Sunday, February 26, 2012

iOS ដណ្តើមបានទីផ្សារ 35% ឈ្នះ Android ក្នុងខែមករា


InMobi ដែលជាបណ្តាញ ក្រុមហ៊ុនផ្សព្វផ្សាយ ទូរស័ព្ទឯករាជធំជាងគេ កាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ បានប្រកាសលទ្ធផល ក្នុងខែមករា ឆ្នាំ២០១២ នេះថា បន្ទាប់ពីទូរស័ព្ទ iPhone 4S បង្ហាញខ្លួន បានធ្វើឲ្យប្រព័ន្ធ iOS របស់ Apple ទទួលបានពិន្ទុយ៉ាងខ្ពស់រហូត ដល់១២ ឈ្នះ ប្រព័ន្ធប្រតិបត្តិការ Android របស់ Google នៅ អាមេរិកខាងជើង ។
Apple បានគ្រប់ដណ្តប់ទីផ្សារ ២៣,២ភាគរយ កាលពីខែតុលា ឆ្នាំ២០១១
ហើយបានបន្តកើនឡើងដល់ ៣៥,៣ភាគរយ ក្នុងខែមករា ជាមួយគ្នានេះ ប្រព័ន្ធ Android បានបាត់បង់ទីផ្សារអស់ ៣,២ភាគរយ ដោយនៅត្រឹម ៣២,៧ភាគរយ ក្នុងខែមករានេះ។ ចំណែកប្រព័ន្ធប្រតិបត្តិការ របស់ទូរស័ព្ទ BlackBerry វិញ បានធ្លាក់អស់ ៨,៩ភាគរយ ចាប់ពីខែតុលាដល់ខែមករា ដោយរក្សាបានទីផ្សារ ១១,៦ភាគរយ ។
លោក Anne Frisbie អនុប្រធាន និងអ្នកចាត់ការនៅក្នុងក្រុមហ៊ុន InMobi នៅអាមេរិកខាងជើង បាននិយាយថា ប្រព័ន្ធ iOS បានកើនយ៉ាងខ្លាំងនេះ ដោយសារតែ អតិថិជន និយមប្រើប្រាស់ iPhone 4S និង iPad ។ សរុបមក យើងពិតជាមានភាពរំភើបយ៉ាងខ្លាំង ដោយឃើញថា ក្រុមហ៊ុន InMobi បានចេញរបាយការណ៍បញ្ជាក់ថា ការប្រើប្រាស់នូវប្រព័ន្ធ iOS មានរហូតដល់ចំនួន ៥៥ពាន់លាន នៅអាមេរិកខាងជើង ហើយហេតុនេះ Apple ប្តេជ្ញាថា នឹងបន្តភាពជោគជ័យនេះ បន្តទៅទៀត ក្នុងដំណាច់ឆ្នាំ២០១២ ៕(dapnews)

Comments system

Disqus Shortname