យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រសិល្បៈ
ជប៉ុនចេញផ្សាយកាលពីថ្ងៃចន្ទ ទី២០ កុម្ភៈ ឆ្នាំ២០១២
បានឱ្យដឹងថា តារាចម្រៀងម៉ាឡេស៊ីនាងវីននីឃេ
បានធ្វើឱ្យឧស្សាហកម្មកម្សាន្តក្នុងស្រុកមានការខឹងសម្បារ
យ៉ាងខ្លាំងនៅពេលដែលបានឃើញនាងបញ្ចេញដើមទ្រូងសិចស៊ីថតផ្សាយ
ពាណិជ្ជកម្មឱ្យក្រុមហ៊ុនអាវទ្រនាប់ជប៉ុនម៉ាក ELV ។
នៅក្នុង
ឈុតផ្សាយពាណិជ្ជកម្មតារាចម្រៀងវីននី ឃេ បានបង្អួតដើមទ្រូងដ៏ស្រស់ស្អាតជាមួយនឹងអាវទ្រនាប់ម៉ាក ELV ដែលបានរចនាម៉ូដដ៏ល្អផូរផង់ មើលទៅគួរឱ្យគយគន់យ៉ាងខ្លាំង ។ ទាក់ទងទៅនឹងការរិះគន់នេះ តារាចម្រៀងវ័យ៣០ឆ្នាំបាននិយាយការពារថា ៖ ការស្លៀកពាក់បែបនេះ វាមិនមានអ្វីគួរឱ្យស្អប់ខ្ពើមនោះទេ ។ វាគឺជាអាវទ្រនាប់ដែលជួយឱ្យសុដន់មានសុខភាពល្អ ។ នាងបានបន្តទៀតថា ៖ ខ្ញុំមានអារម្មណ៍ល្អ ពីព្រោះអាវទ្រនាប់ប្រភេទនេះ វាជួយឱ្យចលនាឈាមរត់បានស្រួល ហើយគ្រប់ៗគ្នា កុំគិតតែពីចំណុចអវិជ្ជមានរបស់វាខ្លាំងពេក។ ជាពិសេសទៅទៀតនោះ ខ្ញុំពុំមែនពាក់អាវទ្រនាប់នេះនៅតាមទីសាធារណៈនោះទេ ហើយមុននឹងខ្ញុំធ្វើវា ខ្ញុំក៏បានពិភាក្សាជាមួយក្រុមគ្រួសាររបស់ខ្ញុំដែរ។ ខ្ញុំមិនគិតថា ការថតផ្សាយពាណិជ្ជកម្មបែបនេះ វាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីម៉ាឡេស៊ីនោះទេ ៕