យោងទៅតាមការស្ទង់មតិរបស់ក្រុម
កម្សាន្តជប៉ុន Oricon Music Chart ចេញផ្សាយកាលពីថ្ងៃអង្គារ
ទី២១ កុម្ភៈ ឆ្នាំ២០១២ បានឱ្យដឹងថា
ក្រុមតារាចម្រៀងល្បីៗរបស់ប្រទេសកូរ៉េរកប្រាក់ចំណូលបានច្រើន
ជាងគេបំផុត នៅក្នុងទីផ្សារប្រទេសជប៉ុន
កាលពីឆ្នាំ២០១១ ។
ការស្ទង់មតិនេះបានបន្តឱ្យដឹងទៀតថា
ក្រុមតារាចម្រៀងកូរ៉េរកប្រាក់ចំណូលបាន២៤,៤៧ពាន់ពាន់
លានយេន
ស្មើនឹងជាង៣០០លានដុល្លារសហរដ្ឋអាមេរិកដែលចំនួននេះបានកើន
ឡើង២២,៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ ។ក្នុងចំណោមក្រុមតារាចម្រៀងកូរ៉េល្បីៗទាំង នោះ រួមមានក្រុម Girl’s Generation រកប្រាក់បាន៤,០៥ពាន់ពាន់លានយេនស្មើនឹង៥០,៩៩លានដុល្លារ, ក្រុម KARA រកប្រាក់ចំនួនបាន៤,៩៣ពាន់ពាន់លានយេន ស្មើនឹង៦១,៥៨លានដុល្លារ,ក្រុម TVXQ រកប្រាក់ចំណូលបាន២,៦៦ពាន់ពាន់លានយេន ស្មើនឹង៣៣,២២ពាន់លានដុល្លារ។ ក្រៅពីក្រុមទាំងនេះ នៅមានក្រុមតារាចម្រៀងផ្សេងៗទៀត និងការលក់បទចម្រៀងទោលរបស់តារាចម្រៀងតាមក្រុមនីមួយៗទៀតផង ៕