ក្រុងហុងកុងៈ មហាសេដ្ឋីជំនួញលោកហិនរី តាំង
បានហក់ចូលក្នុងសង្វៀនប្រកួតប្រជែង
ដើម្បីក្លាយជាមេដឹកនាំអាណត្តិបន្ទាប់របស់ក្រុងហុងកុងកាលពី
ថ្ងៃចន្ទ ដោយផ្គើននឹងការអំពាវនាវចេះតែកើនឡើងឲ្យលាលែង
ចំពេលមានរឿងអាស្រូវជុំវិញជម្រកប្រណីតដែលសង់ដោយខុសច្បាប់នៅ
ពីក្រោម អាងហែលទឹកមួយ។
លោកតាំង
អតីតមន្រ្តីលេខពីររបស់ក្រុងហុងកុងដែលកាលពីសប្តាហ៍មុនបាន
បង្ហាញថាជាបេក្ខជននាំមុខដែលចិនគាំទ្រនៅក្នុងការបោះឆ្នោត
នៅខែក្រោយ បានជួបនូវការធ្លាក់ប្រជាប្រិយភាពរបស់លោក
ជុំវិញការចោទប្រកាន់រឿងសហាយស្មន់ក្រៅអាពាហ៍ពិពាហ៍
ការខុសឆ្គងខាងពាក្យសម្តី ហើយពេលនេះមានជម្លោះ
ដោយសារជម្រកក្រោមដីនៃវីឡាគ្រួសាររបស់លោកមួយថែមទៀត។
អ្វីដែលធ្វើឲ្យសាធារណជនក្តៅក្រហាយលើសពីសំណង់ក្រោមដី
ដែលកាសែតជាច្រើន បានរាយការណ៍ថាមានបន្ទប់ដាក់ស្រាមួយ
កន្លែងបញ្ចាំងកុនមួយ កន្លែងហាត់ប្រាណមួយ និងអាងកំដៅមួយគឺថា
លោកតាំង បានទម្លាក់កំហុសការសាងសង់នេះ ទៅលើភរិយារបស់លោកវិញ។
ថ្វីបើមានការអំពាវនាវឲ្យលោកលាលែងក៏ដោយ ក៏លោក តាំង
បានដាក់សុំការតែងតាំងជាផ្លូវការរបស់លោកដើម្បីជំនួសនាយក
ប្រតិបត្តិដែលនឹងផុតអាណត្តិលោក ដូណាល់ សាង ពីថ្ងៃចន្ទ
បន្ទាប់ពីទទួលបានការគាំទ្រការតែងតាំង៣៧៩នាក់
ពីគណៈកម្មាធិការបោះឆ្នោត ដែលមានសមាជិក១២០០នាក់។
អ្នកវិទ្យាសាស្ត្រនយោបាយនៃ សាកលវិទ្យាល័យ បាប់ទីសហុងកុង លោក
ម៉ៃឃើល ដេកូលយើរបាននិយាយថាសំឡេង៣៧៩ ជាចំនួនតិចតួចគួរឲ្យអាម៉ាស់
បើនិយាយពីលោកតាំង
ជា«អ្នកនាំមុខស្ទើរតែមិនមានការសង្ស័យ»រហូតដល់ថ្ងៃព្រហស្បតិ៍
សប្តាហ៍មុន។
លោក បានបន្តថា៖ «ខណៈទិន្នន័យ បង្ហាញអំពីរបៀបដែលលោក ហិនរី តាំង
ធ្លាក់ចុះពីតារាងគាំទ្រហើយបើក្រុងប៉េកាំង
នៅព្យាយាមដាក់លោកហិនរី តាំង
នៅពេលសាធារណជនជាច្រើនគាំទ្រអ្នកផ្សេងដូចជាលោក ស៊ីវ៉ាយ លឿង
វានឹងធ្វើឲ្យហុងកុងមិនអាចគ្រប់គ្រងបានទេ»៕