ក្នុងជំនួបដូចអំពិលអំពែក តារាសម្តែងស្រីល្បីឈ្មោះនាង សារ៉ាយ
សក្ខណា
បានចាកចេញពីកម្ពុជាឆ្ពោះទៅកាន់សហរដ្ឋអាមេរិកយ៉ាងប្រញាប់
ប្រញាល់កាលពីរាត្រីថ្ងៃទី១៦ ខែកុម្ភៈ
កន្លងទៅនៅម៉ោង១១ជិតពាក់កណ្តាលអធ្រាត្រដែលការចាកចេញលើកនេះ
នាងបានប្រាប់ថា
ក្នុងគម្រោងចេញទៅសម្តែងនៅតាមបណ្តារដ្ឋមួយចំនួនដែលមានបងខ្មែរ
រស់នៅ។ ទោះបីជាមិនមែនជាតារាចម្រៀងអាជីព
តែប្រភពពីអាមេរិកបានឲ្យដឹងថា
តារារូបនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា។
ស្នាមញញឹមរបស់ សារ៉ាយ សក្ខណា បានកើតមានឡើង បន្ទាប់ពីតារារូបនេះបានទទួលលទ្ធផលគួរជាទីគាប់ចិត្ត ក្រោយទទួលបានវីសាចេញទៅសម្តែងជាលើកទី១នៅដែនដីលោក បារ៉ាក់ អូបាម៉ា។ គួរបញ្ជាក់ថា ក្តីស្រមៃជាន់ដែនដីមហាអំណាចលើកទី១របស់ សារ៉ាយ សក្ខណា បានរលត់ម្តងរួចមកហើយ ក្រោយបរាជ័យក្នុងការធ្វើតេស្តជាលើកទី១នៅស្ថានទូតអាមេរិក កាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែពេលនេះ សារ៉ាយ សក្ខណា ពិតជាអាចសម្រេចបំណងរបស់ខ្លួនបានយ៉ាងជោគជ័យពោលគឺនាងអាចរក ប្រាក់បានច្រើន និងអាចចំណាយពេលដើរកម្សាន្តយ៉ាងរីករាយផង។
ដោយសារតែរវល់ស្ទើរតែគ្មានពេលញុំាបាយ សារ៉ាយ សក្ខណា បាននិយាយថា៖«ខ្ញុំនឹងចេញទៅអាមេរិកហ្នឹងនៅម៉ោង១១យប់ហ្នឹង( ថ្ងៃទី១៦ កុម្ភៈ) បន្ទាប់ពីខ្ញុំចូលរួមក្នុងកម្មវិធីប្រគល់ពាន អាណាចក្រតារា ហើយនេះគឺជាលើកទី១នៅអាមេរិក ខ្ញុំនឹងចំណាយពេលសម្តែងនៅទីនោះ២ខែកន្លះ»។
ទោះបីជាមានឈ្មោះល្បី តែតារាស្រីរូបនេះ មិនទាន់បានចេញច្រៀងសម្តែងនៅក្រៅប្រទេសបានច្រើននៅឡើយ។ នាងបានឲ្យដឹងថា អាមេរិកជាប្រទេសទី៣ បន្ទាប់ពីនាងធ្លាប់ចេញទៅច្រៀងនៅប្រទេសបារាំង និងប្រទេសអូស្ត្រាលី។ ដោយឡែកសម្រាប់ការដើរតួជាអ្នកចម្រៀងនៅទឹកដីសហរដ្ឋអាមេរិកលើក នេះ សារ៉ាយ សក្ខណា បានសម្តែងក្តីសង្ឃឹមមុននេះថា រូបនាងនឹងទទួលបានជោគជ័យជាក់ជាមិនខាន ខណៈដែលនាងក៏បានត្រៀមខ្លួនសម្រាប់ការសម្តែងលើកនេះរួចជាស្រេច នោះ។
ជាមួយគ្នានោះ បើតាមប្រភពនៅអាមេរិកបានឲ្យដឹងថា តារាសម្តែង សារ៉ាយ សក្ខណា សម្តែងច្រៀងជាលើកដំបូងនៅ ឡូវែល នៅសាលមហោស្រព សំពៅមាស ហើយនៅរាត្រីថ្ងៃទី១៨ ខែកុម្ភៈ ពិតជាមានការចូលរួមពីសំណាក់បងប្អូនខ្មែររស់នៅទីនោះយ៉ាងច្រើន កុះករ។ ប្រភពដដែលបានបន្តថា ពលរដ្ឋខ្មែរពិតជាចូលចិត្តនាងយ៉ាងខ្លាំង ព្រោះពួកគេចង់ឃើញនាង ចង់ជួបនាង ខណៈពីមុនគេធ្លាប់តែឃើញនាងតាមកញ្ចក់ទូរទស្សន៍ និងចម្រៀងកាយវិការនោះ៕(postkhmer)