មនុស្សរាប់ពាន់នាក់នៅហ្សកដានី
ទួកគីនិងអ៊ីស្រាអែលបានឃើញពន្លឺរាងជារង្វង់នៅក្នុងមេឃ
ហើយប៉ូលីសនៅក្នុងប្រទេសទាំងបី
រួមទាំងសាយប្រឹសនិងលីបង់ត្រូវបានជោរជន់ដោយការហៅទូរស័ព្ទចូលពី
សំណាក់ប្រជាជនដែលភិតភ័យនៅពេលពន្លឺជាកងរង្វង់បានរាំនៅក្នុងលំហ
អាកាសកាលពីយប់ថ្ងៃ០៧មិថុនា។
តែប្រភពជាច្រើនបានអះអាង ថាវាជាការសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបមួយរបស់ប្រទេសរុស្ស៊ី ។ មានការប៉ាន់ស្មានថា រូបភាពចម្លែកនេះអាចជាប្រភេទនៃយានអវកាសមិនស្គាល់ប្រភេទណាមួយ។
វត្ថុនេះត្រូវបានមើលឃើញជាលើកដំបូង នៅពេលដែលអ្នកកាសែត រ៉ប់ ស្តេវិនស៍ (Rob Stevens) បានបង្ហោះរូបភាពមួយនៅក្នុងគណនេយ្យ Twitter របស់គាត់។
វេបសាយ Ynet News រាយការណ៍ថា ការសាកល្បងកាំជ្រួចមីស៊ីលនេះ បានបង្កឲ្យមានការហៅទូរសព្ទរាប់រយទៅកាន់ស្ថានីយប៉ូលីសអ៊ីស្រាអែល។ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ការសាកល្បងកាំជ្រួចមីស៊ីលនេះ បានកើតចេញពីក្នុងតំបន់អាស្ត្រាខាន នៅក្នុងប្រទេសរុស្ស៊ីភាគកណ្តាល និងត្រូវបានប្រទះឃើញនៅក្នុងបណ្តាប្រទេសផ្សេងៗទៀតដ៏សែនឆ្ងាយ ដែលរួមមាន សហរដ្ឋអាមេរិក ប្រទេសតួកគី ប្រទេសលីបង់ និង ប្រទេសហ្ស៊កដានី។
លោកបណ្ឌិត យីយ៉ាល់ ភែតអែល ប្រធានសមាគមតារាសាស្ត្រអ៊ីស្រាអែល បានប្រាប់វេបសាយ Ynet News ថា "វាទំនងជាបាត់បង់ការត្រួតត្រាពិតប្រាកដណាស់ ហើយបំណែក និងឥទ្ធនៈរបស់វា គឺជាអ្វីដែលមនុស្សម្នាបានឃើញ។ វាហោះបានកម្ពស់ពី ២០០ ទៅ ៣០០ គីឡូម៉ែត្រ និងហេតុដូច្នោះហើយ ទើបបានជាវាត្រូវបានមើលឃើញពីទីតាំងជាច្រើន"។
លោក យ៉ាអាកូវ ឡាបពីន អ្នកកាសែត Jerusalem Post ក៏បានអះអាងអំពីការសាកល្បងនេះផងដែរ ដោយសរសេរនៅលើបណ្តាញសង្គម Twitter ថា ៖ "ពន្លឺអាថ៌កម្បាំងត្រូវបានពន្យល់។ ប្រទេសរុស្ស៊ី ប្រកាសថាខ្លួនបានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបដោយជោគជ័យ"៕