Vespa LX 125e |
៤ទស្សវត្សរ៍ ដែលគេពុំដែលបានឃើញ វត្តមានម៉ូតូ Vespa នៅ កម្ពុជា។
ក្នុងពិធីតាំងពិព័រណ៍ បង្ហាញម៉ូតូ Vespa នៅផ្សារស៊ីធីម៉ល កាលពីថ្ងៃប៉ុន្មានខែមុន លោក
លីម ជីហ៊ុយ នាយកក្រុមហ៊ុន Neshurago Cambodia co.,ltd ដែលជាក្រុមហ៊ុននាំចូលម៉ូតូ
Vespa នៅកម្ពុជា បានឱ្យដឹងថា
បន្ទាប់ពីឆ្នាំ១៩៧០មក អំឡុងពេលដែលប្រទេសកម្ពុជា
កំពុងជួបសង្រ្គាមផ្ទៃក្នុង ម៉ូតូ Vespa ពុំមានអ្នកណាហ៊ាននាំចូលមកប្រទេសកម្ពុជាទេ ។
ដោយមើលឃើញថា Vespa នៅតែទទួលការពេញនិយមខ្លាំង ពីប្រទេសនានាក្នុងទ្វីបអឺរុប
រហូតមកដល់ពេលបច្ចុប្បន្ននេះ ទើបលោកសម្រេចនាំយកវា មកបង្ហាញ នៅកម្ពុជាសាជាថ្មី
ម្តងទៀត ដើម្បីឱ្យប្រជាជនកម្ពុជាបានស្គាល់ ពីគុណភាព និងរូបរាងរបស់ម៉ូតូនេះ។
Vespa S 125ie |
ម៉ូតូ Vespa ជាម៉ូតូមួយប្រភេទ ដែលផលិតនៅប្រទេសអ៊ីតាលី និងមានរោងចក្រដំឡើង
នៅប្រទេសវៀតណាម ដែលម៉ាស៊ីនរបស់វាមានលក្ខណៈ ស្តង់ដារអន្តរជាតិ EURO-3 ។
ចំពោះតម្លៃ ម៉ូតូប្រភេទនេះ គឺទៅតាមកម្លាំងរបស់វា ដូចជា Vespa កម្លាំង125 តម្លៃជាង
៣០០០ដុល្លារ ចំណែក Vespa កម្លាំង១៥០ តម្លៃប្រមាណ ៣៣០០ដុល្លារ និង Liberty
តម្លៃប្រមាណ ២៧០០-២៨០០ដុល្លារ ៕(camnews)
Libery-125 |