Sunday, February 26, 2012

រថយន្តកៀរ​​ដាច់​ស្លឹក​​ត្រចៀក​​ដេរ​អស់​៣២​ថ្នេរ និង​សើ​ស្បែក​ក្បាល​ដល់​លលាដ៍​

បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រឡប់​​មក​ពី​ការ​បងប្អូន​​ ត្រូវ​រថយន្ដ​បើក​កៀរ​ប៉ះ​នឹង​កញ្ចក់​រថយន្ដ បណ្ដាល​ឱ្យ​ដាច់​ស្លឹកត្រចៀក​ដេរ​អស់​៣២​ថ្នេរសើ​ស្បែក​​ក្បាល​ដល់​លលាដ៍​ ក្បាល និង​រយះ​ចិញ្ចើម​ឆ្វេង ។
គ្រោះថ្នាក់​ចរា​ចរណ៍​​​​នេះ​កើត​ឡើង​នៅ​លើវិថី​សហ​ព័ន្ធ​រុ​ស្ស៊ី​កែង​ ផ្លូវ​​លេខ​២០០៤ ស្ថិត​ក្នុង​​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ កុម្ភៈ ។
ជន​រង​គ្រោះ​ឈ្មោះ​ពត ប៊ុ​ន​ណា​ក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជាអ្នក​​ចិញ្ចឹម​ត្រី ស្នាក់​នៅ​ភូមិ​ល្វា​ឯក ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល បាន​បង្ហើប​ប្រាប់​​ឱ្យដឹង​ថា ​មុន​ពេល​កើតហេតុ​​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន ពណ៌​ត្រួយ​ចេក​លា​យស ត្រឡប់​មក​ពី​ការ​បងប្អូន​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​វិថី​សហព័ន្ធ​រុ​ស្ស៊ី​ពី​លិចទៅ​កើត ខណៈ​មក​ដល់​​កែង​ផ្លូវ​លេខ​២០០៤ ស្រាប់​តែ​មាន​រថយន្ដ​កាម​រី​ឆ្លាម​មួយ​គ្រឿង​ បើក​ចេញពី​ផ្លូវ​២០០៤ ​មក​​កៀរ​ម៉ូតូ​របស់​​ខ្លួន​ប៉ះ​​នឹង​កញ្ចក់​រថយន្ដ​ដាច​់​ស្លឹក​ត្រចៀក​ ឆ្វេង​ និង​សើ​ស្បែក​លលាដ៍ក្បាល​តែម្តង ។
ប្រភព​ដដែល​បន្ដ​ទៀត​ថា បន្ទាប់​ពី​​នបង្ក​ហេតុ​​ ហើយ​​រថយន្ដ​​​បង្ក​បាន​បើក​រត់គេច​ទៅ​បាត់​នៅ​សល់​តែ​ជន​រង​គ្រោះ​និង​ ម៉ូតូ​ដួល​ច្រ​ងាប់​ច្រ​ងិ​ល​ម្នាក់​ឯង។ ជន​រង​គ្រោះ​ត្រូវ​មិត្ដភក្ដិ​ដឹក​ទៅ​ព្យាបាល​នៅ​​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ៕(KOH)

Comments system

Disqus Shortname