Monday, February 27, 2012

ទុស្សេ​ចរន្ត​ភ្លើង​ឆេះ​រថយន្ត​កាម​រី​ស៊េរី​1990នៅសល់​តែ​គ្រោង​ឆ្អឹង

ខេត្ត​កំពង់​ចាម​ ៖​ រថយន្តកាមរីមួយ​គ្រឿង​​ស៊េរី១៩៩០​​ ​​កំពុងតែបើកបរនៅលើ​ផ្លូវជាតិ​លេខ​៧​ ត្រង់ផ្លូវឡើងទួលនៅភូមិហួចលិច​ ឃុំ​ក្រែក​ ស្រុក​ពញាក្រែក​ កាលពីវេលាម៉ោង៤ និង​១០​​​នាទី​​រសៀល​ថ្ងៃទី​២៥​ កុម្ភៈ​
ឆ្នាំ២០១២​​ ស្រាប់​​តែទុស្សេ​ចរន្តភ្លើង​​បណ្តាលឲ្យឆាបឆេះ​សន្ធោ​​សន្ធៅ​​មានផ្សែងហុយ​​ ទ្រលោម​ ព្រម​ទាំង​ធ្វើឲ្យម្ចាស់រថយន្តភ័យស្លន់ស្លោ​បើក​ទ្វារ​ចុះ​ស្ទើរ​​​តែ​ពុំ​ ទាន់​ ។ រថយន្តនោះ​ខូចខាត​សល់តែ​គ្រោង​ឆ្អឹង​ប៉ុណ្ណោះ ។
លោកវរសេនីយ៍ត្រី​ ប្រាក់​ ប៊ុនណុន​ អធិ​ការ​នគរបាលស្រុកពញាក្រែកប្រាប់កោះសន្តិភាព​ថា​ រថយន្តកាមរីនោះ​បើក​​ពីលិច​ទៅ​កើត​ដោយ​​មាន​បុរស​ចំនួន៤នាក់ជិះ​ ។ ពេល​​បើក​ដល់​ភូមិ​ហួច​លិច ស្រាប់តែ​ភ្លើងឆេះ​ និង​មាន​ផ្សែង​ហុយ​ចេញ​​ពី​ម៉ា​ស៊ីន​ ។ ឃើញ​បែប​នោះ​ ​អ្នកបើក​រថយន្ត​បាន​​បើក​អែប​ចិញ្ចើមថ្នល់​ ​ហើយ​ភ្លើង​កាន់តែឆេះ​ខ្លាំងឡើងៗ​ ។
លោក​អធិការ​នគរបាលស្រុក​បន្តថា ​​​​ពេល​​ភ្លើងកំពុងតែឆាបឆេះរថយន្ត​ ​អ្នកធ្វើដំណើរ​នាំគ្នា​ឈប់​​មើលពីចម្ងាយរាប់សិបនាក់ដោយ​មិន​អាច​ចូល​​ជិត​ បាន​ទេ​ ព្រោះ​កំដៅភ្លើង​ក្តៅខ្លាំង​ណាស់។  ពេល​មានមនុស្សម្នាឈប់​មើល​កាន់តែច្រើន​ឡើងៗ​ អ្នកបើក​រថយន្ត​ទូរស័ព្ទ​ហៅ​មិត្ត​ភក្តិឲ្យ​បើក​រថយន្តទៅ​ទទួល​ខ្លួន​ ដឹកត្រឡប់ទៅ​ទិស​ខាង​​លិចវិញ​បាត់​ដោយ​មិនដឹង​មានទីលំនៅនៅ​ទី​​ណា​ទេ ។
ក្នុងពេល​រថយន្តកាមរីកំពុងឆេះ ​នោះ​​ប្រជា​ពលរដ្ឋ​ បានទូរស័ព្ទ​​ប្រាប់​លោក​​ប្រាក់​​ ប៊ុន​ណុន​​ ​ហើយ​លោក​ក៏​ចាត់ឲ្យ​នគរ​បាល​​ចរាចរ​​ទៅ​​​ជា​បន្ទាន់​ និង​ជួយសម្រួលមិនឲ្យ​​កក​ស្ទះចរា​ចរណ៍​​ទេ ។
លោក​ អធិការនគរបាលស្រុកពញាក្រែក បញ្ជាក់​ថា ​ តាមការស្រាវជ្រាវចុង​ក្រោយ​​ដឹងថា​រថយន្តនោះត្រូវ​គេសណ្តោង​យក​​​ ពីស្រុកស្នួល​ ខេត្ត​ក្រចេះ​ ទៅ​ជួស​ជុល​នៅក្រុងសួង  លុះពេល​រួច​រាល់ហើយ​ម្ចាស់​​​បើកត្រឡប់ទៅផ្ទះវិញ​ក៏កើត​ហេតុ​នោះ​តែ​ម្តង​​ ។​ រហូតមកដល់​ម៉ោង​១ និង​៣០នាទីរសៀលថ្ងៃទី​២៦ កុម្ភៈ គេ​មិនឃើញ​ឃើញ​ម្ចាស់ទៅ​មើល​ខ្មោច​រថយន្ត​ខ្លួន​​ទេ ទំនង​ជា​ទុក​ចោល​ហើយ​ ។ ដើម្បី​បញ្ចៀស​គ្រោ​ះ​​ថ្នាក់​ចរាចរណ៍សមត្ថ​កិច្ច​អូស​គ្រោងឆ្អឹង​រថយន្ត​​ នោះ​ដាក់នៅលើចិញ្ចើមថ្នល់ ៕ (kohsantepheap)

Comments system

Disqus Shortname