Thursday, February 23, 2012

LG ប្រកាស Optimus 3D Cube និង 3D Max

Optimus 3D Cube
កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ក្រុមហ៊ុន LG បាន​ប្រកាស smartphone ស៊េរី​ថ្មី​ចំនួន​ពីរ​ក្នុង​ពេល​តែ​មួយ គឺ Optimus 3D Cube និង Optimus 3D Max។ នេះ​ដោយ​យោង​តាម​គេហទំព័រ gsmarena។

Optimus 3D Cube មាន​កម្រាស់ ៩,៦ម.ម ស្ដើង​ជាង​ទូរស័ព្ទ​ជំនាន់​មុន​ៗ​ដែល​មាន​កម្រាស់ ១១,៩ ម.ម និង​ជា​ទូរស័ព្ទ​ដំបូង​លើ​លោក​ដែលអាច​កែ​សម្រួល រូបភាព​និង​វីដេអូ 3D នៅ​លើ​អេក្រង់​ដោយ​ផ្ទាល់​តែ​ម្ដង។ ជាង​នេះ​ទៀត 3D Cube បាន​ភ្ជាប់​មក​ជាមួយ NFC ប្រើ​ជាមួយ​បច្ចេកវិទ្យា​ថ្មី LG Tag+ sticker ដែល​អាច​ផ្លាស់​ប្ដូរ phone setting ដោយ​ស្វ័យប្រវត្តិ​ដូចOptimus LTE Tag ដែរ។
លក្ខណៈ​សម្បត្តិ​របស់ Optimus 3D Cube មាន​ដូច​ជា៖
- វិមាត្រ 126.8 x 67.4 x 9.6
- អេក្រង់ touchscreen ទំហំ 4,៣អ៊ីញ ប្រភេទ LCD
- ទម្ងន់ ១៤៨ក្រាម
- កាមេរ៉ា​​ទំហំ 5MP
- ទំហំ​ផ្ទុក​ទិន្នន័យ16GB
- CPU dual coreល្បឿន 1.2GHz
- ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Gingerbread (Android 2.3) អាច Update ទៅ Ice Cream Sandwich (ICS) ពេល​ចេញ​លក់​ជា​ផ្លូវ​ការ
- ថ្ម​ប្រភេទ 1,520 mAh
Optimus 3D Max  

ចំណែក​លក្ខណៈ​សម្បត្តិ​របស់ Optimus 3D Max វិញ​សឹង​តែ​ដូច Optimus 3D Cube តែ​ម្ដង​គឺ៖ អេក្រង់ touchscreen ទំហំ 4,៣អ៊ីញ, កាមេរ៉ា​​ទំហំ 5MP, CPU dual coreល្បឿន 1.2GHzនិង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Gingerbread (Android 2.3) អាច Update ទៅ Ice Cream Sandwich (ICS) ពេល​ចេញ​លក់​ជា​ផ្លូវ​ការ​ដូច​គ្នា។ ចំណុច​ដែល​ខុស​គ្នា​នោះ​គឺ Max ប្រើ​អេក្រង់​ប្រភេទ NOVA និង​មាន​ទំហំ​ផ្ទុក​ទិន្នន័យ8GB តូច​ជាង Cube ពាក់​កណ្ដាល។
ប្រភព​ខាង​លើ​មិន​បាន​ប្រាប់​ពី​តម្លៃ​របស់ Optimus 3D Cube និង 3D Max ទេ​តែ​បញ្ជាក់​ថា​គ្រោង​ដាក់​លក់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ខែ​មិនា​ ខាង​មុខ​នេះ៕(sabay) 

Comments system

Disqus Shortname