អស់រយៈពេលជាងមួយខែមកហើយ នាង ហ្សៅ ពីង
អាយុ១៦ឆ្នាំ (មិនមែនជាឈ្មោះពិត)
ត្រូវបានចាក់សោរឃុំទុកនៅក្នុងអគារជួលមួយ
និងត្រូវដាក់ឲ្យស្ថិតនៅក្រោមការរំលោភបំពានយ៉ាងសាហាវ
ពីសំណាក់មិត្តប្រុសរបស់នាង នៅក្នុងខេត្តហ្វូចៀន
របស់ប្រទេសចិនភាគអាគ្នេយ៍។
នាងបានជួបបុរសឈ្មោះ ហួង អាយុ២៩ឆ្នាំ តាមរយៈមិត្តភក្តិស្គាល់គ្នាទៅវិញទៅមក នៅក្នុងខែកុម្ភៈ។ នៅពេលដែលបុរសនេះបានដឹងថា នាងធ្លាប់ធ្វើការនៅ KTV Princess គាត់ក៏បានប្រែជាមានការសង្ស័យអំពីការហៅទូរសព្ទ ឬសារអត្ថបទមួយចំនួន ដែលនាងបានបញ្ជូន ឬបានទទួល។
គាត់បានជឿថា នាងបាននឹងកំពុងទាក់ទងភ្ញៀវចាស់របស់នាង ហើយការទាក់ទងនោះបានបង្កឲ្យកើតមានកំហឹងវក់វីរបស់គាត់។
ជាចុងក្រោយ នៅថ្ងៃទី២៥ ខែមេសា សេចក្តីរងទុក្ខវេទនារបស់នាងបានចាប់ផ្តើម នៅពេលដែលបុរសនេះ បានវាយដំរាងកាយនាងជាលើកដំបូង។ ពេលនោះគាត់បានបន្តវាយដំនាងម្តង ឬពីរដង ជារៀងរាល់ថ្ងៃ មុនពេលចាក់សោរបង្ខាំងនាងទុកនៅក្នុងបន្ទប់មួយ ហើយបានប្រើប្រាស់ខ្សែក្រវ៉ាត់ រំពាត់ដែក និងសូម្បីតែកាំបិតហាន់សាច់ ដើម្បីធ្វើទុក្ខទោសលើរូបនាង។
ទីបំផុតនាងបានរៀបគម្រោងរត់គេចចេញនៅចុងខែឧសភា នៅពេលដែលបុរសឈ្មោះ ហួង បានចេញក្រៅជាមួយមិត្តភក្តិរបស់គាត់។
ក្រុមមន្ត្រីប៉ូលីសមានការតក់ស្លុតនៅពេលដែលបានឃើញនាងកាយរបស់ នាង ដែលគ្របដណ្តប់ទៅដោយស្នាមដាច់ ស្នាមជាំ ស្នាមហើម និងក្រមរដំបៅ។
មន្ត្រីប៉ូលីសម្នាក់បាននិយាយថា "អ្នកមិនអាចមើលឃើញស្បែកនៅលើខ្នងរបស់នាងទេ ព្រោះវាឡើងក្រមរដំបៅពេញទាំងអស់។ មុខរបស់នាងមានស្នាមរយៈពីប្រាំមួយទៅប្រាំពីរកន្លែង ដែលមានស្នាមរយៈមួយប្រវែងពី៧សង់ទីម៉ែត្រ ទៅប្រាំបីសង់ទីម៉ែត្រ"៕

ហួង ត្រូវបានពិពណ៌នាដោយក្រុមអ្នកយកព័ត៌មានថាជាប្រភេទជនពាល ដែលមិនធ្វើការងារ ហើយបានចំណាយពេលវេលាដើរលេងខាងក្រៅ ឬលេងបៀរជាមួយមិត្តភក្តិ |