Monday, June 11, 2012

រមណីយដ្ឋានធម្មជាតិកោះឫស្សី


កោះឫស្សី គឺជារមណីយដ្ឋានធម្មជាតិមួយ  ដែលមានសម្រស់ស្រស់ស្អាត  ស្ថិតនៅក្នុងខេត្ត
ព្រះសីហនុ។ អ្នកទេសចរណ៍ទាំងអស់    អាចធ្វើដំណើរទៅកំសាន្តនៅលើកោះឫស្សី ដោយ
ជិះទូក។ កោះឫស្សី ជាកោះធម្មជាតិមួយ ដែលសំបូរទៅដោយធម្មជាតិពណ៌បៃតង   ផ្លែឈើ
ផ្កា និង សត្វជាច្រើនប្រភេទរស់នៅ លើដីកោះនេះ។ ជាពិសេស កោះឫស្សីមានឆ្នេរខ្សាច់ស
ដ៏ស្រស់ស្អាត និង ទឹកថ្លាដូចកញ្ចក់គួរឲ្យទាក់ទាញ។
ភ្ញៀវទេសចរណ៍ចូលចិត្តមកកំសាន្តលើកោះឫស្សី រីករាយជាមួយ បរិយាកាសបរិសុទ្ធ ហែល
ទឹក  ដើរកំសាន្តតាមឆ្នេរ   គយគន់ពេលព្រះអាទិត្យរះ និង ពេលព្រះអាទិត្យលិច និង រីករាយ
ជាមួយ ការញុំាអាហារជួបជុំក្រុមគ្រួសារ និងមិត្តភត្តិ។ ពិសេស ភ្ញៀវទេសចរណ៍ ក៏អាចស្នាក់
នៅលើកោះឫស្សី ជាមួយនឹងផ្ទះសំណាក់តូចៗ ជាច្រើនបានដែរ៕ សូមទស្សនារូបភាព និង
វីដេអូ ខាងក្រោម!!!
















Comments system

Disqus Shortname