សពបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ត្រូវបានគេ
ប្រទះឃើញដេកស្លាប់នៅលើសាឡុងក្នុងផ្ទះជួលតែម្នាក់ឯង
កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ កុម្ភៈ ២០១២ ស្ថិតនៅផ្ទះលេខ៩
ក្រុម១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា
បុរសជនជាតិនីហ្សេរីយ៉ានេះឈ្មោះអូស្សេតអូ មីឡាំម៉ាត់ធ្យូ
អាយុ៣៨ឆ្នាំ ជាអ្នករកស៊ីលក់ដូរខោអាវជជុះ
ស្នាក់នៅផ្ទះជួលខាងលើ ។ មុនពេលកើតហេតុ
មិត្តភក្តិរបស់បុរសរងគ្រោះបានទូរស័ព្ទទៅបុរសរងគ្រោះ
តែទូរស័ព្ទនោះមិន
អាចទំនាក់ទំនងគ្នាបានដោយមានការសង្ស័យក៏រត់ទៅ
ប្តឹងសមត្ថកិច្ច ។
ប្រភពបន្តឱ្យដឹងទៀតថា
បន្ទាប់ពីសមត្ថកិច្ចនិងមិត្តភក្តិបុរសរងគ្រោះទៅដល់ស្រាប់តែ
ឃើញទា្វរផ្ទះចាក់សោពីក្នុងទើបនាំគ្នាកាត់សោទា្វរចូលទៅក៏ប្រទះឃើញ
បុរសរងគ្រោះអង្គុយស្លាប់នៅលើសាឡុងតែម្នាក់ឯង ហើយសន្និដ្ឋានថា
បុរសរងគ្រោះស្លាប់ដោយសារគាំងបេះដូង។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើ
បុណ្យតាមប្រពៃណី៕