នេះគឺជាការបរិយាយរឿងទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទ ស្នេហា
និងលុយកាក់។ វាចាប់ផ្តើមកើតឡើងនៅក្នុងបារ៍មួយ
ហើយវាពាក់ព័ន្ធនឹងស្ត្រីវ័យក្មេងកម្ពុជាមួយរូប
និងបុរសជនបរទេសមួយចំនួន។ យើងបានដឹងឮវាតាំងពីមុនមក។
តែរឿងនេះវាមានដំណើរដើមទងវែងឆ្ងាយ។
អ្វីដែលយើងបានរកឃើញពីភាពពាក់ព័ន្ធដ៏ស្មុគស្មាញទៅនឹងក្មេង
ស្រីនោះគឺការស្វះស្វែងរកឱកាសនានា ដូចជា
ការទទួលបាននូវក្តីរំភើប និងការមានមនោសញ្ចេតនាលន្លង់លន្លោច
ជាពិសេសមិត្តប្រុសបរទេស។
យើងនឹងបង្ហាញឲ្យឃើញនូវរឿងរ៉ាវរបស់ក្មេងស្រីកម្ពុជាម្នាក់
ដែល ពាក់ព័ន្ធទៅនឹងបញ្ហាចម្បងៗបីយ៉ាង បញ្ហាសុខភាពផ្លូវភេទ
ស្នេហា និងលុយកាក់។ រឿងរបស់ក្មេងស្រីនោះត្រូវគេស្គាល់ថា
«សង្សារអាជីព និងក្រុមមិត្តប្រុសមកពីបស្ចិមប្រទេស»។
វាជារឿងមួយបានកើតឡើងនៅឆ្នាំ២០០៣
ខណៈនាងខ្ញុំបានទៅអង្គុយផឹកភេសជ្ជៈមួយកែវនៅក្នុងបារ៍មួយស្ថិត
នៅលើផ្លូវលេខ ៥១ ដែលជាទីកន្លែងធ្វើការរបស់ក្មេងស្រី ឈ្មោះ លីលី
មានវ័យ២៣ឆ្នាំ បានចងចឹញ្ចើមដាក់ខ្ញុំ ហើយបានចោទសួរខ្ញុំថា
«ហេតុអីបានអ្នកទាំងអស់គ្នាគិតថា
នាងខ្ញុំជាស្រីរកផ្លូវភេទអ៊ីចឹង?
ព្រោះតែឃើញនាងខ្ញុំបម្រើការងារនៅក្នុងបារ៍
ហើយមានមិត្តប្រុសច្រើនសម្រាប់ក្តីស្រឡាញ់
ឬសម្រាប់តែចង់បានកាដូ?
ដោយសារតែមានការយល់ច្រឡំនឹងអត្តសញ្ញាណនៃជនបរទេសបែបបស្ចិម
ប្រទេសនោះហើយ ខ្ញុំក៏សួរនាងថា៖«តើអ្នកទៅក្រៅជាមួយភ្ញៀវឬ?
នាងឆ្លើយទាំងអារម្មណ៍ក្តៅក្រហាយថា៖«ទេ
នាងខ្ញុំទៅជាមួយមិត្តប្រុសមួយចំនួន!»។
ដូច្នេះហើយបានជាខ្ញុំបានចាប់ផ្តើមស្វែងរកប្រភពពិតប្រាកដ ដែល
ពាក់ព័ន្ធនឹងពិភពដ៏សែនស្មុគស្មាញនេះតែម្តងពោលគឺពិភពនៃរឿង
រ៉ាវ ផ្លូវភេទ កាដូ និងការយល់ច្រឡំផងដែរ។ រយៈពេល ៧ ឆ្នាំគត់
ដែលខ្ញុំបានចំណាយលើចំណាប់អារម្មណ៍លើក្មេងស្រីបម្រើការងារ
ក្នុងបារ៍នេះ ហើយបានសាកសួរក្រុមភ្ញៀវបុរស និងនារីចំនួនប្រហែលជា
៣០០នាក់។ អ្នកទាំងអស់នេះបាននិយាយថា
ទម្រង់នៃរបររកស៊ីផ្លូវភេទរបស់ស្រ្តីទាំងនោះ
គឺជាការរួមភេទដើម្បីជាថ្នូរនឹងប្រាក់តែវាក៏មិនមែនសុទ្ធទាំង
អស់ដែរ។ មិនថា បញ្ហារបររកស៊ីរបស់ស្រ្តីទាំងនោះមានលក្ខណៈប្រយោល
ឬ ស្ម័គ្រចិត្តយ៉ាងណាទេ
តែវាក៏បានក្លាយជាប្រភពព័ត៌មាននៅក្នុងរបាយការណ៍របស់បណ្តាអង្គ
ការក្រៅរដ្ឋាភិបាលនានា បានធ្វើការបរិយាយពីរឿងរ៉ាវនេះផងដែរ។
ទោះជាយ៉ាងការសិក្សាស្រាវជ្រាវសម្រាប់និក្ខេបបទថ្នាក់បណ្ឌិត
របស់ នាងខ្ញុំ ក៏បានចាប់ផ្តើមមានតម្រុយនាពេលនោះផងដែរ។
មានស្រ្តីវ័យក្មេងកម្ពុជាជាច្រើនបានធ្វើចំណាកស្រុកមករស់នៅ
រាជធានីភ្នំពេញដើម្បីស្វែងរកការងារនៅក្នុងបារ៍ ហើយមានសង្សារ
ជាជនបរទេសច្រើននាក់។ ការធ្វើបែបនេះដោយសារតែពួកនាងគិតថា
មិត្តប្រុសបរទេសទាំងនោះនឹងជួយផ្គត់ផ្គង់ពួកគេ
និងក្រុមគ្រួសារគេ ថែមទាំងទិញកាដូមានតម្លៃថ្លៃ
ហើយស្រស់ស្អាតទំនើបទាន់សម័យ ដូចជាសម្លៀកបំពាក់ គ្រឿងអលង្ការមាស
និងម៉ូតូជាដើម។ នេះគឺជាអត្ថន័យមួយគេហៅ
ការរួមភេទដើម្បីទទួលបានកាដូ
នឹងអ្វីមួយដែលខុសទៅនឹងអត្ថន័យការរួមភេទដើម្បីយកប្រាក់។
ដោយសារតែសម្ព័ន្ធភាពទាំងនេះហើយបានជាន័យលើពាក្យស្នេហាវាក៏
មាន អត្ថន័យច្រើនទៅតាមនោះដែរ។ ខ្ញុំបានសួរនាងលីលីថា៖
«តើអ្នកស្រឡាញ់មិត្តប្រុសអ្នកទេ? នាងឆ្លើយថា៖«ចាស
ខ្ញុំស្រឡាញ់គាត់។ គាត់មិនមែនបុរសដែលចូលចិត្តផឹកច្រើនទេ
ហើយមិនដែលវាយធ្វើបាបនាងខ្ញុំឡើយ។
គាត់បានផ្ញើលុយឲ្យនាងខ្ញុំមួយខែ ៣០០ ដុល្លារ អាមេរិក រយៈពេល១
ឆ្នាំ»។
ដោយឡែកនាងជាសង្សារអាជីពវិញតែងតែបន្តសកម្មភាពមានមិត្តច្រើនជា
ហូរហែដដែល ដោយសារតែនាងធ្វើវាក្នុងការបំពេញទៅនឹងស្ថានភាព
ដែលមិត្តបរទេសរបស់នាងទាំងឡាយនោះបានត្រឡប់ទៅស្រុកពួកគេវិញ
ដែរ។
ការលើកឡើងត្រួសៗនេះមិនមែនមានន័យថា ស្រ្តីកម្ពុជាមានភាពលោ្មភ
និងគិតពីតួលេខមិត្តប្រុសខ្លួនឡើយ។
តែវាគឺជាការបង្កើតបាននូវមធ្យោបាយដ៏ប្រសើរមួយសម្រាប់ដោះស្រាយ
ស្ថានភាពដែលមិនមានសមភាពគ្នា។
នៅពេលពួកគេបានស្គាល់បុរសៗទាំងនោះច្រើន
ពួកគេក៏អាចសន្សំបានប្រចាំខែច្រើនដែរ។
ក្រុមបុរសបរទេសទាំងនោះវិញបានស្គាល់ពួកនាងៗក៏មានភាពងាយស្រួល
ដែរដូចជាការប្រើប្រាស់លិខិតឆ្លងដែន និងការធ្វើដំណើរជាដើម។
និយាយឲ្យចំទៅគឺពួកគេត្រូវការភាពស្រណុកសុខស្រួល
និងសុភមង្គលដូចអ្នកដទៃ។
ដោយឡែកនាង វាតា វ័យ២៥ឆ្នាំ បាននិយាយថា៖
«ខ្ញុំគ្រាន់តែចង់បានសុភមង្គលសម្រាប់ជីវិត។
ខ្ញុំមិនខ្វល់រឿងលុយកាក់ច្រើនប៉ុន្មានទេ។
ខ្ញុំគ្រាន់តែចង់បានបុរសល្អម្នាក់សម្រាប់ខ្លួន
និងអាចផ្តល់ផ្ទះដ៏ល្អមួយសម្រាប់គ្រួសារបានហើយ។
ខ្ញុំមានបំណងចង់បានកូនស្រីពីរ ឬ បីនាក់
បានទៅសាលារៀនល្អនឹងគេ។ បច្ចុប្បន្ននេះ ខ្ញុំធ្វើការនៅក្នុងបារ៍
នាងខ្ញុំគ្រាន់តែសង្ឃឹមថា
បានជួបនឹងបុរសបារាំងម្នាក់មកមើលថែទាំខ្ញុំប៉ុណ្ណោះ»។
នៅក្នុងករណីនេះ បារ៍គឺជាទីកន្លែងនៃបណ្តាញទំនាក់ទំនងមួយ
និងជាទីកន្លែងផ្តល់ឱកាសសម្រាប់គូស្នេហ៍ផងដែរ។
នាពេលដែលនាងខ្ញុំបានសម្ភាសជាមួយ នាង វាតា
គឺនៅពេលនាងកំពុងតែសោកសៅពីការបែកមិត្តប្រុសជាទីស្រឡាញ់របស់
នាង ដែលបានវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញ។ បុរសជាតិអង់គ្លេសនោះ
មានវ័យ ២៣ឆ្នាំ បានបញ្ចប់មហាវិទ្យាល័យហើយដែរ។
បុរសនោះមិនផ្ញើប្រាក់មកឲ្យនាងឡើយ តែគេបានសន្យាថា
គេទំនាក់ទំនងជាមួយនាងតាមប្រព័ន្ធ Skype ជាប្រចាំ។ នាង វាតា
បានពន្យល់ថា នាងមានភាពស៊ាំទៅនឹងសម្តីទាំងនេះហើយ
តែវាមិនមានភាពងាយស្រួលឡើយ។
សំណាងល្អនាង វាតា បានជួបនឹងបុរសចំណាស់ម្នាក់ វ័យ ៤៩ ឆ្នាំ
មកពីអាមេរិកបានផ្ញើលុយកាក់ឲ្យនាងដើម្បីជួលផ្ទះសម្រាប់ក្រុម
គ្រួសារនាងរយៈពេល២ឆ្នាំ
និងបុរសបារាំងម្នាក់ទៀតនៅឯខេត្តព្រះសីហនុដែលបានផ្តល់ក្តីសុខ
ទាំងខាងកាយ និងអារម្មណ៍ផងដែរ។ តែ នាងវាតា នៅតែមានក្តីសង្ឃឹមថា
ថ្ងៃណាមួយ
នាងនឹងបានជួបស្នេហ៍ពិតស្មោះមួយនឹងមួយដើម្បីបញ្ចប់ឋានៈជា
«សង្សារអាវជីព» ជាមិនខាន។
តែនេះក៏មិនមែនមានន័យថា រាល់ស្រ្តីខ្មែរ
ដែលបម្រើការងារនៅក្នុងបារ៍គឺសុទ្ធតែជា «សង្សារអាជីព» នោះឡើយ។
ទោះបីជាវាមានប្រជាប្រិយភាពបែបនេះក៏ដោយ
ក៏ស្រ្តីភាគច្រើនមិនបានយកបញ្ហាផ្លូវភេទនេះមកធ្វើជាកាដូទៅ
នឹងទ្រព្យសម្បត្តិដែរ។ ស្រ្តីឈ្មោះ សាលី ដែលជាម្ចាស់បារ៍
វ័យ២៨ឆ្នាំ បាននិយាយថា៖ «នាងខ្ញុំថែទាំខ្លួនឯង។
ខ្ញុំមិនបានសុំលុយកាក់អ្វីពីមិត្តប្រុសទាំងនោះឡើយ។
តាមពិតទៅគឺនាងខ្ញុំថែទាំពួកគេវិញទេ។
ខ្ញុំគ្រាន់តែពេញចិត្តនូវសម្ព័ន្ធភាពស្នេហាជាមួយបុរសទាំងនោះ
តែប៉ុណ្ណោះ»។
ទោះជាយ៉ាងណា ក៏មានក្រុមអ្នកជំទាស់មួយចំនួនដែរ
ចំពោះការទិតៀនលើការដែលស្រ្តីទាំងនោះបានយកទង្វើរបស់ខ្លួនមក
ធ្វើជាថ្នូរជាមួយបុរសផ្សេងៗគ្នាដើម្បីកាដូនោះ
គឺពួកគេនៅតែត្រូវគេឲ្យឈ្មោះថាជា «ស្រីពេស្យា» ដដែល ឬ
ក៏ត្រូវគេហៅថាជា«ស្រីកំដរ» ជនបរទេស(GFE)។
តែការរួមភេទដើម្បីជាថ្នូរនឹងអ្វីមួយនេះ
មានន័យផ្សេងពីអត្ថន័យការរួមភេទដើម្បីយកប្រាក់ ព្រោះថា
ពួកគេមានទំនាក់ទំនងគ្នាក្នុងនាមជាសង្សារប្រុស និងសង្សារស្រី។
វាមិនមានការកំណត់ពេលវេលា ការតថ្លៃគ្នា ឬ ជជែក
គ្នាសេវាកម្មអ្វីនោះឡើយ
ហើយការជូនកាដូអ្វីមួយសម្រាប់ជាថ្នូរនឹងការរួមភេទវាជាផ្នែក
មួយនៃករណីយកិច្ច និងការផ្តល់ក្តីរំពឹងផងដែរ។
ការរួមភេទដើម្បីជាថ្នូរនឹងអ្វីមួយបានកើតឡើងគ្រប់ពេល។
ចំពោះទម្រង់វាវិញមានដូចជា
ស្រ្តីម្នាក់បានទៅគេងជាមួយបុរសចម្លែកៗ
ដែលបានមកទិញភេសជ្ជៈក្នុងហាងនាងរាល់រាត្រី
សិស្សប្រុសដេកជាមួយគ្រូដើម្បីពិន្ទុ
ស្រ្តីរៀបការជាមួយវេជ្ជបណ្ឌិតមានលុយច្រើនដោយសារតែសម្លឹងឃើញ
ទ្រព្យគាត់ជាដើម។
ដូច្នេះកាលដែលស្រ្តីកម្ពុជាមួយចំនួនបានប្រព្រឹត្តការរួមភេទ
ដើម្បីជាថ្នូរនឹងអ្វីមួយ ជាមួយបុរសផ្សេងៗនោះ មិនមែនមានន័យថា
ពួកនាងអាក្រក់ ឬ ខូចចិត្តនោះទេ។
ដោយឡែកនៅពេលស្រ្តីៗបស្ចិមប្រទេសបានធ្វើនូវទង្វើបែបនេះវិញ
ត្រូវបានគេគិតថា នាងជាស្រី្តពូកែ និងមានថាមពលខ្លាំងក្លា។
ស្រ្តីបម្រើការងារក្នុងបារ៍ និងសង្សារអាជីព
មិនមានបំណងចង់ឲ្យគេវាយតម្លៃដោយទម្លាក់កំហុសខ្លួននាងថាជា«ស្រី
ពេស្យា» នោះឡើយ
តែនាងៗគ្រាន់តែចង់បាននូវសិទ្ធិក្នុងការជ្រើសរើសគូស្នេហ៍ដែល
ខ្លួនស្រឡាញ់ដើម្បីជីវិតរស់នៅក្នុងសង្គមប៉ុណ្ណោះ។
ស្រ្តីជាអ្នកចាត់ការទូទៅក្នុងបារ៍ឈ្មោះ សុភា វ័យ២៩ឆ្នាំ
បានបញ្ជាក់ពីអារម្មណ៍រសាយចិត្តនាងចំពោះមនុស្សទាំងអស់ដែលនិន្ទា
ដល់ស្រ្តីបម្រើការងារក្នុងបារ៍ថា៖
«ខ្ញុំពិតជាមានបំណងចង់ឲ្យពួកគេបញ្ឈប់ការមើលងាយដល់ស្ត្រី
បម្រើការងារក្នុងបារ៍ ដូចជាពួកយើងណាស់។
យើងមិនមែនស្រ្តីដែលអាក្រក់ទេ។
យើងធ្វើនេះគឺដើម្បីជួយក្រុមគ្រួសារយើងដែរ។
ខ្ញុំចង់ឃើញពីស្ថានភាពសម្លឹងមើលស្រ្តីពួកយើងឲ្យដូចជាពួក
បុរសៗដែរ»។
សរុបសេចក្តីទៅ រឿងរ៉ាវដែលបានរៀបរាប់ខាងលើនេះ
បញ្ជាក់ឲ្យឃើញថា ជា«ការសម្តែងខ្លួនដូចជាស្រ្តីរកស៊ីផ្លូវភេទ» ឬ
«ជនរងគ្រោះដោយភាពក្រខ្សត់»
ដែលយើងគួរតែសិក្សាស្វែងយល់ពីពួកគេ។ ស្រីបារ៍ និងសង្សារអាជីព
គឺជាប្រភពនៃធនធានមនុស្សមួយប្រភេទដែលចេះលៃលក
និងការចាប់ផ្តើមសម្រាប់បន្តជីវិតរស់នៅរបស់ពួកគេ
និងការចេះស្វែងរកការសប្បាយមកដាក់ខ្លួននៅក្នុងសមុទ្របញ្ហា
(ទុក្ខ) និងសមុទ្រដែលគ្មានភាពទៀងទាត់ក្នុងលោកីយ៍នេះ។