រាជធានីភ្នំពេញ ៖
បុរសមារយាទអន់ដែលត្រូវប្រពន្ធលែងចោលអស់រយៈពេល៥
ឆ្នាំមកហើយ
ទំនងជាកាមតណ្ណាពុះកញ្ជ្រោលខ្លាំងអត់ទ្រាំលែង
បានក៏ធ្វើសកម្មភាពចូលទៅចាប់រំលោភក្មេងស្រីអាយុ៨
ឆ្នាំម្នាក់រហូតបាន
សម្រេច
ខណៈដែលម្តាយរបស់នាងមិននៅផ្ទះកាលពីវេលាម៉ោង
១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ កុម្ភៈ នៅឃុំសំរោងលើ
ស្រុកអង្គស្នួល ។
ស្ត្រីជាម្តាយបានទុកកូនឱ្យដេកក្នុងផ្ទះជា
មួយបងប្អូនស្រី២នាក់ទៀត
ហើយខ្លួនរវល់ទៅលក់នំនៅពិធីមង្គលការមួយក្នុងភូមិ។
ពេលលក់នំរួចស្ត្រីជា
ម្តាយបានត្រឡប់មកដល់ផ្ទះវិញ
ស្រាប់តែប្រទះឃើញជនល្មោភកាមនោះកំពុងដេក
ដណ្តប់ភួយឱបកូនស្រីរបស់គាត់ទាំងខ្លួនននលគក
ទើបប្តឹងនគរបាលឱ្យចាប់ខ្លួនជននោះដើម្បីកសាងសំណុំរឿង
បញ្ជូនទៅតុលាការតែម្តង ។
ជនសង្ស័យដែលត្រូវនគរបាលចាប់ខ្លួននោះឈ្មោះសែន សុខ
ហៅឡេវ អាយុ៣១ឆ្នាំ មានលំនៅភូមិកើតហេតុ
ជាបុរសពោះម៉ាយរយៈពេល៥ឆ្នាំហើយ
ដោយសារប្រពន្ធសុំលែង ព្រោះតែមារយាទមិនកើត ។
ក្មេងស្រីរងគ្រោះអាយុ៨ឆ្នាំជាសិស្ស នាងជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ ៕