Tuesday, June 12, 2012

ស្រ្តីម្នាក់បានស្រែកទ្រហោយំ ខណៈពេលជើង របស់នាងបានកៀបជាប់និងរថភ្លើង

ស្រី្តម្នាក់បានស្រែកទ្រហោយំ ក្រោយពីនាងបានកៀបជើងជាប់និងរថភ្លើង។ បើតាមសម្តី
ស្រ្តី
ម្នាក់ផ្សេងទៀតបានអោយដឹងថា ជើងរបស់នារីម្នាក់នោះបានកៀបជាប់និងរថភ្លើងជា
មួយនិង
ចន្លោះថ្ម។
រឿងហេតុនេះ បានកើតឡើងកាលពីថ្ងៃសុក្រ វេលាម៉ោងប្រមាណជាង ៥:៣០ នាទីល្ងាចនៅឯ
ស្ថានីយរថភ្លើង Bugis ។ ស្រ្តីជាសាក្សីបាននិយាយបន្តថា៖​ ខ្ញុំបានលឺសំលេងមនុស្សស្រែកដូច្នេះ
ខ្ញុំក៏ត្រលប់មកមើល ហើយក៏បានឃើញថាមានស្រី្តម្នាក់កំពុងស្រែកយំ ខណៈដែលជើងរបស់
នាងបានកៀបជាប់។ ខ្ញុំព្យាយាមប្រាប់ដល់អ្នកផ្សេងទៀត ដើម្បីអោយពួកគេហៅក្រុមអ្នកជួយ
សង្រ្គោះ។


ខ្ញុំព្យាយាមលួងលោមស្រ្តីម្នាក់នោះ ស្របពេលដែលនាងកំពុងយំ ហើយក៏មានក្មេង២នាក់ផ្សេង
ទៀត ក៏កំពុងយំដូចគ្នា។ ខ្ញុំក៏ដឹងមិនច្បាស់ដែរថា ស្រ្តីរូបនេះស្គាល់ក្មេង២នាក់នោះឬយ៉ាងណា?
ស្រ្តី ២ នាក់ផ្សេងទៀតក៏កំពុងជួយ និងលួងលោមដែលត្រូវបានគេស្គាល់ថា ជាមិត្តរបស់ស្ដ្រីរង
គ្រោះ។ ៥ នាទីក្រោយមក នាងក៏ត្រូវបានគេជួយសង្រ្គោះ៕

Comments system

Disqus Shortname