រាជធានីភ្នំពេញ ៖
បុរសអ្នកលក់ទឹកអំពៅម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្ត
សង្គ្រោះបញ្ជូនទៅកាន់គ្លីនិកគឹមសុង
ដោយសារតែឈប់រ៉ឺម៉កតាមចិញ្ចើមផ្លូវកិនទឹកអំពៅ
ត្រូវរថយន្ត CRV មួយ
គ្រឿងមកបុកពីក្រោយពេញទំហឹង
កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី២៦ កុម្ភៈ
តាមបណ្តោយវិថីសេនាប្រមុខគីមអ៊ីលស៊ុង មុខធានាគារកម្ពុជាអាស៊ី
ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា
នៅមុនពេលកើតហេតុគេឃើញបុរសអ្នកលក់ទឹកអំពៅបានឈប់រ៉ឺម៉ក
សណ្តោងធុងទឹកអំពៅកិនទឹកអំពៅឱ្យគេនៅចិញ្ចើមផ្លូវ
ខណៈកំពុងកិនទឹកអំពៅ ស្រាប់តែមានរថយន្តម៉ាក CRV
មួយគ្រឿងធ្វើដំណើរតាមបណ្តោយវិថីសេនាប្រមុខគីមអ៊ីលស៊ុងពី
ជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េច
ស្រាប់តែទៅបុករ៉ឺម៉កទឹកអំពៅពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នក
លក់ទឹកអំពៅដួលបោកក្បាលរបួសធ្ងន់សន្លប់ដេកស្តូកស្តឹង ។
ក្រោយពីកើតហេតុគេឃើញស្ត្រីជាអ្នកបើកបររថយន្តបង្កបានចុះពីលើរថយន្តគេចខ្លួនបាត់ ស្រមោល ៕