Tuesday, June 12, 2012

ហ្វេ​ស​ប៊ុ​ក ដាក់ឈ្មោះ តារាចម្រៀង សុគន្ធ នីសា លាយឡំ​នឹង​រូប​ស្រី​អាក្រាត លែងមានទៀតហើយ​


 ​បន្ទាប់ពី​លេចចេញ​នូវ​គណនេយ្យ ហ្វេ​ស​ប៊ុ​ក ដាក់ឈ្មោះ តារាចម្រៀង សុគន្ធ នីសា លាយឡំ​នឹង​រូប​ស្រី​ស្រាត កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១២ កន្លងមក បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់ក​ញ្ញា សុគន្ធ នីសា នៅពេលដែល CEN បាន​ទូរស័ព្ទ​សម្ភាសន៍​ពាក់ព័ន្ធ​នឹង​រូបភាព​អាក្រាត​។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា​នេះ គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នោះ មិនត្រូវ​បានឃើញ​មាននៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កទៀត​ទេ​។​

​ គួររម្លឹកថា ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​ដាក់ឈ្មោះ​កញ្ញា សុគន្ធ នីសា ដែលមាន​លាយឡំ​នឹង​រូបភាព​ស្រី​ស្រាត ដែល​ដាក់​ឆ្លាស់គ្នា​យ៉ាងតិច ១០ សន្លឹក​នោះ ត្រូវបាន​បង្ហោះ​នៅក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​។​

​ ទន្ទឹមនឹង​ការ​បង្ហោះ​រូបភាព នីសា លាយឡំ​នឹង​រូប​ស្រី​ស្រាត​នេះដែរ កាល​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១២ គេហទំព័រ CEN បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជួប​ជាមួយ​កញ្ញា សុគន្ធ នីសា ហើយ​នៅក្នុង​បទសម្ភាសន៍​នោះ កញ្ញា​បានបញ្ជាក់​ឱ្យដឹងថា "​ការ​បង្ហោះ និង​ការបង្កើត​គេហទំព័រ​ដែល​ប្រើ​ឈ្មោះ​ខ្ញុំ ក្នុងការ​បង្ហោះ​រូបភាព​លាយឡំ​នឹង​រូប​ស្រី​ស្រាត​នេះ វា​មិន​ត្រឹមត្រូវ​នោះទេ ព្រោះថា​ខ្ញុំ​ពុំ​បានដឹង​ទាល់តែសោះ ថា​គេ​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​រូប​ស្រី​ស្រាត និង​មាន​ទំព័រ​ហ្វេ​ក​ប៊ុ​ក​មួយទៀត​ប្រើ​ឈ្មោះ​នាង​ខ្ញុំ ចូល​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ ហើយ​ខ្ញុំ​ក៏​ពុំបាន​ដឹងថា គេ​ក្លែងបន្លំ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​ធ្វើឱ្យ​ខូច​ឈ្មោះ​នាង​ខ្ញុំ​ ក្នុងសង្គម​នេះដែរ​"​។​

​នីសា បន្តថា "​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ គឺ​បង្កើតឡើង​ដើម្បី​ទំនាក់ទំនង​ជាមួយ​ក្មេងៗ និង​ប្រិយមិត្ត​ដែល​គាំទ្រ​រូបនាង​ខ្ញុំ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​។ ម្យ៉ាងវិញទៀត ខ្ញុំ​ក៏​ចង់​ទប់ស្កាត់​វា​ដែរ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​វា​មាន​ប្រភព​មកពីណា​នោះទេ ហើយ​ខ្ញុំ​ចង់​ផ្តាំផ្ញើ​ទៅ​អ្នកបង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​ថា នេះ​ត្រឹមតែ​បង្កើត​ឈ្មោះ​របស់ខ្ញុំ តែបើ​បង្កើត​ឈ្មោះ​សិល្បករ​ផ្សេងទៀត តើ​ធ្វើឱ្យប៉ះពាល់​កិត្តិយស​របស់គេ​យ៉ាងណា​?"​។​

"​ការបង្កើត​ទំព័រ​ ហ្វេ​ស​ប៊ុ​ក​នេះ គឺ​ខ្ញុំ​គ្រាន់តែ​ចង់​ផ្សព្វផ្សាយ​ព័ត៌មាន​ជាមួយ​ប្រិយមិត្ត​ទាំងអស់​ដែល​ បាន​គាំទ្រ​រូបនាង​ខ្ញុំ ក៏ដូចជា​ទស្សនិកជន​ដែល​ស្រឡាញ់​រូបនាង​ខ្ញុំ​នេះដែរ​"​។ នាង​បញ្ជាក់​ពី​គោលបំណង​នៃ​ការបង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​

​កញ្ញា សុគន្ធ នីសា បានឱ្យដឹង​ទៀតថា ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​ប្រើ​ឈ្មោះ​របស់​នាង គឺមាន​ច្រើនណាស់​ដែល​នាង​ចង់​ទប់ស្កាត់ និង​លុបបំបាត់​។ ប៉ុន្តែ​អ្នកបង្កើត​ខ្លះ គឺ​គេ​យកទៅ​ប្រើ​ក្នុងន័យ​ល្អៗ​ជាមួយ​ប្រិយមិត្ត​នោះទេ​។​

​ ម្យ៉ាងវិញទៀត កញ្ញា​សុគន្ធ នីសា បានឱ្យដឹង​ទៀតថា មួយរយៈ​ពេល​ខ្លី​ដែល​នាង​បាន​ទៅ​ប្រទេសក្រៅ​នោះ គឺ​នាង​ពុំបាន​គ្រប់គ្រង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដោយផ្ទាល់​នោះទេ ហើយ​នាង​ពុំបាន​ដឹង​ពី​រឿង​ដែល​គេ​យក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ទៅ​សរសេរ​ប៉ះពាល់​ដល់​ផលិតកម្ម​មួយចំនួន​នោះទេ​។ នាង​ថា "​ខ្ញុំ​សូម​អភ័យទោស​ដល់​ផលិតកម្ម​មួយចំនួន ដែល​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ បាន​សរសេរ​ប៉ះពាល់​ដោយ​អ​ចេតនា​"​។​

​នីសា បាន​និយាយថា "​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ទស្សនិកជន និង​ប្រិយមិត្ត​ទាំងអស់ ដែល​បាន​គាំទ្រ​រូបនាង​ខ្ញុំ តាំងពីដើម​រហូតដល់​បច្ចុប្បន្ន​។ បើទោះជា​មាន​ព័ត៌មាន​លេចឮ​អាក្រក់​យ៉ាងណា​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ក៏​ប្រិយមិត្ត និង​ទស្សនិកជន​នៅតែ​គាំទ្រ​រូបនាង​ខ្ញុំ ហើយ​ជឿជាក់ថា រូបនាង​ខ្ញុំ​ពុំបាន​ប្រព្រឹត្ត​អ្វី​ដូចដែល​មាននៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ ក​ក្លែងបន្លំ​នោះទេ​"៕​

Comments system

Disqus Shortname