ស្រ្តីវ័យ៣១ឆ្នាំម្នាក់ ត្រូវបានរថយន្ត
បែនម៉ាកហ៊ីណូពណ៌ខៀវលាយសមួយគ្រឿង របស់ក្រុមហ៊ុន ហ្វីហ្វ័ររី
បើកថយក្រោយកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ
យ៉ាងអាណោចអាធ័ម។ បន្ទាប់ពីបើករថយន្តកិនស្រ្តីខាងលើឲ្យស្លាប់ហើយ
អ្នកបើកបររថយន្ត ក៏រត់គិចខ្លួនបាត់ បន្សល់តែរថយន្តនៅ កន្លែងកើតហេតុ។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៨
និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២
មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង
នៅត្រង់ចំណុចផ្លូវក្រាលគ្រោះក្រហម ចូលទៅក្នុងភូមិត្រពាំង ក្រលឹង
ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដោយមានរថយន្តម៉ាកហ៊ីណូពណ៌ខៀវលាយសមួយគ្រឿង ពាក់ ស្លាកលេខ 3A-3226
របស់ក្រុមហ៊ុនហ្វីហ្វ័ររី បើកបរពីត្បូងទៅជើង ហើយក៏មានម៉ូតូមួយគ្រឿងម៉ាក
ហុងដាវេវ អាលហ្វា ដែលមានម្ចាស់ឈ្មោះ ប្រាក់ហាន ភេទស្រី អាយុ៣១ឆ្នាំ
នៅភូមិត្រពាំងពន្លៃ ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
បើកបញ្រ្ចាសទិសគ្នាពីជើងទៅត្បូង ខណៈនោះ ស្រាប់តែរថយន្តបានបើកថយក្រោយ ដោយមិន
បានពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ ក៏ជ្រុលទៅកិនស្រ្តីរងគ្រោះ
ដែលជិម៉ូតូមកពីក្រោយ បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅ
និងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុភ្លាមៗនោះ
អ្នកបើកបររថយន្តដែលគេមិននៅមិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់
ដោយបន្សល់រថយន្តទុកនៅកន្លែងកើតហេតុ។ យ៉ាងក៏ដោយរថយន្តខាងលើនេះ
ត្រូវបានអាជ្ញាធរយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកភ្នំពេញស្រួច
រង់ចាំការដោះស្រាយពីខាងភាគីក្រុមហ៊ុនហ្វីហ្វ័ររី ដោយក្រុមហ៊ុននេះ
គឺជាអ្នកទទួលធ្វើផ្លូវឲ្យឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដោយឡែកសាកសពស្រ្តីរងគ្រោះ ដែលដេកស្លាប់នៅក្នុងថ្លុកឈាមនោះ
ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅធ្វើបុណ្យ និងបូជាទៅតាមប្រពៃណី
រួចរាល់ហើយ៕(dapnews)