Thursday, June 14, 2012

យាយ៧៥ឆ្នាំ សាច់​ដុំ​​ដូច​កីឡាកាស

លោក​យាយ Ernestine Shepherd វ័យ ៧៥ ឆ្នាំ ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​ស្ត្រី​ចំណាស់​ជាង​គេ​ក្នុង​លោក​ដែល​មាន​រាង​ កាយ និង​សាច់​ដុំ​មាំមួន​ដូច​អ្នក​កីឡាកាស។
លោកយាយ Ernestine Shepherd ជាប់ឈ្មោះ​ក្នុង​សៀវភៅកំណត់​ពិភព​លោក Guinness
Ernestine ទម្លាប់​ភ្ញាក់​ពី​ដំណេក​នៅ​ម៉ោង ២ និង ៣០ នាទី​យប់ ហើយ​រត់​ហាត់​ប្រាណ​ចម្ងាយ ១៦ គីឡូម៉ែត្រ​ជា​រៀង​រាល់ថ្ងៃ មុន​ពេល​ចូល​ហាត់​ប្រាណ​នៅ​កន្លែង​ហាត់​ប្រាណ។ គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ដូច​នេះ តាំង​ពី​អាយុ ៧១ ឆ្នាំ​មក​ម្ល៉េះ ព្រម​ទាំង​​បាន​ប្រាប់​ថា “អាយុ​គ្រាន់​តែ​ជា​តួលេខ​តែ​ប៉ុណ្ណោះ ពោល​គឺ​ត្រូវ​ធ្វើ​អ្វី​នាំ​ឲ្យ​យើង​មាន​សុខភាព​ល្អ”។
Ernestine បច្ចុប្បន្ន រស់​នៅ​ទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋ​អាមេរិក៕

Comments system

Disqus Shortname