គឺសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលថ្មីៗនេះ លី ម៉ារីណា កំពុងតែទទួលនូវការគំរាមកំហែងថ្មីមួយទៀត ពីសំណាក់ ភរិយាមន្ត្រីធំមានអំណាចម្នាក់ ទាក់ទងទៅនឹងស្នេហា លួចលាក់ជាមួយប្តីគេ ហើយត្រូវបានភរិយា មន្ត្រីនោះដឹង កំពុងស្វែងរកមុខនាង ហើយក៏អាចមានបញ្ហាធំជាមួយគ្នាទៀតផង ។ ក៏ប៉ុន្តែថ្មីៗនេះ លី ម៉ារីណា បានបង្ខំចិត្ត ចាកចេញពីប្រទេសកម្ពុជា យ៉ាងតក់ក្រហល់បំផុត ខណៈដែលសុវត្ថិភាពរបស់នាង ហាក់មានភាពផុយស្រួយ ជាទីបំផុត ប្រសិនបើវត្តមានរបស់នាង បង្ហាញមុខនៅក្នុងប្រទេសកម្ពុជា ។
មិនតែប៉ុណ្ណោះអ្វីដែលមហាជនធ្លាប់កោតសរសើរ
ពីចំណងស្នេហាដ៏ផ្អែមត្រជាក់ ជាមួយនឹងអាណិកជនខ្មែរ រស់នៅអាមេរិក លោកសាត
ចាន់ថន ដោយបានភ្ចាប់ពាក្យជាមួយគ្នា តាមប្រពៃណីខ្មែររួចរាល់ទៅហើយនោះ
និងត្រៀមចូលរោងការ នៅរយៈពេលដ៏ខ្លីខាងមុខនេះ ក៏ត្រូវបានគេបង្ហើបឲ្យដឹងថា
កំពុងតែពើបប្រទះនូវបញ្ហា មួយចំនួនធំ នៅពេលគូដណ្តឹងនាងដឹងពី
ព័ត៌មាននេះហើយអាចប្រឈមការផ្តាច់ ពាក្យទៀតផង ។ មិនតែ
ប៉ុណ្ណោះមួយរយៈចុងក្រោយនេះ តារាម៉ូឌែលខ្ពស់ស្រឡះ លី ម៉ារីណា
ហាក់បង្ហាញពីភាពសោះអង្គើយ ជាមួយគូរដណ្តឹង ខណៈដែលនាងទទួលបានកាដូ
យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់បុរសអាណិកជនម្នាក់ នោះ រួចទៅហើយ ។
អ្វីដែលមិត្តសិល្បករ-សិល្បការិនី មានការចំឡែកក្នុងចិត្ត គឺដោយហេតុថា
ប៉ុន្មានខែចុង ក្រោយនេះ គេមិនបានឃើញវត្តមាន លី ម៉ារីណា
ក្នុងពិធីជួបជុំមិត្តភក្តិ ខួបកំណើត ឬកម្មវិធីថ្នាក់ជាតិណាមួយ ឡើយ
ចំណែកឯទូរស័ព្ទរបស់នាង ក៏ត្រូវបានផ្តាច់ការទាក់ទង ទាំងស្រុងផងដែរ ។
ថ្មីៗនេះបើផ្អែកតាមប្រភពព័ត៌មាន ដ៏គួរឲ្យទុកចិត្តមួយ
បានបង្ហើបបា្រប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា តារាសម្តែងលី ម៉ារីណា
កំពុងតែជ្រុលខ្លួនដើរចូលទៅក្នុងផ្លូវមួយ ដ៏គ្រោះថ្នាក់បំផុត
ពោលគឺទង្វើរបស់នាង ហាក់កំពុងតែបំបែកសុភមង្គល
ក្នុងគ្រួសារមួយដែលគ្រួសារបែបអភិជននោះ គឺជាមនុស្សមានអំណាច ។
ដោយសារតែបញ្ហាជាប់ពាក់ព័ន្ធ ដែលអ្នកគ្រប់គ្នា នឹកស្មានមិនដល់របស់ លី
ម៉ារីណា ខាងលើនេះបាន ធ្វើឲ្យរូបនាង ចាកចេញពីប្រទេសកម្ពុជា
យ៉ាងស្ងាត់កំបាំងបំផុត ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងជាដំណោះ
ស្រាយមួយ ដ៏សមស្របអាចឲ្យភាគីម្ខាងៗ រិះរកចំណុចចរចាគ្នាឈានទៅដល់
ការមិនប្រើអំពើហឹង្សា ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទំនាក់ទំនងទៅកាន់
លី ម៉ារីណា ជាច្រើនលើកជាច្រើនសារ ដើម្បីបកស្រាយជុំវិញរឿងរ៉ាវ អសុវត្ថិភាព
ការចាកចេញទៅកាន់ប្រទេសថៃ និងការព្រមានពីភរិយាមន្ត្រីធំ
នៅពេលនេះក៏ប៉ុន្តែពុំបានសម្រេច ដោយទូរស័ព្ទរបស់នាង មិនអាចទទួលការហៅចូលបាន ។
សូមរំលឹកថា កាលពីដើមឆ្នាំ២០១២ លី ម៉ារីណា
ធ្លាប់បានប្រកាសជាសាធារណៈថា នាងនឹងលាឈប់ពី សង្វៀនសិល្បៈ
ហើយត្រូវទៅរស់នៅសហរដ្ឋអាមេរិក ជាមួយគូរដណ្តឹងរបស់នាង គឺលោក សាត ចាន់ថន
និងអាចរៀបអាពាហ៍ពិពាហ៍ នៅក្នុងទឹកដីអាមេរិក ក្នុងពេលឆាប់ៗនេះទៀតផង ។
ប៉ុន្តែក្រោយពីការប្រកាសនេះ លី ម៉ារីណា ក៏បាត់ខ្លួនពីពិភពសិល្បៈភ្លាមៗ
ហើយម្នាក់ៗគិតស្មានថា នាងទៅអាមេរិក យ៉ាងពិតប្រាកដ តែមិន ដូច្នោះអីបែជាលេចឮ
ព័ត៌មានដ៏ស្រៀវស្រើប ទាក់ទងនឹងភរិយាមន្ត្រីធំ តាមគំរាមនាងទៅវិញ ។
បច្ចុប្បន្ននេះ មហាជនក៏ដូចជាអ្នកចូលចិត្តតាមដាន
សកម្មភាពតារាខ្មែរ សង្កេតឃើញថា អ្នកសិល្បៈមួយចំនួន
បាននឹងកំពុងតែបណ្តោយខ្លួន តាមរយៈការយកសិល្បៈធ្វើជាឈ្នាន់
ហើយពួកគេបែរជាប្រព្រឹត្តខ្លួន ឲ្យជួបប្រទះ នូវរឿងអាស្រូវ
ពោលគឺការទាក់ទងប្តីគេ ដើម្បីបានលាភសក្ការៈ ដូចជាលុយ ឡាន ផ្ទះ
ជាដើមនិងមិនបានគិតពី សុភមង្គល ក្នុងគ្រួសារដែលខ្លួនកំពុងតែ
ចូលជ្រៀតជ្រែកនេះឡើយ ។ មិនតែប៉ុណ្ណោះ ពួកបុរសៗសំបូរប្រាក់
ចាយលែងអស់ក៏ចូលចិត្ត ជះទឹកលុយទាំងនោះ ដើម្បីជាការដោះដូរនឹងស្នេហា
ងុបងុលភ្លេចគិតពីប្រពន្ធកូន រហូតអ្នកខ្លះហ៊ានឲ្យផ្ទះល្វែង ទាំងជុងៗ
រថយន្តស៊េរីទំនើបៗ ផ្គាប់ចិត្តស្រីក្មេង មិនបានគិតថាចុងក្រោយ
ត្រូវជួបប្រទះនិងបញ្ហា អ្វីខ្លះនោះទេគួរតែយកលុយនោះ
មកធ្វើអ្វីឲ្យមានប្រយោជន៍ ដល់សង្គមជាតិ ទើបប្រសើរ ជាង ៕