Wednesday, February 22, 2012

អភិបាល​ ខណ្ឌមានជ័យ ចែកអំណោយ ដល់ពលរដ្ឋ រងគ្រោះ ដោយសារ រលំផ្ទះ ចូល ក្នុងទន្លេ

លោកអភិបាលខណ្ឌមានជ័យ  គួច ចំរើន នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១២ នេះ បានចុះចែកអំណោយ រួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ប្រមាណ ៣៥ មុខ និងថវិកាចំនួន ១០ម៉ឺនរៀល ក្នុងមួយគ្រួសារ ដល់ប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលរង គ្រោះ ដោយសារផ្ទះរបស់ពួកគាត់ បានបាក់ រលំចូលក្នុងទឹកទន្លេ កាលពីពេលថ្មីៗនេះ ។
ប្រជាពលរដ្ឋ៣គ្រួសារ ក្នុងនោះ២គ្រួសារ រស់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ និង១គ្រួសារទៀត រស់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌ មានជ័យ
បានទទួលអំណោយពីលោក គួច ចំរើន បន្ទាប់ពីផ្ទះឈើប្រកស័ង្កសីរបស់ពួក គាត់ បានបាក់រលំចូលក្នុងទឹកទន្លេកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ ។ គ្រួសារទាំង ៣ ដែលទទួលជំនួយឧបត្ថម្ភពី លោកអភិបាលខណ្ឌ និងអនុសាខាកាកបាទ ក្រហម កម្ពុជា ប្រចាំខណ្ឌមានជ័យ រួមមាន លោក ហាក់ ពៅ លោក រិទ្ធ បុណ្ណារ៉ា និង លោក ធី ហៀង ។
នៅក្នុងឱកាសនោះ លោក គួច ចំរើន បាន លើកឡើងថា អាជ្ញាធរមិនអនុញ្ញាតឱ្យមាន ការសង់លំនៅដ្ឋាន នៅជាប់មាត់ទន្លេឡើយ ដែលបង្កឱ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះ ដូច្នេះ លោកសូមអំពាវនាវឱ្យប្រជាពលរដ្ឋ បញ្ឈប់ ការកសាងលំនៅដ្ឋាន នៅតាមបណ្ដោយមាត់ ទន្លេ ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌក៏បាន លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និង លោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជា ពលរដ្ឋ ក្នុងគ្រាណាក៏ដោយនោះ ៕

Comments system

Disqus Shortname