ទាល់​នឹង​ការងារ​សិល្បៈ​របស់​ខ្ញុំទៀត​ដែរ​ »។
ការ​រារាំង​កន្លង​មក ត្រូវ​បាន​ មាស សម្ផស្ស លើក​ឡើង​នៅ​ពេល​នេះ​ថា​៖«បង គីម មាន​ការ​ទើស​ទាល់​នឹង​សកម្មភាព​ខ្ញុំ​ក្នុង​សិល្បៈ ​រហូត​ឈាន​ដល់​កើត​ក្តី​ ប្រចណ្ឌ​នោះ ​បណ្តាល​មក​ពី​វត្តមាន​សកម្ម​ភាព​វីដេអូ​កាត់​ត​ ហើយ​គេ​ប្រឌិត​ថា​ជា​រូប​ខ្ញុំ​នោះ​ដែរ​។ ប៉ុន្តែ​ពេល​នេះ​ពពក​ខ្មៅ​ដែល​បាំង​បិទ​ចិត្ត​ដ៏​ផូរផង់​គាត់​នោះ​បាន​រសាត់ ​ បាត់​ហើយ ​និង​ក៏​ធ្វើ​ឲ្យ​គាត់​ ​ក្លាយ​ជា​មនុស្ស​មាន​ហេតុផល​វិញ​ដែរ​។
ជាមួយ​នឹង​អារម្មណ៍​ ដែល​កំពុង​ទទួល​បាន​ក្តី​សុខ​ក្នុង​ដំណើរ​សាង​សុភមង្គល​ ជា​មួយ​ ប្រុស​ កូរ៉េ​ក្រៅ​តម្រា​អាពាហ៍​ពិពាហ៍​នេះ​ ត្រូវ​បាន​ អ្នក​នាង​ មាស​ សម្ផស្ស ​អះអាង​ថា ​ពេល​នេះ​ មិន​ទាន់​គិត​ដល់​ចំណុច​ ដែល​កំណត់​ពេលវេលា​យក​កូន​ទេ​ ហើយ​រឿង​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ក៏​ដូច​គ្នា​ដែរ​ មិន​ទាន់​កំណត់​បាន​ ព្រោះ​ថា រូប​នាង​កំពុង​តែ​មមា​ញឹក​នឹង​ការងារ​សិល្បៈ​ខ្លាំង​។
ដោយ​កំពុង​ទទួល​បាន​ភាព​មមាញឹក​ និង​ការងារ​សិល្បៈ​នោះ​ អ្នក​នាង​ មាស​ សម្ផស្ស​ បាន​ឲ្យ​ដឹង​ថា​៖​«នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១២​ ក្រោយ​ពី​បង​ គីម​ គាត់​យល់​ដឹង​ពី​សកម្មភាព​អ្នក​សិល្បៈ​ ហើយ​គាត់​ជម្រុះ​ភាព​ប្រចណ្ឌ​ចោល​នោះ ​ខ្ញុំ​ក៏​ចាប់​ផ្តើម​ទទួល​ថត​សម្តែង​វិញ​នោះ ​ឃើញ​ថា​ ពេល​នេះ​ ការងារ​សិល្បៈ​របស់​ខ្ញុំ​ក៏​មមាញឹក​ឡើង​វិញ​ដែរ​»។
នាង​បាន​បញ្ជាក់​ថា៖ «ពេល​នេះ​ក្រៅ​ពី​ថត​សម្តែង​ចម្រៀង​កាយ​វិការ​ខារ៉ាអូខេ​ ក៏​កំពុង​ដំណើរ​ការ​ថត​ខ្សែ​ភាព​យន្ត​ពីរ​រឿង​ដំណាល​គ្នា​ដែរ​ ដែល​រឿង​មួយ​នោះ​ថត​ជិត​ចប់​ហើយ​ តែ​ដោយ​ឡែក​រឿង​ថ្មី​ដែល​ទើប​ចេញ​ថត​នោះ​គឺរឿង​«កូន​ឥត​ខាន់​ស្លា»​ ដែល​ជា​ខ្សែ​វីដេអូ​ភាគ​របស់​ស្ថានីយទូរទស្សន៍​CTN​។
ជាមួយ​ភាព​ផុសផុល​នឹង​ការងារ​សម្តែង​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​ ក្រោយ​ប្តី​ឈប់​ប្រចណ្ឌ​នោះ​ តារា​រូប​នេះ ​អះអាង​ទៀត​ថា៖«ពេល​នេះ​ពួក​ខ្ញុំ​ពីរ​នាក់​ប្តី​ប្រពន្ធ​ បាន​ឯក​ភាព​គ្នា​បើក​ដំណើរ​ការ​ក្រុមហ៊ុន​លក់គ្រឿង​សង្ហារិម​ដែល​មាន​ឈ្មោះ ​ថា «good​ kamly»​ ដែល​មាន​ទីតាំង​នៅ​​ក្បែរ​ស្តុប​ផ្សារ​ដី​ហុយ​​ ហើយ​ហាង​នេះ​កំពុង​ដំណើរ​ការ​យ៉ាង​រលូន​៕

សង្គ្រាម លី ម៉ារីណា និង​ប្រពន្ធ​មន្ត្រី​ធំ​កាន់​តែ​ខ្លាំង

ថ្វី​បើ​មិន​ចេញ​មុខ តែ លី ម៉ារីណា នៅ​តែ​លី​កាំ​ភ្លើង​ធំ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ប្រពន្ធ​ដើម​មន្ត្រី​ជាន់​ ខ្ពស់​ដោយ​មិន​ភ័យ​ក្លាយ ខណៈ​ដែល​នាង​ក៏​មាន​កូន​ទាហាន​មិន​តិច​នាក់​​ជាង​​​ប្រពន្ធ​ដើម​ចាំ​ការពារ​ ហែរ​ហម​នាង​នោះ​ដែរ​។
ប្រពន្ធ​មន្ត្រី​ជាន់​ខ្ពស់​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋា​ភិបាល ដែល​បាន​ហៅ​ លី ម៉ារីណា ថា កាកី បាន​ឲ្យ​ដឹង​តាម​រយៈ​សង្គ្រាម​សារ​អេឡិច​ត្រូនិច​ថា នាង លី ម៉ារីណា នៅ​តែ​សម្តែង​ភាព​ជា​អ្នក​ខ្លាំង​ ទោះ​បី​ជា​​នាង​ដណ្តើម​ប្តី​គេ​ពី​ទ្រូង​ បំផ្លាញ​សេច​ក្តី​សុខ​គ្រួសារ​របស់​គេ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាង​មួយ​លាន​ដុល្លារ​ទៅ​ហើយ​ក៏​ដោយ​។
រឭក​ដល់​ដំណើរ​ដំបូង​ក្នុង​សិល្បៈដោយ​សារ លី ម៉ារីណា នៅ​ក្មេង​ខ្លី​មាន​រូប​សម្រស់​មិន​ចាញ់​ផ្កា​ក្រពុំ​នោះ លី ម៉ារីណា ក៏​ក្រសោប​បាន​ភាព​ល្បាញ​ល្បី​មួយ​រំពេច ហើយ​មិន​បាន​ប៉ុន្មាន​ផង​ នាង​ក៏​បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​លើក​ដំបូង​ជាមួយ​លោក ទិត ថាវ​រិទ្ធ អគ្គ​នាយក​រង​ទូរ​ទស្សន៍​បាយ័នសព្វ​ថ្ងៃ​ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០០៦ តែ​តារា​រូប​នេះ​រួម​រស់​ជាមួយ​គ្នា​បាន​តែ​២៩​ថ្ងៃ​ក៏​បែក​បាក់​គ្នា ហើយ​នាង​ក៏​បាន​រស់​នៅ​ក្នុង​ភាព​ជា​មេម៉ាយ​ក្តៅ​ស្រួយ​អស់​រយៈ​ពេល​៥​ឆ្នាំ ​ ទើប​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជាមួយ​អណិក​ជន​អាមេរិក​លោក សាត ចាន់​ថន អាយុ​៤០​ឆ្នាំ​​កាល​ពី​ឆ្នាំ​២០១០​។
ប៉ុន្តែ​ការ​រឹត​ចំណង​ស្នេហ៍​រវាង​នាង និង​អណិក​ជន​រូប​នោះ ត្រូវ​បាន​​គេ​ទម្លាយ​នៅ​ពេល​ចុង​ក្រោយ​នេះ​ថា ការ​ភ្ជាប់​ពាក្យ​នោះ​គ្រាន់​តែ​ជា​ឆាក​ល្ខោន​ឆ្ពិន​ភ្នែក​ដើម្បី​ស៊ី​លុយ​ ធំ​របស់ លី ម៉ារីណា ប៉ុណ្ណោះ​។
មុន​នេះ​ មាន​ស្ត្រី​ម្នាក់​ផ្ញើ​សារ​មក​ភ្នំពេញ ប៉ុស្តិ៍ ដោយ​អះ​អាង​ថា ខ្លួន​ជា​ប្រពន្ធ​មន្ត្រី​មាន​ឥទ្ធិពល​រូប​នោះ ដោយ​បាន​ធ្វើ​ការ​សុំ​ទោស​ លី ម៉ារីណា ទន់​ខ្លួន តែ​ប្រពន្ធ​មន្ត្រី​ធំ​រូប​នោះ​បាន​បដិសេធ​ដាច់​អហង្ការ​នៅ​ពេល​នេះ​ថា នោះ​ជា​ការ​លាង​ខ្លួន​របស់ លី ម៉ារីណា ទៅ​វិញ​។

សាពូន មីដាដា ត្រៀមចេញអាល់ប៊ុមថ្មី "Return of Sapoun Midada" 0 41

ភ្នំពេញ: តារាចម្រៀង​មនោសញ្ចេតនា អមដោយ​ហ្គី​តា លោក សាពូន មីដាដា របស់​ផលិតកម្ម​ហង្ស​មាស និង​រស្មី​ហង្ស​មាស ដែល​បច្ចុប្បន្ន​មិនសូវ​ជា​បាន​លេចមុខ​លេច​មាត់​តាម​កញ្ចក់​ទូរទស្សន៍​នោះ បាននិងកំពុង​ត្រៀម​ចេញ​នូវ​អាល់​ប៊ុ​ម​ថ្មី​របស់ខ្លួន ដែលមាន​ឈ្មោះថា "Return of Sapoun Midada" ទាំង​ទំនុកច្រៀង ទាំង​ទំនុកភ្លេង ជា​ស្នាដៃ​របស់​ខ្មែរ​សុទ្ធសាធ​។​

​លោក សាពូន មីដាដា បានផ្ដល់​បទសម្ភាសន៍​ជាមួយ CEN ថា “​កំពុងតែ​រៀបចំ​ចេញ​នូវ​វ៉ុល​ថ្មី​មួយទៀត នៅពេល​ឆាប់ៗ​នេះ មាន​ឈ្មោះថា Return of Sapoun Midada ជាការ​តែង​និពន្ធ​ទំនុកច្រៀង​ថ្មី សាច់ភ្លេង​ថ្មី ដែលជា​ការរួម​សហកា​រ​ផលិត​ដោយ​ខ្មែរ​យើង​សុទ្ធសាធ​”​។

​លោក​បាន​ បន្តថា ទំនុកច្រៀង​ថ្មី​របស់លោក មានការ​និពន្ធ​ដោយ​លោក ខេមរៈ តារា​, លោក សុខា ចាន់​ផល និង​លោក ដូ រ៉េ​។ រីឯ​ទំនុកភ្លេង គឺ​លោក មីដាដា និពន្ធ​ដោយ​ខ្លួន​លោក​ផ្ទាល់​តែម្ដង​។ ដោយឡែក ការដឹកនាំ​សម្ដែង​សម្រាប់​អាល់​ប៊ុ​ម Return of Sapoun Midada នេះ មានការ​ចូលរួម​ពី​លោក កែ សីហា និង​លោក សុខ ជំនោរ​។​

​លោក មីដាដា បាន​ឲ្យ​ដឹងថា មួយរយៈ​ពេលនេះ លោក​រវល់​គួរសម​ក្នុងការ​បំពេញការងារ​ឲ្យ​ផលិតកម្ម ដែល​បាន​បន្ត​កិច្ចសន្យា​ថ្មី បន្ទាប់ពី​បាត់​មុខ​អស់​មួយរយៈ ដោយសារតែ​បញ្ចប់​កុងត្រា និង​ម្យ៉ាងវិញទៀត លោក​ចង់​មាន​ពេល​សម្រាក​ខ្លះ​ជាមួយ​ក្រុមគ្រួសារ​។

​លោក​បន្តថា នៅក្នុង​រយៈពេល​នេះដែរ ក៏មាន​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស មាន​អូស្ដ្រាលី និង​សហរដ្ឋអាមេរិក ពួកគាត់​ចង់បាន​លោក​ទៅ​សម្ដែង​ច្រៀង​នៅ​ទីនោះ តែ​មិនទាន់​បានសម្រេច​យ៉ាងណា​នៅឡើយ​ទេ គឺ​កំពុងស្ថិត​នៅក្នុង​ការសម្រេច​ចិត្ត​។ លោក​បញ្ជាក់ថា “​ខ្ញុំ​ក៏​កំពុងតែ​មមាញឹក​ជាមួយ​ផលិតកម្ម​ហង្ស​មាស ដើម្បី​បង្កើត​ស្នាដៃ​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ​សិន​”​។

​ជា​ ចុងក្រោយ លោក សាពូន មីដាដា សង្ឃឹមថា អាល់​ប៊ុ​ម​ថ្មី​របស់លោក Return of Sapoun Midada នឹងមាន​ការគាំទ្រ​ច្រើន ពី​សំណាក់​ទស្សនិកជន​ទាំងថ្មី​ទាំងចាស់ ដែល​បាន​ពេញចិត្ត​នឹង​សំនៀង​របស់លោក​៕

Friday, June 8, 2012

សម្ដេចតេជោ ហ៊ុន សែន រៀបមង្គលការឲ្យ អ៊ុក ណារីម និង ឆោម ឆពុំ

Photo by Lookingtodayភ្នំពេញ ៖ នៅក្នុងសំបុត្រអញ្ជើញភ្ញៀវកិត្តិយស ឲ្យចូលរួមក្នុងពិធីមង្គលការរបស់លោក អ៊ុក ណារីម និង ឆោម ឆពុំ ដែលបានចែកអញ្ជើញ ទៅដល់មិត្តភក្តិ ជាពិសេសមិត្តភក្តិ ជាអ្នកសិល្បករ-សិល្បការិនី ពួកគេបានសម្តែងភាព ភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលគេបានឃើញ ឈ្មោះ ឪពុកម្តាយខាងស្រី ជានាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និង លោកជំទាវ ធ្វើជាមេបាខាងស្រីទៅវិញ ខណៈដែលគេដឹងថាម្តាយ របស់កញ្ញា ឆោម ឆពុំ គឺអ្នកស្រី ឆោម ឆវិន ក៏ត្រូវដំណើរពីអាមេរិក ជាមួយនឹងប្អូនស្រីម្នាក់ទៀតគឺ អ្នកស្រី ឆោម និមល ដើម្បីមកចូលរួមក្នុង ពិធីរៀបអាពាហ៍ពិពាហ៍ នេះដែរ។
ភាពភ្ញាក់ផ្អើលនេះបានក្លាយទៅជាសំណួរសួរដេញដោលគ្នាទៅវិញទៅមក ពិសេសក្នុងមជ្ឈដ្ឋានសិល្បៈ ដែលពួកគេគិតថា លោក អ៊ុក ណារីម និង កញ្ញា ឆោមឆពុំ ពិតជាមានភ័ព្វសំណាងក្រៃលែង ខណៈបានការជួយជ្រោមជ្រែងផ្តល់កិត្តិយសពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ធ្វើជាមេបាផ្សំផ្គុំពួកគេទាំង ពីរនាក់ ។
ក្រោមទឹកចិត្តសណ្ដោសប្រោសប្រណី ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យបំណងប្រាថ្នារបស់តារាចម្រៀងជាគូស្នេហ៍ចាស់វស្សា លោក អ៊ុក ណារីម និង កញ្ញាឆោម ឆពុំ បានចូលរោងការក្រាប ផ្ទឹមតាមប្រពៃណីខ្មែរ ស្ទើតែមិននឹកស្មានដល់ ដោយ សម្ដេច បានចាត់ឲ្យនាយ ឧត្តមសេនីយផ្កាយមាស៤ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់សម្ដេចផ្ទាល់ ជាអ្នកចាត់ចែងធ្វើជាមេបា និងរៀបចំពិធីនេះទាំងស្រុងរហូតដល់ចប់ជាស្ថាពរ។
ពិធីរៀបមង្គលការរបស់ អ៊ុក ណារីម និង ឆោម ឆពុំ ដែលគ្រោងប្រារព្ធនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ គឺត្រូវបានទទួលការ សណ្តោសប្រោសប្រណី ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចបានចាត់ ឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាអ្នកទទួលរៀបចំពិធីមង្គលការនេះ ទើបមានឈ្មោះ លោកនាយឧត្តម សេនីយ៍ធ្វើជាមេបា។
ជុំវិញរឿងរ៉ាងខាងលើនេះលោក អ៊ុក ណារីម បានបញ្ជាក់ប្រាប់ Lookingtoday ឲ្យដឹងថា " បាទ..! ចំពោះរឿងថា.. សម្តេចតេជោ ហ៊ុន សែន ជាអ្នកប្រាប់ឲ្យរៀបចំកម្មវិធីមង្គលការរបស់ខ្ញុំនេះ គឺជារឿងពិត ហើយមានកាផ្តល់កិត្តិយសពីសំណាក់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ធ្វើជាមេបា ទៀតផង" ។
លោកតារាចម្រៀង អ៊ុក ណារីម បានបញ្ជាក់ឲ្យដឹងទៀតថា " បើនិយាយទៅកម្មវិធីមង្គលការខ្ញុំហ្នឹង...! គឺសម្តេចលោកបានផ្តល់អ្វីៗទាំងអស់ ព្រោះតាមកាពិតទៅខ្ញុំនិង អនាគតភរិយា ត្រូវជាកូនធម៌របស់សម្តេចអស់រយៈពេល ៦ឆ្នាំមកហើយ តែខ្ញុំមិនដែលយកប្រាប់គេនោះទេ ទើបតែពេលថ្ងៃនេះ សម្តេចបានប្រទានពិធីរៀប មង្គលការមកដល់ខ្ញុំ ទាំងពីរនាក់ ពិតជាមហាកិត្តិយសខ្លាំងមែនទែន សម្រាប់ខ្ញុំ និង អនាគតភរិយាខ្ញុំ " ។
យ៉ាងណាមិញលោក អ៊ុក ណារីម បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកបានផ្តល់នូវអ្វីៗគ្រប់យ៉ាង មានទាំងដំបូន្មានល្អៗ ដល់លោក និងអនាគតភរិយា ជាពិសេស សម្តេចបានផ្តល់ពិធីអាពាហ៍ពិពាហ៍នេះ ដែលសម្តេចតែងតែ មានព្រហ្មវិហារធម៌សណ្តោសប្រោសប្រណីដល់កូនចៅ ។
លោក អ៊ុកណារីម ក៏បានបួងសួងដល់វត្ថុស័ក្កិសិទ្ធក្នុងលោក សូមប្រទានពរជ័យដល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ចៅប្រុស ចៅស្រី សូមឲ្យលោកជួបតែសុខភាពល្អ កម្លាំង ពលំ មាំមួន មានបញ្ញាញាណវាងវៃ ដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកសុខសន្តិភាព និងរីកចម្រើនជានិរន្តរ៍ ៕
Photo by Lookingtoday
Photo by Lookingtoday

Comments system

Disqus Shortname