ជាទូទៅ ក្រុមចោរដែលលួចចូលផ្ទះរមែងលួចយករបស់របរ
និងវត្ថុមានតម្លៃនៅក្នុងផ្ទះ
ប៉ុន្តែសម្រាប់បុរសឈ្មោះឃីតដេវីស នៅរដ្ឋអ៊ីនឌៀណា
បែរជាលួចគាស់ទ្វារផ្ទះអ្នកស្រុកចូលទៅជូតផ្ទះ
បត់សម្លៀកបំពាក់ដាក់ទូ
និងចំអិនម្ហូបឱ្យម្ចាស់ផ្ទះ។ស្របពេលជាមួយគ្នានេះ
ខណៈពេលលោកស្រីម័ររ៉េ
ជាម្ចាស់ផ្ទះត្រឡប់មកដល់ក៏មានការភ្ញាក់ផ្អើលព្រោះឃើញ
ផ្ទះស្អាត និងមានមនុស្សចម្លែកអង្គុយក្នុងផ្ទះ
ប៉ុន្តែគ្មានបាត់របស់របរ ទើបហៅប៉ូលិសមកចាប់ខ្លួន ។
ឥរិយាបថរបស់បុរសខាងលើគឺជារឿងចម្លែកមួយ
និងមិនធ្លាប់មាននៅលើពិភពលោក
ហើយកំពុងធ្វើឱ្យមនុស្សទូទៅមានភាពងឿងឆ្ងល់គ្រប់ៗគ្នា ៕