Add caption |
រាជធានីភ្នំពេញ ៖
រថយន្ដយ៉ីឌុបម៉ាកហ៊ីយ៉ាន់ដាយដឹកស៊ីម៉ត៍មួយគ្រឿងបានកៀបជា
មួយរថយន្ដហ្វរ៉េន័រ ខណៈរថយន្ដហ្វរ៉េន័របើកវ៉ាស្ដាំ
ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើងតាមបណ្ដោយផ្លូវ២០០៤
ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
កាលពីវេលាម៉ោង៧
និង៤០នាទីព្រឹកថ្ងៃទី២៥ កុម្ភៈ ២០១២។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា
មុនពេលកើតហេតុរថយន្ដយ៉ីឌុបបានធ្វើដំណើរតាមផ្លូវដួងហ៊ាប
ពីជើងទៅត្បូង
ហើយក៏បានបត់ស្ដាំឡើងទៅទិសខាងកើតតាមបណ្ដោយផ្លូវ២០០៤
ក៏ស្រាប់តែរថយន្ដហ្វរ៉េន័រមួយគ្រឿងបានបើកវ៉ាស្ដាំ
ដើម្បីប្រជែងទៅមុនជាហេតុបណ្ដាលឱ្យរថយន្ដយ៉ីឌុបដឹកស៊ីម៉ងត៍ដែល
មិនបានមើលក្រោយក៏ងាកទៅកៀបជាប់ជាមួយរថយន្ដហ្វរ៉េន័រតែម្ដង។
ទោះបែបណាគ្រោះថ្នាក់ខាងលើនេះមិនបង្កឱ្យមនុស្សរងរបួសនោះទេ
គ្រាន់តែរថយន្ដហ្វរ៉េន័របានក្រពឹតមួយចំហៀងខាងឆ្វេង ។
ភាគីទាំង២បានធ្វើការដោះស្រាយនៅកន្លែងកើតហេតុដោយភាគីរថយន្ដយីឌុបសងទៅភាគីរថយន្ដហ្វរ៉េន័រ ដើម្បីបញ្ចប់បញ្ហា ៕(KOH)