Sunday, June 10, 2012

អង្គរក្ស​​​លោកឧកញ៉ា​ម្នាក់​ខ្យល់គរ​ស្លាប់​តាម​ផ្លូវ​​ ខណៈ​កំពុង​បើកម៉ូតូ

រាជ​ធានីភ្នំពេញ ៖ ​ ​អង្គរក្ស​របស់​លោក​ឧកញ៉ា​ម្នាក់  បានកើត​​ខ្យល់គរ​​ហើយ​ស្លាប់ ​ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ កាលពី​ វេលាម៉ោង៤ ​និង​៣០នាទី​រសៀល​​ថ្ងៃទី​១០ មិថុនា ២០១២ ​នៅ​ចំណុច​មុខ​​សាលា​ បឋម​សិក្សា​​វឌ្ឍន​វិទ្យា ​ផ្លូវ​លេខ​២៣៨ ​សង្កាត់​បឹង​ព្រលិត ​ខណ្ឌ​៧មករា  ។
បុរស​រងគ្រោះ​​ឈ្មោះសេង ចន្ទ​វុទ្ធី អាយុ​៣៤​​ឆ្នាំ  មានទីលំនៅផ្ទះ​លេខ​២៤៤ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការ​មន ។  ប្រភព​ពីកន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា​​​ នៅ​មុន​ពេល​កើតហេតុ ​បុរស​រងគ្រោះ ​បានជូន​ដំណើរ​ប្រពន្ធ​របស់​ចៅហ្វាយ​​​នាយ​ទៅផ្សារ​ឡាក់​គី ​លុះ​ពេល​ជូន​​ ដំណើរ​ទៅ​ដល់​ផ្សារ បុរ​សខាង​លើ ​​ហាក់​មានអាការមិនសូវស្រួលខ្លួន ក៏​ជិះ​ ម៉ូតូ​ចេញ​​​ពីផ្សារ​  ដើម្បី​ទៅ​​រក​កន្លែង​កោសខ្យល់​ លុះ​ជិះ​មកដល់​ចំណុច ​កើតហេតុ ​បានឈប់ម៉ូតូ​​ ហើយ​ស្រែក​ឱ្យ​​គេជួយ រួច​ក៏ដួល​​សន្លប់ទៅ ។ អ្នក​ ឃើញ​ហេតុការណ៍​បាននាំគ្នា​ជួយ​​​រឹត គក់​ច្របាច់​ ប៉ុន្តែ​​អកុសល​បុរស​ រងគ្រោះ​បានស្លាប់​ដោយ​មិនអាច​សង្គ្រោះ​ទាន់ពេល ។

Comments system

Disqus Shortname