Wednesday, February 29, 2012

របៀបថើប ដើម្បីឲ្យរំជួល និង ប្រកបដោយ ភាពរ៉ូមែនទិក

មនុស្សជាច្រើន គិតថា ការរំជួលអារម្មណ៍ ក្នុងការថើបគ្នា ជាវិធីមួយ ដែលឈានទៅរក ការយល់ច្រឡំមួយ យ៉ាងធំ អំពីការថើបនេះ។ ដូច នេះ លោកអ្នកត្រូវតែដឹង អំពីចំណុចទំាង ១០ ខាងក្រោមនេះ ដើម្បីឲ្យការថើបរបស់អ្នក ឈានទៅរកភាពរីករាយ និង ប្រកបទៅដោយ ភាព រ៉ូមែនទិកនោះ ។
១-ដំណើរការប្រព្រឹត្តទៅយឺតៗ កុំចាប់ផ្តើមឆាប់រហ័យពេក អ្នកត្រូវអនុវត្តវា ដោយយឺតៗ ដោយមិនអាចចាប់ផ្តើមភា្លម នៅត្រង់បបូរមាត់ របស់ដៃគូភា្លមនោះទេ ។ ដំបូងអ្នកត្រូវតែ អូសបបូរមាត់របស់អ្នក នៅកន្លែងផ្សេងៗ ដូចជា ជុំវិញបបូរមាត់ កញ្ចឹងក ឬចង្ការជាដើម ហើយឲ្យ ខ្យល់ដង្ហើម
ដែលក្តៅអ៊ុនៗរបស់អ្នក ទៅប៉ះនឹងស្បែករបស់ដៃគូ ពេលនោះអ្នក និងដៃគូនឹងមានអារម្មណ៍ កាន់តែរ៉ូមែនទិកជាងមុន ថែមទៀតមិនខាន។
២-ការអែនអននៅចន្លោះការថើប កុំប្រញាប់ចាត់ការ ដោយប្រើអណ្តាតរបស់អ្នក សំដៅទៅបបូរមាត់របស់ដៃគូភ្លាមអី អ្នកត្រូវចំណាយពេល មួយសន្ទុះសិន ដោយការប្រឡែងលេង ជាមួយនឹងដៃគូសិន ដោយរង់ចាំប្រតិកម្មតបពីដៃគូ ដោយចន្លោះពេលនេះ អ្នកត្រូវថើបតាមផ្នែកៗ របស់ដៃគូ ដោយរក្សានូវគម្លាតគ្នា យ៉ាងកៀកបំផុត រវាងអ្នក និងដៃគូ ហើយត្រូវចាប់ផ្តើមថើប ម្តងហើយម្តងទៀត នៅត្រង់បបូរមាត់នោះ។
៣-ប៉ះពាល់ផ្ទៃផ្សេងទៀត របស់ដៃគូ ការថើបដែលរំជើបរំជួល គឺជាប់ទាក់ទង ផ្នែកផ្សេងទៀត ក្រៅពីថើបផងដែរ។ នៅពេលដែលអ្នកថើប គ្នាទៅវិញទៅមក អ្នកត្រូវបណ្តោយ ឲ្យដៃរបស់អ្នក ទៅប៉ះនឹងផ្នែកខ្លះ របស់ដៃគូដូចជា ផ្ទៃមុខ ឬស្មារជាដើម ឬក៏ឲ្យដៃគូរបស់អ្នក ក្តាប់ឲ្យ ណែនអាវុធរបស់អ្នក ហើយធ្វើអ្វីគ្រប់យ៉ាង ឲ្យបានយូរ ដោយការត្រដុសថ្មមៗ ជាដើម ។
៤-កុំផ្អាកសកម្មភាព នៅពេលអ្នកថើបនរណាម្នាក់ ដោយរំជើបរំជួលហើយនោះ អ្នកគួរតែកុំផ្អាកវា ឲ្យសោះទោះបី ជាមានអ្វីកើតឡើង ក៏ដោយ ។ អ្នកត្រូវបិទភ្នែក ហើយរីករាយនឹងអារម្មណ៍កាមាក្នុងពេលនោះ ។ ប្រសិនបើអ្នកបញ្ឈប់ដៃគូរបស់អ្នក នឹងមានអារម្មណ៍ថា ដាច់ សង្វាក់នៃប្រតិបត្តិការ ហើយនឹងអាចបញ្ឈប់ការថើប នៅពេលបន្ទាប់ផងដែរ ។

៥-កាមតណ្ហា មិនមែននៅតែលើបបូរមាត់នោះទេ ខណៈ ដែលអ្នកថើបបបូរមាត់របស់ដៃគូ អ្នកត្រូវតែផ្លាស់ប្តូរ ពីបបូរមាត់ទៅកាន់កន្លែង ផ្សេងទៀត ដូចជា នៅជុំវិញត្រចៀក ចង្ការ និងកជាដើម ។

៦-ត្រូវបន្តទៅកន្លែងបន្ទាប់ នៅពេលដែលអ្នកកំពុងតែថើប អ្នកត្រូវត្រឡប់ពីក្រោយខ្នងដៃគូវិញ ថើបពីក្រោយវិញ ដោយផាត់សក់ របស់នាង ចេញសើៗ ហើយចាប់ផ្តើម ការថើបរបស់ជាបន្តទៀត ដោយសិចស៊ីបំផុត ។

៧-ប្រើដៃរបស់អ្នក រាវគ្នាទៅវិញទៅមក ទៅមុខទៅក្រោយ ហើយប្រសិនបើអ្នកទំាងពីរ រីករាយជាមួយវាហើយ អ្នកគួរតែប្រើប្រាស់ វាបន្ត ទៀតដើម្បីបង្កើនភាពរ៉ូមែនទិកថែមទៀត ។

៨-រក្សាសំណើម ដោយមិនចាំបាច់ប្រើទឹកមាត់ ដើម្បីសាកល្បង ការថើបរបស់អ្នក អ្នកត្រូវថើបខ្នងដៃរបស់ដៃគូមួយសន្ទុះសិន ។ តើអ្នកមាន ឃើញមានសំណើមអ្វីទេនៅបាទដៃរបស់អ្នក ហើយបើអ្នកក្រឡាប់ដៃហើយ មិនឃើញសំណើមនោះ អ្នកត្រូវតែឲ្យដៃគូថើបបន្តទៀត ដើម្បី បង្កើនសំណើមទៀត ។

៩-កុំធ្វើឲ្យនរណាម្នាក់ឈឺចាប់ កុំខំាខ្លាំងៗ លុះត្រាតែដៃគូរបស់អ្នក ចង់ឲ្យអ្នកធ្វើវា ។ វាជាការងាយស្រួលទេ នៅពេលដែលអ្នក ឈានទៅ ដល់ អារម្មណ៍រំជើបរំជួលដល់កំពូលនោះ ប៉ុន្តែអ្នកនឹងបញ្ចប់វា ដោយការឈឹចាប់ ឬឲ្យនូវបទពិសោធន៍រីករាយ ដ៏តិចតួចទៅឲ្យដៃគូ នៅ ពេលដែលអ្នកខាំខ្លាំងៗ ដែលដៃគូពិបាកនឹងទទួលយកនោះ។

១០-កុំជំទាស់គ្នាទៅវិញទៅមក អ្នកអាចប្រើអណ្តាត ឬក៏ប្រើដៃទំាងគូរបស់អ្នក ក្នុងការធ្វើឲ្យដៃគូរីករាយ នៅពេលដែលអ្នកដឹងអំពី ចំណង មិត្តភាពថ្មីហើយ អ្នកទាំងពីរនឹងយល់ចិត្តគ្នាទៅវិញទៅមក កាន់តែច្រើន ។ អ្នកនឹងយល់កាន់តែច្បាស់ អំពីចំណង់ចំណូលថើប របស់ដៃគូ ដោយត្រូវតាមដាន អំពីការចូលចិត្ត និង ការមិនចូលចិត្ត របស់ដៃគូ ដែលការធ្វើបែបនេះ គឺវាមានប្រយោជន៍ ចំពោះការប្រតិបត្តិរបស់អ្នក នៅពេលក្រោយផងដែរ ៕

Comments system

Disqus Shortname