ជារៀងរាល់ថ្ងៃចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៦ល្ងាចមានសន្ធឹកឡានធំប្រហែលជា១០គ្រឿង និងម៉ូតូដែលមានបន្ទះឈើចងជាប់នឹងកែបក្រោយម៉ូតូដែលធ្វើដំណើរចេញចូល ក្នុងភូមិព្រែកតាកុង១ សង្កាត់ចាក់អង្រែ១ ខណ្ឌមានជ័យ ក្នុងគោលបំណងមកទទួលទិញបន្លែសម្រាប់យកទៅបោះលក់ឲ្យម៉ូយនៅតាម បណ្ដាផ្សារនានាក្នុងរាជធានីភ្នំពេញ ពិសេសនៅផ្សារដើមគរតែម្ដង។ នេះជាសំដីរបស់លោក នឹម ឌុយ ។
ទាន់ទិននឹងការជួលខាងលើនេះ លោក ចាន់ថា អាយុ៤៥ឆ្នាំ ជាអ្នកដាំបន្លែដែលមានបទពិសោធន៍ជាង១០ឆ្នាំ ដែលមានផ្ទៃទឹកដាំដុះ២ហិចតាហើយដៃកំពុងកាន់ទូរស័ព្ទបម្រុងទំនាក់ទំនង ទៅម៉ូយនៅផ្សារដើមគរផងនោះបានប្រាប់ថា ក្នុងមួយថ្ងៃគាត់កាត់បន្លែលក់ឲ្យឈ្មួញមកទិញបានប្រមាណជា៣០០គីឡូ នេះសម្រាប់ផ្ទៃដីដាំដុះ១ហិចតា ហើយបើផាត់ការចំណាយទាំងអស់គឺនៅសល់២០ម៉ឺនរៀល។ បើប្រៀបធៀបពីជីវភាពឥឡូវប្រសើរជាងមុនមែនទែន ព្រោះពីមុនគាត់គ្រាន់តែជាអ្នកកាត់បន្លែឲ្យគេតែប៉ុណ្ណោះ តែឥឡូវគាត់ដាំដុះខ្លួនឯង និយាយទៅគ្រប់គ្រាន់សម្រាប់ចាយវាយប្រចាំថ្ងៃ និងសល់លុយធ្វើផ្ទះក្បឿងបីខ្នងនៅឯស្រុកមួយបានផងដែរ។ ទោះបីយ៉ាងណាក៏ដោយចុងបញ្ចប់លោកបានបន្ថែមយ៉ាងនេះថា”ទាល់តែប្រឹងទើបបានសល់លុយ “។
ចំណែកតម្លៃបន្លែដែលឈ្មួញកណ្ដាលទទួលទិញ
ពីប្រជាជននោះគឺក្រកួន១ដុំធំស្នីនឹង១០០ដុំតូច តម្លៃ៣០០០០រៀល
លក់ចេញនៅទីផ្សារ ៣៣០០០រៀល កញ្ឆែត ១ដុំតូចតម្លៃ៩០០រៀល
លក់ចេញវិញ១២០០រៀល
ចំណែកត្រកួនសម្រាប់ជ្រូកវិញ១ដុំធំស្នើ២០ដុំតូចតម្លៃ៨០០០រៀល
លក់ចេញ១០០០០រៀល។ នេះជាសំដីផ្ទាល់របស់លោក ហ៊ីង សុខជា
៤៥ឆ្នាំដែលឈ្មួញប្រកបរបបនេះតាំងពីឆ្នាំ១៩៨៥។