Tuesday, February 28, 2012

លោក​ច​ន​ ធាងៈ​ រោងចក្រ​មេន​ហាត​ធេ​ន​ឈប់​យល់ព្រម​សំណើ​ទាំង​១២​ចំណុច​របស់​កម្មករ

តាម​ប្រភព​ព័ត៌មាន​ពី​ខេត្តកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ ប្រធាន​ក្រុម​កាត់ដេរ​ក្នុង​រោងចក្រ​ មេន​ហាត​ធេ​ន​បាន​ប្រកាសប្រាប់​កម្មករ​ថា​ ខាង​រោងចក្រ​ឈប់​យល់ព្រម​សំណើ​ទាំង​១២​ចំណុច​ តាម​ការ​ស្នើ​សុំ​ របស់​ក្រុម​កម្មករ​នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​មានការ​ជ្រុល​ច្របល់​ និង​ចាក់​ចេញពី​រោងចក្រ​ជា​បន្តបន្ទាប់​ពី​សំណាក់​ក្រុម​កម្មករ​ កម្មការិនី​កាល​ ពី​រសៀល​ម៉ោង​២​ ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១២​។

លោក​ច​ន​ ធាង​ ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​មេន​ហាត​ធេ​ន​បាន​ប្រាប់​ថា​ ការ​ស្នើ​សុំ​របស់​ កម្មករ​ទាំង​១២​ចំណុច​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ ខាង​រោងចក្រ​បាន​យល់ព្រម​នៅ​ត្រង់​ចំណុច​ លេខ​១​ លេខ​២​ លេខ​៣​ និង​លេខ​៤​ចំនួន​៥០​ភាគរយ​។​ រីឯ​ចំណុច​លេខ​៧​ លេខ​៨​ លេខ​៩​ លេខ​១១​ និង​លេខ​១២​ ខាង​រោងចក្រ​យល់ព្រម​តាម​សំណើ​១០០​ភាគរយ​ ប៉ុន្តែ​នៅ​ចំណុច​លេខ​៥​ លេខ​៦​ និង​ លេខ​១០​ ខាង​រោងចក្រ​មិន​ទាន់​យល់ព្រម​តាម​ការ​ស្នើ​សុំ​របស់​កម្មករ​សោះឡើយ​។
ប្រភព​ដដែល​បាន​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ ខាង​រោងចក្រ​បាន​តម្រូវ​កម្មករ​ទាំងអស់​ ២៥២៣​នាក់​ឲ្យ​ចូល​ធ្វើការ​វិញ​ ប៉ុន្តែ​នៅ​ពេល​កម្មករ​មក​ជួបជុំ​គ្នា​ បែរជា​ខាង​រោងចក្រ​អនុញ្ញាត​ ឲ្យ​កម្មករ​ចូល​ធ្វើការ​តែ​៥០០​នាក់​ប៉ុណ្ណោះ​ ដោយ​បាន​លើក​ហេតុផល​ថា​ ខាង​រោងចក្រ​ខ្វះ​ចរន្តអគ្គិសនី​ និង​អគារ​ខ្លះ​នៅ​មិន​ទាន់​ជួសជុល​រួចរាល់​។
លោក​ច​ន​ ធាង​ បាន​បន្ត​ទៀត​ថា​ រហូត​ដល់​ហូប​បាយ​ថ្ងៃត្រង់​ កម្មករ​ដែល​ចូល​ធ្វើការ​ទាំងនោះ​បាន​ ចេញ​មក​វិញ​ បន្ទាប់​ពី​បានឮ​ការ​ប្រកាសប្រាប់​ពី​ប្រធាន​ក្រុម​កាត់ដេរ​ថា​ ខាង​រោងចក្រ​លែង​យល់ព្រម​ តាម​ការ​ស្នើ​សុំ​របស់​កម្មករ​ទាំង​១២​ចំណុច​នោះ​ហើយ​។
លោក​ច​ន​ ធាង​បាន​បន្ត​ថា​ នៅ​ថ្ងៃស្អែក​នេះ​ មិនដឹង​យ៉ាងម៉េច​ទេ​ ពួក​លោក​ចង់​ចូល​ធ្វើការ​វិញ​ ប៉ុន្តែ​ខាង​ រោងចក្រ​ធ្វើ​យ៉ាងនេះ​ មាន​តែ​ចាំ​លោក​ប្រធាន​សហជីព​សេរី​កម្មករ​ជា​ មុន្នី​ ជួប​ចរចា​ជាមួយ​ថៅកែ​រោង​ ចក្រ​នៅ​ថ្ងៃ​ពុធ​នៅ​ភ្នំពេញ​ដើម្បី​រក​ដំណោះ​ស្រាប​បន្ត​ទៀត​ ៕(nokorwat)

Comments system

Disqus Shortname