រាជធានីភ្នំពេញ ៖ ពេជ្រ សីហា
មកពីក្លឹបកីឡាប្រដាល់ក្រសួងការពារជាតិ និងឡៅ ស៊ីណាត
មកពីក្លឹបកងទ័ពឆត្រយោង ៩១១ បបួលគ្នាប្រកួតដណ្តើមចំណាត់ថ្នាក់លេខ១
ក្នុងក្របខណ្ឌដណ្តើមប្រាក់ពីក្នុងធនាគារទម្ងន់៦៧គីឡូក្រាម
របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣
បន្ទាប់ពីបានទទួលជ័យជម្នះលើគូប្រកួតរៀងៗខ្លួន
ប្រកួតកាលពីរសៀលថ្ងៃសៅរ៍ ទី៩ មិថុនា។
ពេជ្រសីហាបានយកឈ្នះ ចាន់ រតនា
មកពីក្លឹបខេមរៈខ្លាហោះទាំងប្រផិតប្រផើយបំផុត ។ទឹកទី១
និងទឹកទី២រតនាបានវាយសម្រុកមកលើ សីហា មិនបន្ធូរដៃឡើយ ។
ប៉ុន្តែត្រូវសីហាវាយបកវិញយ៉ាងចាស់ដៃ នៅត្រឹមទឹកទី៣។
ការប្រកួតរវាងគូនេះមិនមានកីឡាករណាហ៊ានធ្វេស
ប្រហែសទេ ព្រោះគូនេះបើអ្នកណាចាញ់គឺមានតែផ្លូវហាលអាវប៉ុណ្ណោះ ។ រីឯ
រតនាក៏មិនអន់ប៉ុន្មានដែរ ប៉ុន្តែរតនា មានចរិតឆេវឆាវបន្តិច
មានពេលខ្លះគេស្ទុះចូលវាយទាំងកម្រោលលើសីហាតែម្តង ។
សីហាព្យាយាមសម្រុកចូលកៀកវាយសំដៅមុខរតនា
និងប្រេើស្នៀតទាត់សម្រុកល្វែងខាងក្រោមថែមទៀត ។
នៅទឹកទី៥មើលទៅលើស្ថានភាពប្រយុទ្ធរវាងគេទាំង២មានប្រៀប
ប្រហាក់ប្រហែលគ្នា
ទីបំផុតរតនាបានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំងនៅពេលអាជ្ញាកណ្តាល
ប្រកាសឱ្យសីហា ជាអ្នកឈ្នះពិន្ទុនោះ ។
ឯឡៅ ស៊ីណាត យកឈ្នះឡុង
សុវណ្ណឌឿនមកពីក្លឹបសាលវ័ន្តកីឡា ដោយពិន្ទុទាំងលំបាកបំផុត ។ ទឹកទី១
ស៊ីណាត បានប្រើស្នៀតកណ្តាប់ដៃ និងស្នៀតជង្គង់យកប្រៀបលើ ឡុង
សុវណ្ណឌឿនដាច់តែម្តង ។ ប៉ុន្តែត្រូវ
សុវណ្ណឌឿនវាយបកសងវិញយ៉ាងចាស់ដៃ នៅត្រឹមទឹកទី២ និងទី៣
ដែលផ្លែជង្គង់របស់ សុវណ្ណឌឿន ស្វាគមន៍ពោះទឹក ស៊ីណាតពេញៗ
ធ្វើឱ្យស៊ីណាតដកថយអែបខ្សែរេញរហូត
ប៉ុន្តែភាពខ្លាំងរបស់សុវណ្ណឌឿនត្រូវស៊ីណាតបំបាក់បាន
វិញក្នុង ទឹកទី៤ និងទី៥ ។
ស្នៀតកណ្តាប់ដៃរបស់ស៊ីណាតបានវាយចូលមុខ
សុវណ្ណឌឿនពេញៗធ្វើឱ្យសុវណ្ណឌឿន
ជួបការបរាជ័យទាំងមិនអស់ចិត្ត ។
គូប្រកួតមិត្តភាព អាំង
សំអាតមកពីក្លឹបតាព្រហ្មមានជ័យ យកឈ្នះពិន្ទុ ឆាំ រ៉ែម
មកពីក្លឹបសិង្ហកីឡា ។ អ៊ុំ ចំរើន មកពីក្លឹបតាឡីដំរីមានរិទិ្ធ
យកឈ្នះ ឈិន ធារ៉ា មកពីក្លឹបស្រុកអន្លង់វែង ដោយពិន្ទុ ៕